ព័ត៌មានទាន់ហេតុការណ៍៖

ចោរ​ថ្លើមធំ​ ជិះ​ម៉ូតូឌុប​ទៅ​កាច់​សោក​ម៉ូតូ​គេ​ចតនៅ​មុខ​ផ្ទះ​បាន​សម្រេច​ហើយ​បាញ់​គំរាម​១គ្រាប់​

ចែករំលែក៖

​ប៉ោយ​ប៉ែ​ត្រ​៖​ ចោរ​ថ្លើមធំ​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​ទៅ​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ប្រជាពលរដ្ឋ​ដែល​ចត​នៅ​ខាង​មុខ​ផ្ទះ​ ហើយ​ពេល​កាច់​បាន​សម្រេច​ហើយ​នោះ​បាន​ជិះ​ចេញ​ទៅ​យ៉ាង​រំភើយ​ ព្រមទាំង​ដក​កាំភ្លើង​បាញ់​គំរាម​ទៅ​លើ​មេឃ​អស់​១​គ្រាប់​ថែម​ទៀត​ផង​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ខាងជើង​ផ្សារ​អគ្គ​ថ្មី​ ភូមិ​បា​លេ​លេ​យ្យ​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​សាក្សី​ពី​ម្ចាស់ផ្ទះ​ឈ្មោះ​ សូ​នី​ អាយុ​៥៧​ឆ្នាំ​បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​ រូប​គាត់​បាន​ចត់​ម៉ូតូ​ហុងដា​ សេរី​ឆ្នាំ​២០១៥​មួយ​គ្រឿង​នៅ​ខាង​មុខ​ផ្ទះ​ ដោយ​មាន​ចាក់​សោក​ត្រឹមត្រូវ​ ។​ ប៉ុន្តែ​មិន​ទាន់​បណ្តើរ​យក​ចូល​ផ្ទះ​នោះ​ទេ​ ដោយ​សំអាង​ថា​ នៅ​ខាង​មុខ​ផ្ទះ​មាន​មនុស្ស​អូរ​អ​ ពីព្រោះ​មាន​អ្នកលក់​ប្រហិត​ចៀន​នៅ​ទីនោះ​ដែរ​ ។​ ស្រប​ពេល​នោះ​ មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូឌុប​មក​ឈប់​ ក្បែរ​នោះ​រួច​ឈរ​និយាយ​ទូរស័ព្ទ​ ប៉ុន្តែ​ដោយសារ​តែ​គាត់​គ្មាន​ការ​ចាប់អារម្មណ៍​ក៏​ដើរទៅ​ផ្ទះ​ក្រោយ​ ។​ លុះ​ពេល​ត្រឡប់​មក​ផ្ទះ​មុខ​វិញ​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កាច់​សោក​ម៉ូតូ​របស់​គាត់​បាន​សម្រេច​ ហើយ​បាន​ជិះ​ចេញ​ទៅ​ ភ្លាម​នោះ​ គាត់​បាន​ស្រែក​ឲ្យ​គេ​ជួយ​អន្តរាគមន៍​ដែរ​ ប៉ុន្តែ​មិន​ទាន់​ទាំង​បាន​ដេញ​តាម​ផង​ ជនសង្ស័យ​នោះ​បាន​ដក​កាំភ្លើង​ចេញពី​ច​ង្ហេះ​រួច​បាញ់​គំរាម​១​គ្រាប់​ឡើង​លើ​មេឃ​ រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ ។​

​នៅ​ពេល​នេះ​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​និង​កំពុង​តាម​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ​ដើម្បី​នាំ​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​ វ​ណ្ណា​

ses (1) copy

ses (2) copy

ses (3) copy


ចែករំលែក៖