ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ជនជាតិ​បរទេស​២​នាក់​ ស្រវឹងស្រា​បើករថយន្ត​លឿន​ ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​កង់​

ចែករំលែក៖

​ភ្នំពេញៈ​ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៣​កង់​ និង​រថយន្ត​ឡិច​ស៊ី​ស​LX470​ បាន​រង​ការ​ខូចខាត​ យ៉ាងដំណំ​ ដោយសារ​តែ​បុរស​ជា​ជនជាតិ​បរទេស​ពីរ​នាក់​ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ ហើយ​បាន​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​តែ​មិន​ផុត​ ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​តែ​ម្ដង​ តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ង​ន​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ​ គឺ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍​ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ​ ស្ថិត​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ រថយន្ត​បង្ក​ ឡិច​ស៊ី​ស​ LX470​ ពណ៌​ស្ក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2G.7929​ ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​បរទេស​២​នាក់​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​បន្ថែម​ល្បឿន​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​ មិន​ចាំ​ម៉ាក​ តែ​ជែង​មិន​ផុត​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ ពុះ​ចែក​ទ្រូង​ផ្លូ​ង​បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​៣​កង់​ រីឯ​រថយន្ត​បង្ក​រង​ការ​ខូចខាត​ខាង​មុខ​ទាំងស្រុង​។​

​ក្រោយ​ពេល​កើតហេតុ​ ជនជាតិ​បរទេស​ទាំង​ពីរ​នាក់​ដែល​ស្រវឹងស្រា​ជោកជាំ​នោះ​ បាន​ធ្វើ​ច​រិ​ក​ច្រងេង​ច្រ​ង៉ាង​ដាក់​លើ​សមត្ថកិច្ច​ ហើយ​សមត្ថកិច្ច​ក៏​បាន​បណ្ដែតបណ្ដោយ​ឲ្យ​ជន​បង្កហេតុ​នោះ​ឲ្យ​ឡើង​ជិះ​លើ​រថយន្ត​ដែល​គេ​មក​ទទួល​ទៅ​បាត់​ដោយ​សុវត្ថិភាព​ ។​ ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​ និង​ជំនាញ​បាន​ វាស់វែង​យក​រថយន្ត​បង្ក​ខាងលើ​នោះ​ទៅ​រក្សា​ទុក​នៅ​ឯ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ៕​ ស​ រស្មី​

image1

image3

image2


ចែករំលែក៖