ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ម្នាក់​​ស្លាប់គៀបជាប់នៅក្នុងរថយន្ត និងនារីម្នាក់រងរបួសបាក់ជើងដោយសារ​គ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ យុវជន​ម្នាក់​​បានស្លាប់គៀបជាប់នៅក្នុងរថយន្ត និងនារីម្នាក់រងរបួសបាក់ជើងដោយសារ​រថយន្ត​​ដឹក​ឥដ្ឋ​មួយ​គ្រឿង បាន​បើក​វ៉ា​ស្តាំ​ជាមួយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត ក៏​ជ្រុល​ចង្កូត​ទៅ​របងភូមិ​គ្រឹះ​​មួយ​កន្លែង​បាក់​ខ្ទេច។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​ជាង០៥ ​ព្រលឹម​ថ្ងៃ​ទី​២៨ ខែមក​រា ឆ្នាំ២០១៦ ស្ថិត​នៅបណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ត្រង់​​ចំណុច​​មុខ​ផ្ទះ​លេខ​១១៧ ស្ថិតនៅក្នុង​ភូមិ​​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សំ ស៊ី​ថា អាយុ​២០​ឆ្នាំ ជា​កម្មករ​លើក​ឥដ្ឋ រីឯ​ស្ត្រី​​​រង​របួសធ្ងន់​មិន​ត្រូវ​ស្គាល់ឈ្មោះ​ទេត្រូវជាប្រពន្ធជនរងគ្រាះ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ ចំណែក​​អ្នកបើកបរ​បានរត់គេចខ្លួន​បាត់ ។

ប្រភពពត៍មាន នៅកន្លែងកើតហេតុបានឲ្យដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ខៀវ នានដឹកឥដ្ឋពីព្រែកអញ្ជាញ ​ចូល​មក​រាជធានី​ភ្នំពេញ​ ដោយ​មាន​នាក់បើកបរ និងរួមដំណើរ​៤​នាក់ ស្រី១ ប្រុស៣ ខណះធ្វើដំណើមក​ដល់​ចំណុច​កើតហេតុ រថយន្តបង្ក​បាន​បើក​វ៉ា​ស្តាំ​ជាមួយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿងទៀតដែលនៅពីមុខ ក៏​ជ្រុលចង្កូត​ទៅ​បុក​របងភូមិ​គ្រឹះ​បណ្តាល​បាក់រាបដល់ដី ចំណែករថយន្តខ្ទេចមួយកំណាត់មុខគៀបយុវជនម្នាក់ស្លាប់​នៅក្នុងរថយន្ត និង​នារីម្នាក់ជាប្រពន្ធជនរងគ្រោះបានរងរបួសបាក់ជើង ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ ចំណែក​​អ្នកបើកបរ​បានរត់គេចខ្លួន​បាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ដើម្បីគាស់យកសពជនរងគ្រោះចេញពីក្នុងរថយន្តប្រគល់បងប្អូនជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ

ew
ew (1)
ew (2)


ចែករំលែក៖