ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង​ចាប់​បញ្ជូន​ខ្លួន​បុរស​២​នាក់​ ជាមួយ​ ថ្នាំ​ញៀន​យ៉ា​ម៉ា​៨០០​គ្រាប់​ទៅ​តុលាការ​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ កម្លាំង​កង​អាវុធហត្ថ​ស្រុក​កំ​រៀង​បញ្ជូន​ខ្លួន​បុរស​២​នាក់​ និង​ថ្នាំ​ញៀន​យ៉ា​ម៉ា​៨០០​គ្រាប់​ និង​ម៉ា​ទឹកកក​១​ថង់​តូច​ទម្ងន់​ ២.៥៨​ ក្រាម​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​មេបញ្ជាការ​រង​អាវុធហត្ថ​ស្រុក​កំ​រៀង​ លោក​ឈុ​ន​ វឿ​ន​ បាន​បញ្ជាក់​ថា​ លោក​បាន​ដឹកនាំ​កម្លាំង​បង្ក្រាប​ នៅ​វេលា​ម៉ោង​១៨​និង​២៥​នាទី​ ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​TV៥២២០០,៤៩៧០០​ ក្នុង​ ភូមិ​តា​ក្រី​ ឃុំ​តា​ក្រី​ ស្រុក​កំ​រៀ​ខេត្តបាត់ដំបង​ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ១-​ឈ្មោះ​ ផា​ន​ តង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​លក់ដូរ​រស់នៅ​ភូមិ​អូរ​ដា​លើ​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ និង​ឈ្មោះ​ លឹ​ម​ សុខ​នី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ រត់​ម៉ូតូឌុប​ រស់នៅ​ភូមិ​អូរ​ដា​លើ​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្ត​ បាត់ដំបង​។​

​ប្រភព​បន្ត​ថា​ ក្នុង​ករណី​ខាងលើ​នេះ​នេះ​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​៖​ ថ្នាំ​ញៀន​យ៉ា​ម៉ា​៨០០​គ្រាប់​,​ ម៉ា​ទឹកកក​១​ថង់​តូច​ទម្ងន់​ ២.៥៨​ ក្រាម​,​ ទូរ​ស័​ព្ច​ដៃ​ចិន​២​គ្រឿង​,​ ប្រាក់​ខ្មែរ​១២០,០០០​រៀល​,​ ម៉ូតូ​១​គ្រឿង​ម៉ាក​ dream​ សេរី​ឆ្នាំ​២០១៥​ ៕​

sew

wqw3


ចែករំលែក៖