ព័ត៌មានទាន់ហេតុការណ៍៖

​ផឹកស៊ី​ស្រវឹង​ទាស់សម្ដី​គ្នា​ទាញ​កាំភ្លើង​បាញ់​ស្លាប់​ម្នាក់​នៅ​ក្បែរ​ប្រាសាទព្រះខ័ន​

ចែករំលែក៖

​ខេត្ដសៀមរាប​ ៖​ ពេល​ផឹកស៊ី​ស្រវឹង​ ទាស់សម្ដី​គ្នា​បន្ដិចបន្ដួច​មន្ដ្រី​នគរបាល​ បេតិកភណ្ឌ​ម្នាក់​បាន​ទាញ​កាំភ្លើង​អាកា​ស្វាយ​បត់​បាញ់​រះ​ចំនួន​២​គ្រាប់​ទៅ​លើ​ មិត្ដភក្ដិ​ម្នាក់​បណ្ដាល​ឱ្យ​ស្លាប់​នៅ​នឹង​ កន្លែង​យ៉ាង​អាណោចអាធ័ម​នៅ​ត្រង់​ ចំណុច​ប៉ុស្ដិ៍​យាម​លេខ​P១២​ក្បែរ​ប្រាសាទព្រះខ័ន​ហើយ​ជនល្មើស​ក៏​រត់គេច​ខ្លួន​បាត់​ទៅ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ប៉ុស្ដិ៍​ យាម​លេខ​P12​ ក្បែរ​ប្រាសាទព្រះខ័ន​ ក្នុង​ ភូមិ​លាងដៃ​ ឃុំ​លាងដៃ​ ស្រុក​អង្គរធំ​ ។​

​លោក​វរសេនីយ៍ត្រី​ ទូច​ ប៊ុ​ន​ធឿ​ន​ អ​ធិ​ ការ​នគរបាល​ស្រុក​អង្គរធំ​បានឱ្យ​ដឹង​ថា​ ពិតជា​មានការ​បាញ់​សម្លាប់​ពលរដ្ឋ​ម្នាក់​ពី​សំណាក់​នគរបាល​បេតិកភណ្ឌ​ប្រាកដ​ មែន​។​ ខណៈ​ផឹកស៊ី​ស្រវឹង​ទាស់សម្ដី​គ្នា​ ហើយ​ជន​ដៃដល់​ទាញ​កាំភ្លើង​អាកា​ស្វាយ​បត់​បាញ់​ទៅ​លើ​អ្នក​ផឹក​ជាមួយ​គ្នា​ចំនួន​២​គ្រាប់​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់​ ភ្លាមៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​ ។​ ក្រោយ​ពី​ បាញ់​សម្លាប់​ជន​រង​គ្រោះ​ហើយ​ជន​ដៃ​ ដល់​បាន​រត់គេច​ខ្លួន​បាត់​ហើយ​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ដែល​រហូត​មក​ដល់​ថ្ងៃ​ទី​ ២៦​ ខែមករា​*​ នៅ​មិន​ទាន់​ចាប់ខ្លួន​ជន​ដៃ​ ដល់​បាន​នៅឡើយ​ ។​

​លោក​បន្ដ​ថា​ជន​រង​គ្រោះ​មានឈ្មោះ​ ជា​ ភា​រុន​ ហៅ​ឡោះ​ ភេទ​ប្រុស​ អាយុ​២៩​ ឆ្នាំ​ រស់នៅ​ភូមិ​លាងដៃ​ ស្រុក​អង្គរធំ​ ខេត្ដសៀមរាប​ ។​ ឯ​ជន​ដៃ​ ដល់​ឈ្មោះ​ សួរ​ គឹ​ម​សាន់​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ ភូមិ​គោក​ដូង​ សង្កាត់​ទឹក​វិល​ ក្រុង​សៀម​ រាប​ និង​ជា​សមត្ថកិច្ច​នគរបាល​បេ​តិក​ ភណ្ឌ​ប៉ុស្ដិ៍​P12​ ។​

​លោក​វរសេនីយ៍ទោ​ ដួង​ សុខា​ នាយ​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដសៀមរាប​បានឱ្យ​ដឹង​ថា​ជនល្មើស​ដែល​បាញ់​សម្លាប់​ជន​រង​ គ្រោះ​គឺជា​មន្ដ្រី​នគរបាល​បេតិកភណ្ឌ​ ប៉ុស្ដិ៍​P12​ ។​

​លោក​ឧត្ដមសេនីយ៍ត្រី​ ម៉ា​ន់​ ឈឿ​ន​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​ទទួល​បន្ទុក​ក្នុង​រមណីយដ្ឋាន​ អង្គរ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ទាក់ទិន​ ករណី​មន្ដ្រី​នគរបាល​បេតិកភណ្ឌ​បាញ់​ សម្លាប់​ជន​រង​គ្រោះ​នេះ​ ។​

​បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​ករណី​ជន​ដៃដល់​ បាញ់​សម្លាប់​ជន​រង​គ្រោះ​ដែល​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា​នេះ​គេ​សង្ស័យ​ថា​ជន​រង​ គ្រោះ​ពេល​ផឹក​ស្រវឹង​បាន​លែបខាយ​ប្អូន​ ស្រី​ជន​ដៃដល់​ទើប​ធ្វើ​ឱ្យ​ជន​ដៃដល់​ខឹង​ក៏​ ទាញ​កាំភ្លើង​បាញ់​សម្លាប់​ជន​រង​គ្រោះ​តែ​ ម្ដង​ ។​

​បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​សព​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​រួចរាល់​ ៕​ ជា​និរន្ដរ៍​

ase (1)
ase


ចែករំលែក៖