ព័ត៌មានទាន់ហេតុការណ៍៖

​នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញមុខ​ជនសង្ស័យ​២៩​នាក់​ ពាក់​ព​ន្ធ័​ករណី​ប្រើប្រាស់​ និង​ចែកចាយ​គ្រឿងញៀន​

ចែករំលែក៖

​ភ្នំពេញ​ ៖​ នៅ​វេលា​ម៉ោង​០៣​ថ្ងៃ​ទី​២៦ ​ខែមករា​ ឆ្នាំ​២០១៦​ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​ បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​២៩​នាក់​ស្រី​២​នាក់​ពាក់ព័ន្ធ​និង​ករណី​ ប្រើប្រាស់​និង​ចែកចាយ​ គ្រឿងញៀន​និង​ដក​ហូរ​ថ្ងាំ​គ្រឿងញៀន​១៥០​កញ្ចប់​តូច​រួម​និង​មាន​កាំភ្លើងខ្លី​ចំនួន​២​ដើម​យ៉ាង​សកម្ម​នៅ​ក្នុង​ខណ្ឌ​មួយ​ចំនួន​ នៅ​ក្នុង​ រាជធានី​ភ្នំពេញ​ ។​

​លោ​ក​ វរៈ​សេនី​យ៏​ឯក​ ប៊​ន​ សំអាត​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា​ ដើម្បី​ចូលរួម​កាត់​ បន្ថយ​សកម្មភាព​ ចែកចាយ​ ដែល​ជា​បញ្ហា​ស្មុ​គ្រ​ ស្មាញ​ និង​មាន​គ្រោះថ្នាក់​ បំផុត​នោះ​ លោក​បាន​ដឹកនាំ​កម្លាំង​តាម​បណ្តា​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ​ ចុះ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ទៀត​ ចំណែក​មនុស្ស​ទាំង​២៩​នាក់​ស្រី​២​នាក់​ ដោយ​ដកហូត​បាន​គ្រឿងញៀន​ចំនួន​១៥០​កូន​ថង់​ និង​សម្ភារៈ​សម្រាប់​ជក់​មួយ​ចំនួន​រួម​និង​កាំភ្លើងខ្លី​ចំនួន​២​ដើម​ទៀត​នេះ​គឺ​មាន​ក្នុង​ រាជធានី​ភ្នំពេញ​។​

​លោក​ បាន​បន្ត​អោយ​ដឹង​ទៀត​ថា​ ប្រជាពលរដ្ឋ​មាន​ភាព​សប្បាយ​រីករាយ​ យ៉ាង​ខ្លាំង​ ដែល​កន្លង​មកនេះ​កម្លាំង​របស់​លោក​ បាន​ចុះ​ទៅ​បង្ក្រាប់​ត្រូវ​ចំណុច​ នៅ​តំបន់​បឹង​ឈូក​ លក្ខណៈ​ទ្រុងទ្រាយ​ធំ​ជា​លើក​ទី​៣​ ឃាត់ខ្លួន​សុ​រប​បាន​ជាង​១០០​នាក់​ជាង​មក​ហើយ​កន្លង​មកនេះ​ ដូច្នេះ​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ មាន​ភាព​ស្ងប់ស្ងាត់​មិនសូវ​ មាន​ក្មេងៗ​ពពាក់​ព​ពួន​គ្នា​ដូច​មុនៗ​ទៀត​ប៉ុន្មាន​ឡើយ​។​

​បន្ទាប់​ពី​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ទាំង​អស់នេះ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​ ស រស្មី

sew
sew (1)


ចែករំលែក៖