ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារ​ក្រសួង​ធនធានទឹក​ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ និង​ការងារ​បង្កបង្កើន​ផល​ស្រូវ​នៅ​ក្នុង​ខេត្តតាកែវ​ និង​ខេត្តកំពត​៖

ចែករំលែក៖

​តាកែវ​-​កំពត​៖​ នៅ​ថ្ងៃ​ទី​ ២៧​ ខែមករា​ ឆ្នាំ​ ២០១៦​ លោក​ គួ​ច​ វែង​ស្រ៊ុ​ន​ អនុរដ្ឋលេខាធិការ​ និង​លោក​ ស៊ិ​ន​ វុ​ទ្ធី​ អគ្គនាយក​កិច្ចការរដ្ឋបាល​ នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ដឹកនាំ​ក្រុមការងារ​ក្រសួង​ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ និង​ការងារ​បង្កប​ង្កើ​ផល​ស្រូវ​នៅ​ក្នុង​ខេត្តតាកែវ​ និង​ខេត្តកំពត​។​

​ថ្លែង​នៅ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការងារ​ លោក​អនុរដ្ឋលេខាធិការ​ គួ​ច​ វែង​ស្រ៊ុ​ន​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ចំពោះ​ស្ថានភាព​ទឹក​សម្រាប់​បម្រើ​ឱ្យ​ការងារ​បង្កបង្កើន​ផលដំណាំ​ស្រូវ​ នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​ គឺ​មិន​មាន​បញ្ហា​នោះ​ទេ​ ។​ សម្រាប់​ខេត្តតាកែវ​ ដំណាំ​ស្រូវ​វស្សា​ត្រូវ​បាន​ប្រជា​កសិករ​ប្រមូល​ផល​រួចរាល់​ហើយ​ ដោយ​សម្រេច​បាន​ ១០០​ភាគរយ​ នៃ​ផ្ទៃដី​ផលិត​បាន​ ចំនួន​ ១៩៣.៨០០​ ហិ​កតា​ ។​ ឯ​ស្រូវប្រាំង​ ផលិត​បាន​លើ​ផ្ទៃដី​ចំនួន​ ៩១.០០២​ ហិ​កតា​ ស្មើនឹង​ប្រមាណ​ ១២១​ ភាគរយ​ នៃ​ផែនការ​ដែល​បាន​ដាក់ចុះ​ និង​កំពុង​ប្រមូល​ផល​ជា​បណ្តើរៗ​ ដែល​មក​ដល់​ពេល​នេះ​ សម្រេច​បាន​ចំនួន​ ១៣.៦៥០​ ហិ​កតា​ ។​

​លោក​ គួ​ច​ វែង​ស្រ៊ុ​ន​ បន្ត​ថា​ នា​ពេល​កន្លង​មក​ ដោយសារ​ស្ថានភាព​អាកាសធាតុ​មិន​អំណោយផល​ បាន​ធ្វើ​ឱ្យ​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​មួយ​ចំនួន​ ទាំង​ស្រូវ​វស្សា​ និង​ស្រូវប្រាំង​ នៅ​ក្នុង​ខេត្តតាកែវ​ ទទួល​រង​ផល​ប៉ះពាល់​ ។​ ប៉ុន្តែ​ដោយ​មានការ​ចុះ​អន្តរាគមន៍​ជា​បន្តបន្ទាប់​ និង​ទាន់​ពេលវេលា​ ពី​សំណាក់​ក្រុមការងារ​ក្រសួង​ ក៏​ដូច​ជា​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​ ផ្ទៃដី​ប៉ះពាល់​ទាំងនេះ​ ត្រូវ​បាន​សង្គ្រោះ​ទាំងស្រុង​ តាម​រយៈ​ការ​បូម​ប្រមូល​ទឹក​បញ្ចូល​អាង​ និង​ការ​បង្វែរ​ទឹក​មក​ជួយ​បន្ថែម​ពី​ខេត្តកំពង់ស្ពឺ​ ។​

​លោក​អនុរដ្ឋលេខាធិការ​ បន្ត​ទៀត​ថា​ ចំណែក​ខេត្តកំពត​វិញ​ ក៏​ដូច​ជា​ខេត្តតាកែវ​ដែរ​ ប្រជា​កសិករ​បាន​ប្រមូល​ផល​ស្រូវ​វស្សា​រួចរាល់​ ដោយ​សម្រេច​បាន​ ១០០​ ភាគរយ​ នៃ​ផ្ទៃដី​ផលិត​បាន​ ចំនួន​ ១៣៦.៥៣៧​ ហិ​កតា​ ។​ ឯ​ស្រូវប្រាំង​ ផលិត​បាន​លើ​ផ្ទៃដី​ ចំនួន​ ៩.៧៣៧​ ហិ​កតា​ ស្មើនឹង​ប្រមាណ​ ១៣៩​ ភាគរយ​នៃ​ផែនការ​ ហើយ​ក៏​កំពុង​ប្រមូល​ផល​ជា​បណ្តើរៗ​ផង​ដែរ​ ដែល​មក​ដល់​ពេល​នេះ​ សម្រេច​បាន​ចំនួន​ ២.៤៣៤​ ហិ​កតា​ ។​

​លោក​អនុរដ្ឋលេខាធិការ​ បាន​បញ្ជាក់​បន្ថែម​ថា​ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​ ក្នុង​ការ​ថែរក្សា​ទឹក​ទុក​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ និង​មានការ​ចុះ​ណែនាំ​ដោយ​ផ្ទាល់​ពី​មន្ត្រី​ជំនាញ​ រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​ ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​ បាន​បង្វែរ​ពី​ការ​ដាំ​ដុះ​ដំណាំ​ស្រូវប្រាំង​លើក​ទី​ ២​ មក​ធ្វើការ​ដាំ​ដុះ​ដំណាំ​បន្ទាប់បន្សំ​ជំនួស​វិញ​ ៕

abc (1)
abc (2)

abc (6)

abc (5)

abc (4)

abc (3)

abc (2)

abc (9)

abc (1)


ចែករំលែក៖