ព័ត៌មានទាន់ហេតុការណ៍៖

ចាប់​ផ្សឹក​សង្ឃ​បរាជិក​សេពមេថុនធម្ម​លើ​កុមារី​បញ្ជូន​ទៅ​ស្នងការ​ខេត្តបាត់ដំបង​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ សង្ឃ​បរាជិក​មួយ​អង្គ​ដែល​សេពមេថុនធម្ម​ទៅ​លើ​កុមារី​នោះ​ត្រូវ​មន្ទីរ​ធម្មការ​ និង​នគរបាល​ប្រឆាំង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​នគរបាល​ មន្ត្រី​ស្រុក​សំពៅ​លូន​ផង​ដែរ​ចាប់​ផ្សិ​ក​ ហើយ​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​បន្ត​នីតិវិធី​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ សង្ឃ​ទ្រុស្តសីល​ខាងលើ​នេះ​នេះ​ឈ្មោះ​ ឱ​ ថន​ ហៅ​ ឡុ​ញ​ អាយុ​ ៦៨​ ឆ្នាំ​ បួស​និង​ស្នាក់​អាស្រ័យ​នៅ​វត្ត​ចំការ​តា​ប៊ុ​ន​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ។​

​ឈ្មោះ​ ឱ​ ថន​ ហៅ​ ឡុ​ញ​នេះ​មាន​ជាប់​ពាក់​ពន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ កាលពី​ថ្ងៃ​ទី​៦,​ ទី​៨​ និង​ទី​៩​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​វត្ត​ចំការ​តា​ប៊ុ​ន​នោះ​តែ​ម្តង​ ៕​

ses

ses (1)


ចែករំលែក៖