ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើង​បាញ់​រះ​៨​គ្រាប់​ប្លន់​យក​គ្រឿង​អ​ល័​ង្កា​ បណ្តាល​ឲ្យ​ស្លាប់​ និង​របួសធ្ងន់​មនុស្ស​៣​នាក់​

ចែករំលែក៖

​ខេត្តបាត់ដំបងៈ​ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត​ ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​នៅ​ក្នុង​ប្រទេស​ថៃ​ និង​២នាក់​ទៀត​បាន​រង​របួសធ្ងន់​ បន្ទាប់​ពី​ក្រុម​ខ្មាន់កាំភ្លើង​បក្ខពួក​ចោរប្លន់​មាន​គ្នា​មិន​ក្រោម​ពី​៥​នាក់​ ប្រដាប់​ដោយ​អាវុធ​វែង​ ខ្លី​ធ្វើ​សកម្មភាព​បាញ់ប្រហារ​រហូត​ដល់​៨​គ្រាប់​ក្នុង​គោលដៅ​ប្លន់​យក​គ្រឿងអលង្កា​បាន​សម្រេច​ ហើយ​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​ ។​

​ហេតុការណ៍​ប្រដាប់​អាវុធ​អា​ដែល​ជា​ដដែល​កើតឡើង​នៅ​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់​ ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ដា​លើ​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ។​

​ជន​រង​គ្រោះ​ក្នុង​អំពើ​ប្លន់​យ៉ាង​សាហាវយង់ឃ្នង​ខាងលើ​នេះ​ឈ្មោះ​ កូយ​ សេង​លី​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ មុខរបរ​ជា​អ្នកលក់​ចាប់ហួយ​នៅ​ក្នុងភូមិ​ ឃុំ​កើតហេតុ​ ។​

​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ស្រង់​សម្តី​ពី​ក្រុម​គ្រួសារ​ជន​ រង​គ្រោះ​ អោយ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​ គឺ​មាន​ជន​មិន​ស្គាល់​មុខ​ចំនួន​៥​នាក់​ ដែល​ប្រដាប់​ដោយ​កាំភ្លើង​អាកា​ចំនួន​មួយ​ដើម​ និង​កាំភ្លើងខ្លី​ចំនួន​ពីរ​ដើម​ ព្រមទាំង​មាន​ដែក​ស្បែង​ផង​ បាន​ចូល​ទៅ​ក្នុងផ្ទះ​ដោយ​បាន​គំរាម​ទាមទា​អោយ​ប្រគល់​នូវ​ទ្រព្យសម្បត្តិ​ ទៅ​អោយ​ពួក​វា​ ប៉ុន្តែ​ដោយសារ​តែ​រឹងរូស​ និង​ការ​យឺតយ៉ាវ​ពី​សំណាក់​ម្ចាស់ផ្ទះ​ ទើប​ជន​ ដែល​កាន់​អាកា​បាន​បាញ់​រះ​ចំនួន​៥​គ្រាប់​ ចំណែក​អ្នក​ដែល​កាន់​កាំភ្លើងខ្លី​ក៏​បាន​បាញ់​ចំនួន​៣​គ្រាប់​បន្ថែម​ដែរ​ គឺ​នៅ​ពេល​នោះ​គ្រាប់កាំភ្លើង​បាន​ហោះ​ទៅ​ចំ​ទ្រូង​ឈ្មោះ​ ភៀ​ង​ ភុ​ន​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ ត្រូវជា​ឪពុក​គឺ​រង​របួសធ្ងន់​ និង​មួយ​គ្រាប់​ទៀត​ត្រូវ​ទៅ​លើ​ឈ្មោះ​ ផុ​ន​ ឡៃ​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ត្រូវជា​កូន​របួសស្រាល​ ដោយឡែក​ម្ចាស់ផ្ទះ​ ក៏​ត្រូវ​ក្រុម​ចោរ​វាយ​នឹង​ដែក​ស្បែង​របួស​ស្មា​ខាងឆ្វេង​ និង​ឈ្មោះ​ ម៉េ​ង​ ផុង​ ក៏​រង​របួស​ លើ​ដៃ​ខាងស្តាំ​ដែរ​ដោយសារ​ដែក​ស្បែង​នេះ​ ហើយ​ភ្លាមៗ​នោះ​ដែរ​ក្រុម​ចោរ​បាន​ប្រមូល​យក​គ្រឿង​អ​ល័​ង្កា​មួយ​ចំនួន​ដូច​ជា​ខ្សែ​ក​ប្លា​ទី​ន​មួយ​ខ្សែ​ទម្ងន់​១​តម្លឹង​ និង​ចិញ្ចៀន​ប្លា​ទី​ន​មួយ​វង់​ ទម្ងន់​៣​ជី​ ហើយ​បាន​គេចខ្លួន​បាត់​ស្រមោល​ ។​

​ ដោយឡែក​បុរស​ដែល​ត្រូវជា​ឪពុក​ឈ្មោះ​ ភៀ​ង​ ភុ​ន​ ដោយសារ​តែ​ស្ថានភាព​មុខរបួស​ ធ្ងន់ធ្ងរ​ពេក​ក៏​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ប្រទេស​ថៃ​ប៉ុន្តែ​ត្រូវ​បាន​ស្លាប់​តាម​ផ្លូវ​នៅ​វេលា​ ម៉ោង​១១​ និង​៣០​នាទី​ យប់​ ថ្ងៃ​ ខែ​ ឆ្នាំ​ដដែល​ ៕​ សំ​ វិច្ឆិកា​

ses (1)

ses

ses (2)


ចែករំលែក៖