ព័ត៌មានទាន់ហេតុការណ៍៖

កុមា​រា​អាយុ​១១​ឆ្នាំ​ជិះ​ម៉ូតូ​ស្គូ​ពី​ទៅ​បុក​ដើម​ខ្នុរ​ស្លាប់​នៅ​នឹង​កន្លែង​

ចែករំលែក៖

​ខេត្ដ​ត្បូងឃ្មុំ​ ៖​ កុមា​រា​អាយុ​១១​ឆ្នាំ​ ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ ហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង​ ខណៈ​ដែល​កុមា​រា​រង​គ្រោះ​ ជិះ​ម៉ូតូ​ស្គូ​ពី​ទៅ​បុក​ដើម​ខ្នុរ​បង្ក​ឱ្យ​មាន​ ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​ ៤០​នាទី​រសៀល​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​ ២០១៦​ ស្ថិត​នៅ​ភូមិ​ឈូក​ សណ្ដ​ល់​ ឃុំ​ រកា​ព​ប្រាំ​ ស្រុក​-​ខេត្ដ​ត្បូង​ឃ្មុ​*​ំ​ ។​

​លោក​វរសេនីយ៍ត្រី​ សួ​ស​ ស៊ា​ង​លី​ អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បានឱ្យ​ដឹង​ថា​ កុមា​រា​រង​គ្រោះ​ឈ្មោះ​ ជា​ គឹ​ម​ហុង​ អាយុ​១១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើត​ ហេតុ​ ។​ មុន​ពេល​មាន​គ្រោះថ្នាក់​នេះ​ កើតឡើង​កុមា​រា​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ ស្គូ​ពី​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​ ដោយ​បាន​ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ ល្បឿន​យ៉ាង​លឿន​ លុះ​មក​ដល់​ចំណុច​ផ្លូវ​ កោង​បត់​មិន​ទាន់​ក៏​ធ្លាក់​ចិញ្ចើមថ្នល់​ជ្រុល​កាច់ចង្កូត​ម៉ូតូ​ទៅ​បុក​ដើម​ខ្នុរ​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ សព​ កុមា​រា​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​លោក​អធិការ​បាន​អំពាវនាវ​ដល់​ អាណាព្យាបាល​គ្រប់​រូប​មិន​ត្រូវ​បណ្ដោយ​ ឱ្យ​កូនៗ​របស់​ខ្លួន​ដែល​នៅ​វ័យ​ជា​អ​នីតិ​ ជន​បើកបរ​ម៉ូតូ​បែប​នេះ​ទេ​ បើ​អាណា​ ព្យាបាល​ស្រលាញ់​កូនៗ​ គឺ​ត្រូវ​ហាម​ ឃាត់​ការ​ប្រើប្រាស់​យានជំនិះ​បែប​នេះ​ ដែល​ងាយ​នឹង​ជួប​គ្រោះថ្នាក់​ដូច​កុមា​រា​ ខាងលើ​ ៕​ហេង​ ន​រិ​ន្ទ្រ​

dse

dse (1)


ចែករំលែក៖