ព័ត៌មានទាន់ហេតុការណ៍៖

​ចោរប្លន់​ពី​ខេត្ដ​ព្រះ​សីហ​នុ​រត់​ចូល​ខេត្ដកោះកុង​ត្រូវ​នគរបាល​ខេត្ដ​នេះ​តាម​ចាប់​បាន​ម្នាក់​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ កម្លាំង​នគរបាល​ ខេត្ដ​ព្រះ​សីហ​នុស​ហ​ការ​ជាមួយ​កម្លាំង​ នគរបាល​ខេត្ដកោះកុង​តាម​ចាប់​ជន​ សង្ស័យ​ជា​ចោរប្លន់​ម្នាក់​ដែល​បាន​ធ្វើ​ សកម្មភាព​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​កាលពី​ វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​៣​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ដ​ព្រះ​សីហ​នុ​ ។​

​ជនសង្ស័យ​ដែល​ត្រូវ​បាន​កម្លាំង​ សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ ខាងលើ​ឈ្មោះ​ ធួន​ ភារ​ម្យ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ និង​ទីលំនៅ​មិន​ពិត​ប្រាកដជា​ បក្ខពួក​ក្រុម​ចោរប្លន់​ហើយ​ធ្លាប់​ជាប់​ ពន្ធនាគារ​តែ​មិន​រាងចាល​ ។​

​ប្រភព​ពី​មន្ដ្រី​នគរបាល​ក្នុង​ប្រតិបត្ដិការ​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ ជន​ សង្ស័យ​ខាងលើ​គឺជា​បក្ខពួក​ក្រុម​ចោរ​ ប្លន់​ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​របស់​ឈ្មោះ​ ផុ​ន​ អ៊ុ​ន​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ ដោយ​បាន​យក​សម្ភារ​មួយ​ចំនួន​ដូច​ជា​ ខ្សែ​ក​មាស​១​ខ្សែ​ទម្ងន់​៥​ជី​ ទូរស័ព្ទ​ដៃ​ និង​ របស់របរ​មួយ​ចំនួន​ទៀត​នៅ​ចំណុច​ភូមិ​៣​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ កាលពី​ថ្ងៃ​ ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​។​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​ បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ស្ទឹង​ហាវ​ទើប​កម្លាំង​បាន​ស្រាវជ្រាវ​ រហូត​ឈាន​ដល់​ការ​តាម​ចាប់ខ្លួន​ជន​ សង្ស័យ​ខាងលើ​ ។​

​ប្រភព​បន្ដ​ថា​ បន្ទាប់​ពី​ស្រាវជ្រាវ​ ឃើញ​ថា​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ចូល​ក្នុង​ទឹកដី​ខេត្ដកោះកុង​ទើប​កម្លាំង​បាន​ស្នើ​ទៅ​ស្នងការដ្ឋាន​ខេត្ដ​នេះ​ដើម្បី​សុំ​ឱ្យ​មានការ​សហការ​ពី​នគរបាល​មូលដ្ឋាន​ហើយ​ឈាន​ ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្ដង​ ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សួរ​ចម្លើយ​ជនសង្ស័យ​រក​បក្ខពួក​បន្ដ​ទៀត​ដើម្បី​ ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ៕​ ឆ្លាម​សមុទ្រ​

ase (2)


ចែករំលែក៖