ព័ត៌មានទាន់ហេតុការណ៍៖

​ពលរដ្ឋ​សង្ស័យ​ថា​អាជ្ញាធរ​ឃុបឃិត​បិទ​ភ្នែក​ចំពោះ​សំណង់​រំលោភ​ឆ្នេរ​

ចែករំលែក៖

ខេត្ដកោះកុង​ ៖​ ប្រជាពលរដ្ឋ​រួម​ទាំង​ មន្ដ្រីរាជការ​នៅ​ជុំវិញ​ខេត្ដកោះកុង​បាន​ នាំ​គ្នា​រិះគន់​ធ្ងន់ៗ​ទៅ​លើ​អាជ្ញាធរ​ ក៏​ដូច​ជា​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ខេត្ដ​ថា​ បាន​ឃុបឃិត​បណ្ដែត​ បណ្ដោយ​ឱ្យ​មានការ​សាងសង់​សំណង់​ និង​កំពង់​ផែ​រឹង​មាំ​ជា​ច្រើន​កន្លែង​នៅ​ តាម​បណ្ដោយ​ឆ្នេរ​កោះ​ប៉ោ​ ។​ ជាក់ស្ដែង​ សំណង់​ដែល​មាន​កម្ពស់​៣​ជាន់​របស់​ លោក​ដួង​ ប៊ុ​ន​ធឿ​ន​ ស្ថិត​នៅ​ភូមិ​២​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ ដែល​ បាន​សាងសង់​ស្ទើរ​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ​ រួម​ទាំង​សំណង់​នៅ​ជាប់​ស្ពាន​យាយ​ យួន​នៅ​ស្រុក​មណ្ឌល​សីមា​ជាដើម​ ។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ កន្លង​មក​ការ​សាងសង់​សំណង់​ឥត​ច្បាប់​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ បើ​ទោះបីជា​ គេ​បានឃើញ​ថា​ ក្រសួង​ដែនដី​នគ​ រូប​នី​យ​កម្ម​ និង​សំណង់​បាន​ចេញ​សារ​ លិខិត​ឱ្យ​មានការ​រឹត​បន្ដឹង​ចំពោះ​សំណង់​រំលោភ​លើ​ផ្លូវ​សាធារណៈ​ តំបន់ឆ្នេរ​ ព្រែក​ ស្ទឹង​ យ៉ាងណា​ក្ដី​ តែ​លិខិត​ទាំង​ នោះ​ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ចំពោះ​មន្ដ្រី​ពាក់ព័ន្ធ​ប្រចាំ​ខេត្ដកោះកុង​នោះ​ឡើយ​ ដោយ​កន្លង​មក​ពួក​គាត់​តែងតែ​មើល​ រំលង​នូវ​គោលការណ៍​ ដែល​ក្រសួង​បាន​ ដាក់​ឱ្យ​អនុវត្ដ​ ។​

​រឿងរ៉ាវ​ជាក់ស្ដែង​ទាំងនេះ​បាន​ធ្វើ​ឱ្យ​មហាជន​រួម​ទាំង​សមត្ថកិច្ច​មួយ​ចំនួន​ និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​ វា​ជា​ការ​ឃុបឃិត​កេង​យក​ប្រយោជន៍​ ពី​ម្ចាស់​សំណង់​ខុសច្បាប់​ទាំងនោះ​ ។​ ពួក​ គាត់​ថា​ ប្រសិនបើ​គ្មាន​ការ​កេង​យក​ផល​ ប្រយោជន៍​នោះ​ទេ​ សំណង់​ទាំង​ប៉ុន្មាន​ ខាងលើ​ប្រហែលជា​មិន​អាច​កសាង​បាន​យ៉ាង​រលូន​បែប​នេះនោះ​ទេ​ ។​

​ជុំវិញ​បញ្ហា​រិះគន់​របស់​ប្រជាពលរដ្ឋ​ នេះ​លោក​ រស់​ វី​រ៉ា​វុ​ទ្ធ​ ប្រធាន​មន្ទីរ​រៀបចំ​ ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ខេត្ដ​ កោះកុង​បាន​ថ្លែង​ថា​ ចំពោះ​សំណង់​លោក​ ដួង​ ប៊ុ​ន​ធឿ​ន​នោះ​ លោក​ធូ​ វិបុល​ អភិបាលក្រុង​ខេមរភូមិន្ទ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ហើយ​ ។​ ចំណែក​ ឯ​សំណង់​ផ្សេងៗ​ក៏​ត្រូវ​បាន​លោក​អភិ​ បាល​នៃ​គណៈ​អភិបាលខេត្ដ​ចេញ​លិខិត​ ឱ្យ​ផ្អាក​អស់ហើយ​ដែរ​ការ​ផ្អាក​នេះ​បាន​ ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ប្រជុំ​គណៈ​ បញ្ជាការ​ឯកភាព​ខេត្ដ​ និង​ស្រុក​កាល​ ពី​ចុង​សបា្ដហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​ ៕​ សហការី​


a1


ចែករំលែក៖