ព័ត៌មានទាន់ហេតុការណ៍៖

បាត់​ខ្លួន​៤​ថ្ងៃ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹកទន្លេ​

ចែករំលែក៖

​ភ្នំពេញ​ :​ យុវជន​ម្នាក់​មាន​ ជំងឺសរសៃប្រសាទ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក​ទន្លេបាសាក់​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​មាត់​ទន្លេបាសាក់​ ភូមិ​ឫស្សី​ស្រស់​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​ជន​រង​គ្រោះ​មានឈ្មោះ​ លឹ​ម​ វិសាល​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ ទី​១១​ មាន​ទីលំនៅ​ភូមិ​ពោធិ​ ចិន​តុង​ សង្កាត់​កា​កាប​ ខណ្ឌ​ ពោធិ​សែន​ជ័យ​ ។​

​មន្ត្រី​នគរបាល​ ខណ្ឌ​ច្បារ​ អំពៅ​បានអោយ​ដឹង​ថា​ នៅ​ព្រឹក​កើតហេតុ​ប្រជា​ព​ ល​រដ្ឋ​បានឃើញ​សាកសព​យុវជន​ម្នាក់​ស្លាប់​អណ្តែត​ទឹកទន្លេ​ ។​ បន្ទាប់​ពី​ទទួល​បាន​ពត៍​មាន​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ភិនភាគ​ស្លាកស្នាម​ ហើយ​ផ្តល់​ពត៍​មាន​បន្ទាន់​ទៅ​តាម​គោលដៅ​ផ្សេង​ដើម្បី​ស្វែងរក​សាច់ញាតិ​ ។​ រហូត​ដល់​ វេលា​ម៉ោង​១២​ ថ្ងៃត្រង់​ទើប​រក​ សាច់ញាតិ​ឃើញ​ ហើយ​ សមត្ថកិច្ច​ក៍​ប្រគល់​សាកសព​អោយទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ ។​ តាម​សម្តី​ក្រុម​ គ្រួសារ​សព​ប្រាប់​ថា​ កន្លង​មក​ ជន​រង​ គ្រោះ​ជួប​គ្រោះថ្នាក់​ ចរាចរ​បោក​ក្បាល់​បណ្តាល​កើតជា​ជំងឺសរសៃប្រសាទ​ ត្រូវ​បាន​ក្រុម​គ្រ​សារ​ព្យាយាម​ព្យាបាល​អោយ​បានជា​សះស្បើយ​ តែ​មិនជា​សោះ​ ។​ មុន​ពេល​ស្លាប់​៤​ថ្ងៃ​ក្រុម​គ្រួ​សារបាន​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ជ័យ​ជំ​នៈ​ក្រុង​តា​ខ្មៅ​ ។​ ពេល​បងប្អូន​ចេញ​ មក​ក្រៅ​មួយ​ភ្លែត​ ជន​រង​គ្រោះ​រត់​ចេញពី​បន្ទប់​ព្យាបាល​បាត់​មិនដឹង​ទៅ​ណា​នោះ​ឡើយ​ ។​ ៤​ថ្ងៃក្រោយ​ទើប​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក​ទន្លេបាសាក់​ ។​

​បើ​តាម​សមត្ថកិច្ច​ធ្វើ​ កោសល្យ​វិ​ច្ឆ័​យ​ ជន​រង​គ្រោះ​ ពិតជា​លង់ទឹក​ស្លាប់​ មិន​មាន​ពាក់ព័ន្ធ​ករណី​ផ្សេង​នោះ​ទេ​ ។​ បើ​តាម​ការ​ប៉ាន់​ ស្មានជន​រង​គ្រោះ​នៅ​វេលា​យប់​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ ព្រោះ​សាកសព​ធំ​ក្លិនស្អុយ​ទៅ​ហើយ​ ៕​ សណ្តោស​

ew

sew (1)

sew


ចែករំលែក៖