ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាស់​ផ្លូវ​ជ្រុល​បុក​រ៉ឺ​ម៉ក​បណ្តាល​ឲ្យ​រង​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​បាន​រង​របួស​បាក់ជើង​ម្ខាង​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរ​ភ្លាមៗ​ ដោយសារ​តែ​រួប​គាត់​ជិះ​ម៉ូតូ​ឌ្រឹ​ម​សង់​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ទាំង​បញ្ច្រាស់​ផ្លូវ​ហើយ​ជ្រុល​បុក​រ៉ឺ​ម៉ក​ពេញទំហឹង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃ​ព្រឹក​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​តាម​បណ្តោយ​ផ្លូវ​អូ​ឌឹ​ម​ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ពែ​ល​ ធូ​ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​តា​ស្គរ​ សង្កាត់​ពន់​សាំង​ ខណ្ឌ​ព្រែក​ភ្នៅ​ ជិះ​ម៉ូតូ​ម៉ាក​ឌ្រឹ​ម​សង​ សេរី​ឆ្នាំ​២០១០​ បិទ​តែម​ព​ណ៍​ខៀវ​ ពាក់​ស្លាក​លេខ​កណ្តាល​1l.​ 2167​ ។​ ចំណែក​ម្ចាស់​រ៉ឺ​ម៉ក​ ឈ្មោះ​ស្រ៊ូ​ន​ កំ​សាន​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មានស្រុក​កំំ​ណើ​ត​នៅ​ខេត្តតាកែវ​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ុ​គេ​បានឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​៉​ក​ ធវើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​អូ​ឌឹ​ម​ ក្នុង​ទិស​ដៅ​លិចទៅ​កើត​ខ​ណះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ឌ្រឹ​ម​សង​ ក្នុង​ល្បឿន​លឿន​ទាំង​បញ្ច្រាស់ទិស​ដៅ​ចរាចរ​បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​ម្ចាស់​ម៉ូតូ​បាក់ជើង​ម្ខាង​ ចំណែក​ម្ចាស់​រ៉ឺ​ម៉ករ​បួ​ស្រាល​ ដោយឡែក​ម៉ូតូ​និង​រ៉ឺ​មក​រង​ការ​ខូចខាត​ទាំង​សងខាង​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ បន្ទាប់​មក​បងប្អូន​ខាង​ម្ចាស់​ម៉ូតូ​ចេញ​មុខ​មក​ដោះស្រាយ​ដោយ​ភាគី​ខាង​ម្ចាស់​រ៉ឺ​មក​ចេញថ្លៃ​ព្យាបាល​ចំនួន​៧០$​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​ ៕​ សុខា​សែន​ជ័យ​

ss (3)

ss (4)
ss (2)
ss (1)
ss
ss (5)


ចែករំលែក៖