ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តក្រចេះ​ធ្វើ​ស​ន្និ​បាទ​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិស​ដៅ​អនុវត្ដ​ការ​ ងារ​ឆ្នាំ​២០១៦

ចែករំលែក៖

​ខេត្ដក្រចេះ​ ៖​ រដ្ឋបាល​ខេត្ដក្រចេះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ បាន​រៀបចំ​ធ្វើ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៥​និង​លើក​ទិស​ដៅ​អនុវត្ដ​ការ​ ងារ​ឆ្នាំ​២០១៦​ក្រោម​អធិបតីភាព​លោក​នូ​ ភឿ​ង​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ​និង​លោក​ សរ​ ចំរុង​ អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ ក្រចេះ​។​ ការ​រៀបចំ​ធ្វើ​សន្និបាត​នៅ​ពេល​ នេះ​ក្នុង​គោលបំណង​សំខាន់​ចំនួន​២​គឺ​ទី​១-​បូក​សរុប​លទ្ធផល​អនុវត្ដ​ការងារ​លើ​ គ្រប់​វិស័យ​ក្នុង​ខេត្ដ​ដែល​សម្រេច​បាន​ ក្នុង​ឆ្នាំ​២០១៥​ និង​ទី​២-​គឺ​លើក​ទិស​ដៅ​ អនុវត្ដ​ការងារ​ឆ្នាំ​២០១៦​ឱ្យ​បាន​សម​ ស្រប​តាម​កម្មវិធី​នយោបាយ​និង​យុទ្ធ​ សាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ដោយ​ផ្អែក​តាម​សក្ដានុពល​និង​តម្រូវការ​ ជាក់ស្ដែង​របស់​ខេត្ដ​។​

​លោក​ នូ​ ភឿ​ង​ ប្រធាន​ក្រុមប្រឹក្សា​ ខេត្ដ​បាន​ថ្លែង​សុន្ទរកថា​បើក​អង្គ​ស​ន្និ​ បាត​ដោយ​លើក​ឡើង​ថា​ ខេត្ដក្រចេះ​ក្នុង​ រយៈពេល​មួយ​ឆ្នាំ​២០១៥​កន្លង​ទៅ​ក្នុង​ ការ​អនុវត្ដ​កម្មវិធី​នយោបាយ​និង​យុទ្ធ​ សាស្ដ្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ ដំណាក់កាល​ទី​៣​សម្រេច​បាន​នូវ​សមិទ្ធផល​ធំៗ​គួរ​ឱ្យ​កត់សម្គាល់​មាន​ជា​អាទិ៍​វិស័យ​ កសិកម្ម​ ការ​កសាង​ជួសជុល​ ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​រូប​វ័​ន្ដ​ ការ​អប់រំ​បណ្ដុះបណ្ដាល​ធន​ ធាន​មនុស្ស​ ការ​ថែរក្សា​សុខុមាលភាព​ ប្រជាពលរដ្ឋ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ និង​អគ្គិសនី​និង​វិស័យ​ផ្សេងៗ​ទៀត​ក៏​មានការ​រីក​ចម្រើន​ជាទី​មោ​ទ​នៈ​ផង​ដែរ​។​

​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ​ក៏​បាន​ជំរុញ​ឱ្យ​អ្នក​ទទួលខុសត្រូវ​គ្រប់គ្រង​ដឹក​ នាំ​គ្រប់​ថ្នាក់​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​វិស័យ​ជំនាញ​ក្នុង​ដែន​សមត្ថកិច្ច​ខេត្ដ​ ក្រចេះ​ទាំងមូល​ត្រូវ​ចូលរួម​យោបល់​យ៉ាង​ សកម្ម​ផុលផុស​ទៅ​លើ​សេចក្ដី​ព្រាង​ របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ ឆ្នាំ​២០១៥​និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦​ របស់​រដ្ឋបាល​ខេត្ដ​ដើម្បី​រិះរក​ឱ្យ​ឃើញ​ នូវ​ចំណុច​ជា​គន្លឹះ​ល្អៗ​សម្រាប់​បន្ដ​អនុ​ វត្ដ​ក្នុង​ឆ្នាំ​២០១៦​ឱ្យ​ទទួល​បាន​ជោគជ័យ​ថ្មីៗ​ថែម​ទៀត​ ៕​ សហការី​

Kratie-1

Kratie-2

Kratie-3


ចែករំលែក៖