ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ទទួលស្គាល់​ថា​ ពិតជា​មានការ​លំបាក​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​ និង​ល្បែងស៊ីសង​

ចែករំលែក៖

​ភ្នំពេញ​ :​ បញ្ហា​គ្រឿងញៀន​ ល្បែងស៊ីសង​គ្រប់​ប្រភេទ​ និង​បញ្ហា​សណ្តាប់ធ្នាប់​នៅ​តែ​ជា​ប្រធានបទ​សំខាន់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ស្នើ​ អោយ​គណៈ​អភិបាល​អនុវត្ត​អោយ​បាន​ប្រសើ​ឡើង​ថែម​ទៀត​ ព្រោះ​បញ្ហា​ទាំងនេះ​ ប្រជាពលរដ្ឋ​បាន​រិះគន់​ដល់​អាជ្ញាធរ​ខណ្ឌ​ថា​ ហាក់ដូចជា​ពុំ​មាន​សកម្មភាព​ ក្នុង​ការ​អនុវត្ត​អោយ​បាន​ក្តៅ​គគុក​សោះ​ ។​

​ការ​លើក​ឡើង​ក្នុង​ន័យ​ក្រើនរំលឹក​អោយ​ គណៈ​អភិបាល​ពង្រឹង​ការងារ​រដ្ឋបាល​ទូទៅ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​នេះ​ ធ្វើ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ​ក្រោម​វត្តមាន​លោក​អ៊ំ​ ម៉ា​រ៉េ​ត​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ ,​ លោក​អ៊ា​ង​ ស៊ី​ផា​ន​ អភិបាល​នៃ​គណៈ​អភិបាល​ ខណ្ឌ​ និង​មានការ​ចូលរួម​ពី​សមា​ ជិ​ក​ក្រុមប្រឹក្សា​ ,​ លោក​-​លោកស្រី​ជា​ចៅសង្កាត់​ទាំង​៨​ និង​មន្ត្រី​ទទួល​បន្ទុក​អនុវត្ត​ផែនការ​សកម្មភាព​ជា​ច្រើន​នាក់​ទៀត​ ។​

​ពាក់ព័ន្ធ​ទៅ​និង​ការ​លើក​ឡើង​ពី​ សំណាក់​ សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ លោក​អ៊ា​ង​ ស៊ី​ផា​ន​ អភិបាល​ខណ្ឌ​ច្បារ​ អំពៅ​បាន​ឆ្លើយ​តប​ទៅ​និង​មតិ​លើក​ឡើង​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ដូច្នេះ​ លោក​ទទួល​ ស្គាល់​ថា​ ពិតជា​មានការ​ លំបាក​ក្នុង​ ការ​ បង្ក្រាប​ មុខសញ្ញា​ជួញដូរ​និង​ ប្រើប្រាស់​ថ្នាំ​ញៀន​ ជា​ពិសេស​មេ​ក្លោ​ង​ធំ​តែ​ម្តង​ព្រោះ​យើង​មិន​ទាន់​មាន​ជំនាញ​ស៊ីជម្រៅ​ក្នុង​ការ​បង្ក្រាប​ ណាមួយ​មេ​ក្លោ​ង​រកស៊ី​ជួញដូរ​ថ្នាំ​ញៀន​នេះ​មាន​ល្បិច​ខ្ពស់​ជា​សមត្ថកិច្ច​ទៅ​ទៀត​។​ ទោះជា​ជួប​នូវ​បញ្ហា​ប្រឈម​យ៉ាងណា​ក៍ដោយ​បញ្ហា​បង្ក្រាប​គ្រឿងញៀន​នេះ​នៅ​តែ​ធ្វើ​ជា​ប្រចាំ​មិន​ដកថយ​ឡើយ​ ។​ ថ្វី​ត្បិត​តែ​ចាប់​មេ​ធំ​ ជួញដូរ​ថ្នាំ​ញៀន​មិន​បាន​ប៉ុន្តែ​មុខសញ្ញា​ជួញដូរ​ជា​ច្រើន​នាក់​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ ដកហូត​បាន​ថ្នាំ​ញៀន​ជា​ច្រើន​ កញ្ចប់​បញ្ជូន​ទៅ​តុលាការ​ ។​ បើ​តាម​ចំណាត់ថ្នាក់​ដែល​ចេញ​ដោយ​ក្រសួងមហាផ្ទៃ​ ខណ្ឌ​ច្បារ​អំពៅ​ទទួល​បាន​ ចំណាត់ថ្នាក់​លេខ​២​ ក្នុង​ចំណោម​ ខណ្ឌ​ទាំង​១២​ នៅ​រាជធានី​ភ្នំពេញ​ ក្នុង​ការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ ។​

​លោក​អភិបាល​ខណ្ឌ​បាន​បន្ត​ថា​ ចំពោះ​បញ្ហា​បង្ក្រាប​ល្បែងស៊ីសង​ក៍​លោក​ទទួលស្គាល់​ថា​ ពិតជា​មានការ​លំបាក​ ដែរ​ ឥឡូវនេះ​ក្រុម​អ្នក​និយម​លេងល្បែង​បាន​ប្តូរ​ពេលវេលា​ ឈប់​លេង​ពេល​ថ្ងៃ​នាំ​គ្នា​លេង​ ពេល​យប់​វិញ​ម្តង​ តែ​លោក​ប្តេជ្ញា​ថា​ ឆ្នាំ​២០១៦​នេះ​ឈប់​បំបាត់​ល្បែងស៊ីសង​អោយ​អស់​ទោះ​ក្នុង​រូបភាព​ណាក៍ដោយ​ ។​ ដោយឡែក​បញ្ហា​សណ្តាប់ធ្នាប់​នៅ​សាធារណៈ​ដែល​មាន​ភាព​រញ៉េរញ៉ៃ​ហើយ​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​នោះ​ ក្នុង​នាម​អាជ្ញាធរ​ខណ្ឌ​សុំ​ចិត្ត​ប្រ​ ជា​ពលរដ្ឋ​វិញ​ ដោយសារ​តែ​ការដ្ឋាន​ ផ្លូវជាតិ​លេខ​១​កំពង់​ដំណើរ​ ក្រោយ​ពី​ស្ថាបនា​រួចរាល់​និង​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​អាជ្ញាធរ​ខណ្ឌ​និង​រៀបចំ​សណ្តាប់ធ្នាប់​អោយ​បាន​ល្អ​ប្រសើរ​ ព្រោះ​ផ្លូវ​នេះ​គឺជា​ផ្លូវ​អាស៊ាន​ ដូច្នេះ​ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់​ ៕​ សណ្តោស​

sad (6)

sad
sad (5)
sad (4)
sad (3)
sad (3)
sad (2)
sad (7)


ចែករំលែក៖