ព័ត៌មានទាន់ហេតុការណ៍៖

អ្នក​ភូមិ​ព្នៅ​មិន​សប្បាយចិត្ដ​ចំពោះ​ក្រុមហ៊ុន​បូម​ខ្សាច់​លោក​ចាប​ចក់​ដែល​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​ ៖​ ប្រជាពលរដ្ឋ​ភូមិ​ព្នៅ​ ឃុំ​ត្រ​ញំ​ង​គង​ ស្រុក​សំរោង​ទង​ ខេត្ដ​ កំពង់ស្ពឺ​ខឹងសម្បា​ចំពោះ​ក្រុមហ៊ុន​បូម​ ខ្សាច់​លោក​ ចាប​ ចក់​ ដែល​ធ្វើ​សកម្ម​ ភាព​បូម​ទាំង​យប់​ទាំង​ថ្ងៃ​ពួក​គាត់​ខ្លាច​ បាក់​ដីស្រែ​ខ្សាច់​ខ្លាច​អត់​ដី​ធ្វើស្រែ​គ្រាន់​ចិញ្ចឹមជីវិត​ ពីព្រោះ​សព្វ​ថ្ងៃនេះ​រណ្ដៅ​ ខ្សាច់​របស់​លោក​ ចាប​ ចក់​ បូម​ខ្សាច់​ ហួស​ក្បាល​ប្រេត​ទៅ​ហើយ​ ។​

​អ្នក​ភូមិ​ម្នាក់​ដែ​មាន​ដីស្រែ​ជាប់​ការដ្ឋាន​បូម​ខ្សាច់​របស់​លោក​ចាប​ចក់​ និយាយ​ថា​ក្រុមហ៊ុន​លួច​បូម​ខ្សាច់​របស់​ លោក​ ចាប​ ចក់​ ដែល​បាន​ច្បាប់​អនុញ្ញាត​ ដល់​ក្រសួង​រ៉ែ​និង​ថាមពល​នោះ​គឺ​លោក​ ចាប​ ចក់​ សុំ​ត្រឹមតែ​យក​ខ្សាច់​មិន​បាន​ សុំ​បូម​នោះ​ទេ​ តែ​បែរជា​បូម​ខ្សាច់​ទាំង​ យប់​ទាំង​ថ្ងៃ​ ហើយ​ក៏​គ្មាន​ជំនាញ​ណា​ហ៊ាន​ មក​ក្បែរ​ដែល​ទំនង​ជំនាញ​បាន​សើម​ មាត់​សើ​មក​ហើយ​មើលទៅ​បានជា​ក្រុមហ៊ុន​បក់​ខ្សាច់​ទៅ​ជា​បូម​ខ្សាច់​ដោយ​ខុស​លក្ខខណ្ឌ​ច្បាប់​ដែល​ក្រសួង​អនុញ្ញាត​ឱ្យ​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា​ ពួក​ គាត់​ព្រួយបារម្ភ​ខ្លាច​បាក់​ដីស្រែ​ខ្លាំង​ ណាស់​និង​ខ្លាច​បាក់​ផ្លូវ​ដែល​នៅ​ក្បែរ​ កន្លែង​ក្រុមហ៊ុន​បក់​ខ្សាច់​ ពីព្រោះ​សព្វ​ ថ្ងៃនេះ​លោក​ចាប​ចក់​មាន​អំណាច​ខ្លាំង​ណាស់​បើ​ទោះបី​ក្រសួង​រ៉ែ​និង​ថាមពល​ អនុញ្ញាត​ត្រឹមតែ​បក់​ខ្សាច់​បែរជា​លួច​ បូម​ហើយ​គ៏​គ្មាន​មន្ដ្រី​ជំ​នាយ​ណា​មក​ ជិត​ដែរ​ ។​ ប្រជាពលរដ្ឋ​សំណូមពរ​ សូម​ ឱ្យ​អាជ្ញាធរ​ខេត្ដកំពង់ស្ពឺ​មេត្ដា​ជួយ​ប្ដូរ​ ទីតាំង​ក្រុមហ៊ុន​បក​ខ្សាច់​និង​លួច​បូម​ ខ្សាច់​របស់​លោក​ចាប​ចក់​ផង​ពីព្រោះ​ លោក​ធ្វើ​ខុស​លក្ខខណ្ឌ​ដែល​សុំ​ពី​ក្រសួង​ រ៉ែ​ ។​ ចំណែក​រណ្ដៅ​ខ្សាច់​របស់​លោក​ ចាប​ចក់​នៅ​ភូមិ​ព្នៅ​មិន​ក្រោម​២០​ កន្លែង​ទេ​ ។​

​លោក​ចាប​ ចក់​ បាន​និយាយ​ថា​ រឿង​ បក​ខ្សាច់​និង​បូម​ខ្សាច់​គឺ​ច្បាប់​ត្រូវ​តែ​ មានរឿង​ប្រជាពលរដ្ឋ​ខឹង​នោះ​ដោយសារ​ពួក​គាត់​ច្រណែន​គ្នា​ ។​ បើ​ទោះបី​មាន​ ការ​រិះគន់​ពី​អ្នក​យក​ព័ត៌មាន​យ៉ាងណា​ ក៏​ដោយ​ក៏​ក្រសួង​និង​មន្ទីរ​រ៉ែ​និង​ថាមពល​មិន​ខ្វល់​ដែរ​ ហើយ​នៅ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៦​ គាត់​ដឹក​ម៉ាស៊ីន​បូម​ខ្សាច់​នេះ​ ទៅ​ឱ្យ​លោក​តាន់​ស៊ី​ម៉​ន​វិញ​ ដែល​មាន​ ទីតាំង​នៅ​ភូមិ​ព្រៃ​កោះ​ឃុំ​វល្លិ​ស​ ស្រុក​ សំរោង​ទង​ ខេត្ដកំពង់ស្ពឺ​ ៕​ ហេង​ ន​រិ​ន្ទ្រ​

ses (1)


ចែករំលែក៖