ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​បុ​៉​ស្តិ៍​ទន្លេបាសាក់​ឃាត់ខ្លួន​មនុស្ស​៥​នាក់​ពី​បទ​ប្រើប្រាស់​ថ្នាំ​ញ្ញៀន​

ចែករំលែក៖

​ភ្នំពេញ​ :​ កម្លាំង​សមត្ថកិច្ច​បុ​៉​ស្តិ៍​ទន្លេបាសាក់​ចុះ​ប​ង្ក្រោ​ប​ក្រុម​ប្រើប្រាស់​គ្រឿងញ្ញៀន​បាន​៥​នាក់​ និ​)​ង​ឧ​បរ​ណ៍​ជក់​១​ចំនួន​ រួម​នឹង​ម៉ូតូ​១​គ្រឿង​ម៉ា​កកូន​ទាព​ណ៍​សលាយ​ខៀវ​គ្មាន​ស្លាក​លេខ​។​

​ហេតុការណ៍​ឃាត់ខ្លួន​ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ខាងលើ​នេះ​ ធ្វើ​ឡើង​កាល​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​២៦​ ខែ​ មក​រា​ ឆ្នាំ​ ២០១៦​នៅ​ក្នុង​ដី​ឡូត៍​ទុក​ចោល​១​កន្លែង​លេខ​២១​ ផ្លូវ​លេខ​៩​ ក្រុម​២៨​ ស្ថិត​នៅ​ភូមិ​៥​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ប្រាប់​ អោយ​ដឹង​ថា​ ជនសង្ស័យ​ទី​១​ មានឈ្មោះ​ វិ​ន​ សុខ​ពៅ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​មិន​ពិតប្រាកដ​ ជនសង្ស័យ​ទី​២​មានឈ្មោះ​ ចាន់​ រា​៉​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅ​មិន​ពិតប្រាកដ​ ជនសង្ស័យ​ទី​៣​ មានឈ្មោះ​ សាំ​ សំអាង​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​លក់​ចំ​ហួយ​នៅ​ ផ្ទះ​ស្នាក់​នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ជនសង្ស័យ​ទី​៤​ មានឈ្មោះ​ គឹ​ម​ យ៉ា​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មុខរបរ​ជា​អ្នក​រាំ​ ស្នាក់​នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ជនសង្ស័យ​ទី​៥​មានឈ្មោះ​ កែវ​ បុរី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​ជា​អ្នក​រាំ​ ស្នាក់​នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ដោយ​ការ​ចុះ​ប​ង្រោ្ក​ប​នេះ​ដោយ​ក្រុម​ក្មេង​ទំនើង​នេះ​ តែង​ចុះ​មក​ប្រមូលផ្ដុំ​គ្នា​មក​ជក់​នៅ​ដី​ឡូត៍​នេះ​ជា​ញឹកញាប់​ ហើយ​នេះ​ពេល​ប្រមូលផ្ដុំ​ក៏​ដាក់​កំលាំង​ចាប់​ជាក់ស្ដែង​បាន​ចំនួន​៥​នាក់​ និង​ឧ​បរក​រណ៍​ជក់​១​ឈុត​ និង​ម៉ូតូ​ម៉ា​កូន​ទា​១​គ្រឿង​ ព​ណ៍​ខៀវ​ លា​យស​គ្មាន​ស្លាក​លេខ​ តែ​ថ្នាំ​ញ្ញៀន​បាន​ប្រើប្រាស់​អស់ហើយ​។​

​ក្រោយ​ពី​សមត្ថកិច្ច​បាន​សាកសួរ​នាំ​រួច​ហើយ​នោះ​ ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ខាងលើ​នេះ​ក៏​បាន​សា​ភាព​ថា​ ពួក​ខ្លួន​ទាំងអស់​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន​ បច្ចុប្បន្ន​ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ចាត់​នីតិវិធី​តាម​ផ្លូវច្បាប់​ ៕​ ស​ រស្មី​

image2 copy

image1


ចែករំលែក៖