ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយចង្វា​បង្ហាញមុខ​ជនសង្ស័យ​៤​នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយចង្វា​បង្ហាញមុខ​ជនសង្ស័យ​៤​នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​។​

​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កំលាំង​ព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយចង្វា​ សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​ជ្រោយចង្វា​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់​ កាលពី​ម៉ោង​9​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ នៅ​ចំណុច​មុខ​វត្ត​គៀន​ឃ្លាំង​ តាម​ផ្លូវជាតិ​លេខ​៦​ភូមិ​គៀន​ឃ្លាំង​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​ យក​មក​សួរនាំ​ ទើប​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​រកា​កោង​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​រួម​មាន​៖​ ទី​១/​ ឈ្មោះ​ ទូច​ ម៉េ​ង​ហ័​រ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​រកា​កោង​ ឃុំ​រកា​កោង​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ទី​២/​ ឈ្មោះ​ ឃៀង​ គឹ​ម​ហ័​រ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ ខណ្ឌទួលគោក​ ទី​៣/​ ឈ្មោះ​ វុ​ធ​ មក​រា​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ មុខរបរ​សិស្ស​ថ្នាក់​ទី​១០​ នៅ​វិទ្យាល័យ​វត្ត​កោះ​ មាន​ទីលំនៅ​សង្កាត់​អូរ​ឬ​ស្សី​១​ ខណ្ឌ​៧​មក​រា​ និង​ម្នាក់​ទៀត​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ មានឈ្មោះ​ឃឿ​ន​ និ​ត​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អន្លុង​គគីរ​ ឃំ​ុ​ព្រែក​តា​កុយ​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​ ។​

​សមត្ថកិច្ច​បាន​បន្ត​ថា​ នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ខាងលើ​នេះ​ កម្លាំង​សមត្ថកិច្ច​រក​ឃើញ​គ្រឿងញៀន​ (​ ក្រាម​ពណ៌​ស​ថ្លា​ )​ ចំនួន​៤៣​កញ្ចប់​និង​ ម៉ូតូ​សង​ប៉ិច​១​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FO-3822​រួម​និង​សម្ភា​រះ​មួយ​ចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​ ជ្រោយ​ពេជ្រ​

IMG_3477
IMG_3487

IMG_3513


ចែករំលែក៖