ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​សមត្ថកិច្ច​ចូល​ព្រៃ​បង្ក្រាប​បទល្មើស​ព្រៃឈើ​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ កម្លាំង​នាយកដ្ឋាន​ នៃ​ក្រសួងបរិស្ថាន​ សហការ​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ និង​កម្លាំង​អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​ សរុប​ប្រមាណ​ជិត​ ២០​នាក់​ ដឹកនាំ​ដោយ​ប្រធាន​នាយកដ្ឋាន​(​បរិស្ថាន​)​ចូល​ព្រៃ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​រឹបអូស​វត្ថុ​តាង​បាន​មួយ​ចំនួន​ធំ​ និង​ដុត​កំទេច​ចោល​ផង​ដែរ​ ។​

​ប្រិ​តិ​ប​ត្តិ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាងលើ​ ប្រ​ព្រិ​ត្ត​ឡើង​កាលពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ ក្នុង​ព្រៃ​ភ្នំ​ច្រើន​ ចំណុច​ពិសេស​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់​ ខេត្តពោធិ៍សាត់​ ស្ថិត​ក្នុងភូមិ​ក្សេត្រ​បូ​រី​ ឃុំ​ស​ន្ទ្រែ​ និង​ភូមិ​វាលវង់​ ឃុំរ​កាត​ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ។​

​តាម​ប្រភព​ព​ត៌​មាន​ពី​កម្លាំង​ចុះ​អនុវត្ត​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខៃ​មក​រា​ ឆ្នាំ​២០១៦​ថា​ កិច្ច​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​ចែក​ចេញ​ជា​ ២​ក្រុម​ ដោយ​បំពេញ​កាតព្វកិច្ច​រៀងៗ​ខ្លួន​ និង​ទំនាក់ទំនង​គ្នា​ជា​និច្ច​ លទ្ធផល​ក្នុង​ការ​បង្ក្រាប​ទទួល​បាន​រួម​មាន​ រថយន្ត​ប្រភេទ​ដំរីទឹក​កែ​ឆ្នៃ​ដឹកឈើ​អារ​ប្រភេទ​លេខ​ ១​ ចំនួន​២​គ្រឿង​ និង​ឈើ​អារ​ផ្សេងៗ​សរុប​ចំនួន​១៧​ម៉ែត្រគូប​ ឈើ​អារ​ជ្រុង​ប្រភេទ​ប្រណិត​(​ធ្នង់​)​ចំនួន​១៣១​ដើម​ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​អំពី​ចំនួន​ម៉ែត្រគូប​នៅឡើយ​ទេ​ រួម​ទាំង​ប្រេងសាំង​ចំនួន​១០​ពី​ដុ​ង​ស្មើនឹង​៣០០​លី​ត្រ​ និង​ប្រេងម៉ាស៊ូត​៥​ពី​ដុ​ង​និង​ ៣​គុយ​ស្មើនឹង​៨១០​លី​ត្រ​ ដែល​ក្រុម​ឈ្មួញ​លាក់​ទុក​សម្រាប់​ចាក់​ម៉ាស៊ីន​អារឈើ​នៅ​ក្នុង​ព្រៃ​ រួម​ទាំង​រណា​យន្ត​ (​កាត់ឈើ​)​ ចំនួន​ ៦​គ្រឿង​ ដោយឡែក​ដុត​កំទេច​ចោល​រោង​ម៉ាស៊ីន​ ២​កន្លែង​និង​ឈើ​អារ​ប្រភេទ​លេខ​១​ប្រមាណ​៥០​ម៉ែត្រគូប​ព្រមទាំង​រណា​យន្ត​(​កាត់ឈើ​)​ចំនួន​២​គ្រឿង​ផង​ដែរ​ ។​

​ប្រភព​បន្ត​ទៀត​ថា​ វត្ថុ​តាង​ត្រូវ​បាន​រឹបអូស​ខាងលើ​រក្សា​ទុកជា​ប​ណោះ្ដ​អាសន្ន​នៅ​ទីស្នាក់ការ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់​ខេត្តពោធិ៍សាត់​និង​បន្ត​យក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​បរិស្ថាន​យោក​ស្ថិត​ក្នុង​ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ៕​ ប៉ឹម​ ពិន​

aqq (1)

aqq (2)

aqq (3)

sat (1)

sat

sat (2)


ចែករំលែក៖