ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​ថា​ការ​បូម​ខ្សាច់​នៅ​កណ្ដាល​ក្រុង​កំពត​មន្ដ្រី​ជំនាញ​បិទ​ភ្នែក​ធ្វើ​មិនឃើញ​

ចែករំលែក៖

​ខេត្ដកំពត​ ៖​ ប្រជាពលរដ្ឋ​រស់នៅ​ ក្រុង​កំពត​បានឱ្យ​ដឹង​ថា​ ការដ្ឋាន​បូម​ ខ្សាច់​ដើម្បី​ធ្វើ​អាជីវកម្ម​មួយ​កន្លែង​ត្រូវ​ គេ​ធ្វើ​ឡើង​ទាំង​បើកចំហ​ក្នុងភូមិ​សាស្ដ្រ​គល់​ស្ពាន​ព្រែក​កំពត​ ស្ថិត​ក្នុង​សង្កាត់​ កំពង់បាយ​ ក្រុង​កំពត​ ដោយ​មិនមែន​មន្ដ្រី​ ពាក់ព័ន្ធ​ណា​ម្នាក់​ធ្វើ​ដឹង​ឮ​នោះ​ឡើយ​ ។​

​សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា​ សកម្ម​ ភាព​បូម​ខ្សាច់​ព្រែក​នេះ​ គឺ​មិន​មាន​ ច្បាប់​អនុញ្ញាត​អ្វី​នោះ​ទេ​ ពោល​គឺ​ធ្វើ​ ឡើង​ដោយ​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ ដោយ​មាន​ថៅកែ​ម្នាក់​ឈ្មោះ​ ហួត​ ជា​អ្នក​រត់ការ​បូម​ខ្សាច់​ពី​ព្រែក​ធម្មជាតិ​ យក​ទៅ​ចាក់​បំពេញ​ដី​របស់​ពួក​គេ​ និង​ ធ្វើ​អាជីវកម្ម​លក់​បន្ដ​ ហើយ​ថែម​ទាំង​ ចាក់​បំពាន​ចំណី​ព្រែក​ដើម្បី​វាត​យក​ដី​សង់​សំណង់​ទៀត​ផង​ ។​

​ករណី​បូម​ខ្សាច់កណ្ដាល​ក្រុង​កំពត​ នេះ​ លោក​ សំ​ វិចិត្រ​ ប្រធាន​មន្ទីរ​ រ៉ែ​ និង​ថាមពល​ខេត្ដកំពត​ បាន​ត្រឹមតែ​ ថ្លែង​ថា​ លោក​មិន​ទាន់​បានដឹង​ថា​ មាន​ សកម្មភាព​នេះ​នៅឡើយ​ទេ​ និង​ចាំ​លោក​ ចុះ​ទៅ​មើល​សិន​ ។​

​គួរ​រំលឹក​ថា​ កន្លង​ទៅ​ថ្មីៗ​នេះ​គេ​ក៏​ឃើញ​ កើត​មាន​ជា​ញឹកញាប់​ផង​ដែរ​សកម្មភាព​បូម​ខ្សាច់​និង​ការ​ចាក់​ដី​រំលោភ​ផ្ទៃសមុទ្រ​ ក្នុង​ខេត្ដកំពត​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ និង​មន្ដ្រី​ ជំនាញ​ដែល​ហាក់​បង្ហាញ​ពី​ភាព​ឆក​ល្វែង​ ក្នុង​កាតព្វកិច្ច​របស់​ខ្លួន​ ។​

​សូម​បញ្ជាក់​ថា​ សកម្មភាព​បូម​ ខ្សាច់​សាងសង់​សំណង់​ផ្សេងៗ​នៅ​ខេត្ដ​ កំពត​បាន​កើតឡើង​ហាក់ដូចជា​អាជ្ញាធរ​ជំនាញ​ពុំ​បាន​យកចិត្ដទុកដាក់​អ្វី​ទាំងអស់​ ។​ ពួក​ឈ្មួញ​មាន​លុយ​គ្រប​សង្កត់​លើ​អាជ្ញា​ ធរ​មិន​ឱ្យ​ខ្វើក​ខ្វល់​នឹង​អាជីវកម្ម​ទេ​ ៕​ ហេង​ ន​រិ​ន្ទ្រ​

 

M26-01-16-j3 copy


ចែករំលែក៖