ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ម្នាក់​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​រំលោភ​រហូត​បាន​សម្រេច​

ចែករំលែក៖

​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​ រំលោភ​រហូត​បាន​សម្រេច​ ខណៈ​នាង​ដើរទៅ​បត់ជើង​នៅ​ខាងក្រោយ​ផ្ទះ​ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ដើរមក​ដេក​នៅ​ក្រោមផ្ទះ​ ហើយ​ត្រូវ​ក្មេង​រង​គ្រោះ​ដើរមក​ប្រាប់​បងប្អូន​ ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន​តែ​ម្តង​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​០៧​យប់​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​តា​រ័​ត្ន​ សង្កាត់​ព្រែក​តា​សេក​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ចាប់​ក្មេង​រំលោភ​ខាងលើ​មានឈ្មោះ​ស​ សម្បត្តិ​ អាយុ​១៧​ឆ្នាំ​ ជា​កម្មករ​សំណង់​ រីឯ​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​៧​ឆ្នាំ​ ។​

​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ មុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​ រួច​ដើរទៅ​ដេក​នៅ​ក្រោមផ្ទះ​របស់​ក្មេង​ស្រី​រង​គ្រោះ​ ដល់​ពេល​កើតហេតុ​ ក្មេង​ស្រី​រង​គ្រោះ​បាន​ចុះពីលើផ្ទះ​ ដើរទៅ​ខាងក្រោយ​ផ្ទះ​ដើម្បី​បត់ជើង​ ហើយ​ក៏​ត្រូវ​ជនសង្ស័យ​ដើរ​តាម​ពីក្រោយ​ទៅ​ចាប់​នាង​រំលោភ​តែ​ម្តង​ ។​

​ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​បាន​ដើរមក​ដេក​ក្រោមផ្ទះ​វិញ​ ភ្លាម​នោះ​ក្មេង​ស្រី​រង​គ្រោះ​បាន​រត់​មក​ផ្ទះ​វិញ​ រៀបរាប់​ប្រាប់​ឪពុក​ម្តាយ​ ក៏​ភ្ញាក់ផ្អើល​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែ​ម្តង​។​

​បើ​តាម​សម្តី​ជនសង្ស័យ​បាន​និយាយ​ថា​ មក​ពី​ខ្លួន​ស្រវឹង​ទើប​ធ្វើ​បែប​នេះ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​ ជ្រោយ​ពេជ្រ​

image1

image2

image3


ចែករំលែក៖