ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ​ បណ្ដាល​ឲ្យ​ដួល​ទៅ​ចំហៀង​ផ្លូវ​ម្ខាង​ត្រូវ​រថយន្ត​តា​កូ​ម៉ា​ ដែល​បើក​បញ្ច្រាស់ទិស​បុក​ពេញទំហឹង​ របួសធ្ងន់​ ស្រាល​៣​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ និង​មនុស្ស​ស្រី​ម្នាក់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​ ហើយ​មនុស្ស​ស្រី​ម្នាក់​ទៀត​រង​របួសស្រាល​ ពេល​ដែល​ពួក​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ដល់​ផ្លូវកែង​ រួច​ត្រូវ​បាន​រថយន្ត​ព្រុស​បុក​ចំ​កន្ទុយ​ម៉ូតូ​ពីក្រោយ​បណ្ដាល​ឲ្យ​ដួល​ បន្ទាប់​មក​ត្រូវ​រថយន្ត​តា​កូ​ម៉ា​ដែល​បើក​បញ្ច្រាស់ទិស​បុក​ពេញទំហឹង​បណ្តាល​អោយ​រង​របួសធ្ងន់​និង​ស្រាល​3​នាក់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​ និង​៣០​នាទី​ ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវ​លេខ​២៦១​ កែង​ផ្លូវ​១៥៦​ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រង​គ្រោះ​ដែល​រង​របួសស្រាល​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ ហុងដា​ស្កុប​ពី​ ពណ៌​ខៀវ​លា​យស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BL.7870​ ដែល​មាន​គ្នា​បី​នាក់​ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៦១​ ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង​ ខ​ណះ​មក​ដល់​ពាក់កណ្ដាល​ផ្លូវកែង​លេខ​១៥៦​ ស្រាប់តែ​មាន​រថយន្ត​ព្រុស​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2X.3686​ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​១៥៦​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ហើយ​ក៏​បាន​បុក​កន្ទុយ​ម៉ូតូ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ដួល​ និង​អូស​ចូល​ទៅ​ផ្លូវ​ផ្នែក​ខាងឆ្វេង​ ភ្លាមៗ​នោះ​ក៏​ស្រាប់តែ​មាន​រថយន្ត​តា​កូ​ម៉ា​ ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ​ មួយ​គ្រឿង​ដែល​បើក​បញ្ច្រាស់ទិស​គ្នា​បាន​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ប្រុស​ស្រី​ពីរ​នាក់​រង​របួសធ្ងន់​ និង​ស្ត្រី​ម្នាក់​រង​របួសស្រាល​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​នោះ​ត្រូវ​បាន​រថ​យ្ត​សា​មុ​យ​ដឹក​យក​ទៅ​មន្ទី​ពេទ្យ​សង្គ្រោះ​ភ្លាមៗ​ ដោយឡែក​រថយន្ត​បង្ក​ម៉ា​កតា​កូ​ម៉ា​ ក្រោយ​ពេល​បុក​ម៉ូតូ​ជន​រង​គ្រោះ​ហើយ​ក៏​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។​រីឯ​រថយន្ត​បង្ក​ម៉ាក​ព្រូ​ួ​ស​ ដោយ​ម្ចាស់​គិត​ថា​គ្មាន​កំហុស​ក៏​មិន​បាន​បើក​គេច​ទៅ​ណា​នោះ​ទេ​គឺ​បាន​ចត​នៅ​និង​កន្លែង​កើតហេតុ​។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​និង​ធ្វើការ​វាស់វែង​ ដោយ​យក​រថយន្ត​ម៉ាក​ព្រួស​ និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ឯ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ រង​ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​៕​ ព្រែក​ជ័យ​

sew (1)

sew

sew (2)


ចែករំលែក៖