ព័ត៌មានទាន់ហេតុការណ៍៖

កំពុង​ភ្ជួ​រ​ដីចម្ការ​ ស្រាប់តែ​របើក​មីនតោន​១​គ្រាប់​ ព្រលឹង​ចុង​សក់​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ ប្រជា​កសិករ​ម្នាក់​ ខណៈ​ដែល​កំពុង​ព្ជួ​រ​ដីចម្ការ​របស់​ខ្លួន​សុខៗ​នោះ​ ស្រាប់តែ​របើក​មីនតោន​១​គ្រាប់​ ធ្វើ​ឲ្យ​គាត់​ព្រលឹង​ចុង​សក់​ ហើយ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ពិនិត្យ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ សមត្ថកិច្ច​មូលដ្ឋាន​ រួម​ជាមួយ​មន្ត្រី​អង្គការ​ស៊ី​ម៉ាក់​ផង​ដែរ​បាន​យក​គ្រាប់​មី​តោន​ដែល​មិន​ទាន់​ផ្ទុះ​នេះ​ទៅ​កម្ទេច​ចោល​ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៤០​នាទី​ ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ក្នុង​ចំណុច​ដីចម្ការ​មួយ​កន្លែង​ក្នុងភូមិ​គគីរ​ ឃុំ​ភ្នំព្រឹក​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ។​

​លោក​ សុខ​ ណុ​យ​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ ឃុំ​កើតហេតុ​ខាងលើ​បាន​និយាយ​ថា​ នៅ​មុន​ពេល​កើតហេតុ​ គាត់​បាន​ភ្ជួរដីចម្ការ​ក្នុង​ទំហំ​៧០​រ៉ៃ​ស្ថិត​នៅ​ភូមិ​ ឃុំ​ខាងលើ​ ។​ លុះ​ខណៈ​ដែល​គាត់​កំពុង​តែ​ភ្ជួរ​ដី​នោះ​ ស្រាប់​តែបើ​ង​គ្រាប់​មីន​១​គ្រាប់​ឡើង​មក​ ធ្វើ​ឲ្យ​គាត់​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​ ហើយ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​តែ​ម្តង​ ។​ លោក​បញ្ជាក់​ថា​ នេះ​សំណាង​ធំ​ហើយ​ ដែល​គ្រាប់​មីនតោន​នេះ​មិន​បាន​ផ្ទុះ​ កុំ​អី​មិនដឹង​ថា​ វាសនា​របស់​លោក​នឹង​ក្លាយទៅជា​យ៉ាងណា​នោះ​ឡើយ​ ៕​ សំ​ វិច្ឆិកា​

vichika (2)
vichika (1)

vichika

vichika (3)


ចែករំលែក៖