ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ សរុប​ចំនួន​ ១២​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ១២​នាក់​ របួសធ្ងន់​ស្រាល​ ១៩​នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​ ១២​លើក​ (​ យប់​ ៦​លើក​ )​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ១២​នាក់​ (​ ស្រី​ ១​នាក់​ )​ របួសធ្ងន់​ ១៣​នាក់​ (​ស្រី​ ២​នាក់​)​ របួសស្រាល​ ៦​នាក់​ (​ ស្រី​ ២​នាក់​ )​ និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​ ១៩​នាក់​ (​ យប់​ ៥​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ១២​លើក​នេះ​ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​ ២០​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ១២​គ្រឿង​ រថយន្ត​ធុន​តូច​ ៤​គ្រឿង​ រថយន្ត​ធំ​ ៤​គ្រឿង​ និង​ថ្មើរជើង​ ១​នាក់​ផង​ដែរ​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន​ ៖​ ល្មើស​ល្បឿន​ ៩​លើក​ ប្រជែង​គ្រោះថ្នាក់​ ២​លើក​ និង​បើកបរ​ងងុយដេក​ ១​លើក​ ដោយឡែក​យាន​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ៦៤៣៧​គ្រឿង​ បាន​ធ្វើការ​អប់រំ​មាន​ ២៦៣២​គ្រឿង​ និង​ពិន័យ​សរុប​ ៣៨០៥​គ្រឿង​ និង​ពុំ​មាន​ឃាត់​យាន​ទុក​នោះ​ទេ​៕​

drew


ចែករំលែក៖