ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ សរុប​ចំនួន​ ៩​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ២​នាក់​ របួសធ្ងន់​ស្រាល​ ១៤​នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​ ៩​លើក​ (​យប់​ ៦​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ២​នាក់​ (​ប្រុស​)​ របួសធ្ងន់​ ៨​នាក់​ (​ស្រី​ ២​នាក់​)​ របួសស្រាល​ ៦​នាក់​ (​ស្រី​ ២​នាក់​)​ និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​ ១៥​នាក់​ (​យប់​ ១៤​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៩​លើក​នេះ​ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​ ១៨​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ១២​គ្រឿង​ រថយន្ត​ធុន​តូច​ ៤​គ្រឿង​ និង​រថយន្ត​ធំ​ ២​គ្រឿង​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន​ ៖​ ល្មើស​ល្បឿន​ ៣​លើក​ ប្រជែង​គ្រោះថ្នាក់​ ៣​លើក​ ស្រវឹង​ ៣​លើក​ មិន​ប្រកាន់​ស្តាំ​ ១​លើក​ និង​បត់​គ្រោះថ្នាក់​ ១​លើក​ ដោយឡែក​យាន​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ៦៨៦៨​គ្រឿង​ បាន​ធ្វើការ​អប់រំ​មាន​ ៣៤៣៩​គ្រឿង​ និង​ពិន័យ​សរុប​ ៣៤២៩​គ្រឿង​ និង​ពុំ​មាន​ឃាត់​យាន​ទុក​នោះ​ទេ​៕

cxa


ចែករំលែក៖