ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា​មាន​បំណង​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុង​ពិធីបុណ្យ​ទន្លេ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ គិត​ត្រឹម​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៦​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា​ ទើប​មាន​អាយុកាល​នៃ​ការ​បង្កើត​ក្បាលម៉ាស៊ីន​ដឹកនាំ​បាន​ជាង​៣​ខែ​ប៉ុណ្ណោះ​ ប៉ុន្ដែ​ ថ្នាក់ដឹកនាំ​មាន​គោលដៅ​សំខាន់​ គឺ​បញ្ជ្រាប​កីឡា​ទូកក្ដោង​នេះ​ឱ្យ​បាន​ទូលំ​ ទូលាយ​ដល់​សាធារណជន​ពិសេស​យុវជន​ ដើម្បី​ទាក់ទាញ​ពួក​គាត់​មក​ចូលរួម​ លេង​ឬ​ក៏​ហ្វឹកហាត់​ជាមួយ​សហព័ន្ធ​ក្នុង​ គោលបំណង​បង្ហាញ​ពី​សកម្មភាព​ និង​ ការ​គាំទ្រ​របស់​យុវជន​យើង​ឈាន​ទៅ​រក​ការ​ចូល​ជា​សមាជិក​សហព័ន្ធ​កីឡា​ទូក​ ក្ដោង​អន្ដរជាតិ​នា​ថ្ងៃ​អនាគត​ ។​

​កីឡា​ទូកក្ដោង​កម្ពុជា​ធ្លាប់​បាន​បង្ហាញ​ វត្ដមាន​លើក​ដំបូង​ឱ្យ​ពលរដ្ឋ​ខ្មែរ​បានឃើញ​ ពី​ភាព​អស្ចារ្យ​របស់​ខ្លួន​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ​នា​ចុងឆ្នាំ​២០១៥​កន្លង​ទៅ​នៅ​លើ​ទឹកដី​ខេត្ដកំពត​ក្រោយ​ពី​សហព័ន្ធ​បង្កើត​ឡើង​នោះ​ ។​ ចំពោះ​សកម្មភាព​សម្ដែង​ រយៈពេល​៣​ថ្ងៃ​នៅ​ខេត្ដកំពត​កីឡា​ទូក​ ក្ដោង​កម្ពុជា​ហាក់​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​ទាក់ទាញ​អ្នក​ ទស្សនា​បាន​ច្រើន​លើស​ពី​ការ​រំពឹង​ទុក​ របស់​ថ្នាក់ដឹកនាំ​កីឡា​ប្រភេទ​ថ្មី​មួយ​នេះ​ ដោយ​មានការ​ចូលរួម​ជួយ​ពី​គ្រូបង្ហាត់​ និង​កីឡាករ​មក​ពី​ប្រទេស​សិង្ហ​បុរី​ ។​

​លោក​ថោ​ រ​ដ្ឋា​ស័ក្ដិ​ អនុប្រធាន​ សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា​បាន​ បង្ហើប​ឱ្យ​ដឹង​ថា​ ការ​បញ្ជ្រាប​កីឡា​ទូក​ ក្ដោង​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​យល់​ដឹង​គឺជា​ កត្ដាចាំបាច់​បំផុត​របស់​យើង​ទាំងអស់​ គ្នា​ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ផ្នែក​ធន​ ធាន​មនុស្ស​ឱ្យ​ច្រើន​តាម​ដែល​អាច​ធ្វើ​ ទៅ​បាន​ ពីព្រោះ​សហព័ន្ធ​ត្រូវការ​ជួយ​ពី​ មជ្ឈដ្ឋាន​ទូទៅ​ ពិសេស​គឺ​យុវជន​ ។​

​លោក​អនុប្រធាន​បាន​បន្ដ​ទៀត​ថា​ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នា​ពេល​នេះ​ គឺ​ការ​ចូលរួម​សម្ដែង​បន្ដ​ទៀត​ក្នុង​ពិធី​ បុណ្យ​ទន្លេ​ឆ្នាំ​នេះ​នៅ​ឯ​ខេត្ដកំពង់ចាម​ ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​បន្ថែម​ពី​មហាជន​និង​ចង់​បញ្ជាក់​ឱ្យ​ឃើញ​ថា​ កីឡា​ទូកក្ដោង​អាច​ជិះ​ឬ​ក៏​ប្រកួត​បាន​ គ្រប់​ទីកន្លែង​ទាំងអស់​មិន​ថា​សមុទ្រ​ឬ​ ទន្លេ​បឹងបួ​នោះ​ទេ​អ្វី​ដែល​សំខាន់​នោះ​ គឺ​ ឱ្យ​តែ​មានទឹក​និង​ខ្យល់​គ្រប់គ្រាន់​អាច​ជិះ​វា​បាន​ហើយ​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ សហព័ន្ធ​មាន​ គម្រោង​បើក​វគ្គ​បណ្ដុះបណ្ដាល​កីឡាករ​កីឡាការិនី​ម្ដងទៀត​នៅ​ឯ​មូលដ្ឋាន​កង​ ទ័ពជើងទឹក​រាម​ ប៉ុន្ដែ​មិន​យក​គ្រូ​មក​ពី​ បរទេស​បង្ហាត់​ដូច​មុន​ទៀត​ទេ​ គឺ​យើង​ ធ្វើ​ត្រឹមតែ​គ្រូខ្មែរ​ប៉ុណ្ណោះ​ដែល​ជា​កង​ ទ័ព​បើ​ទោះបី​ពួក​គាត់​មិន​ធ្លាប់​មាន​បទ​ ពិសោធន៍​ផ្នែក​កីឡា​ទូកក្ដោង​អន្ដរជាតិ​ ក៏​ដោយ​ប៉ុន្ដែ​ពួក​គាត់​មានបទពិសោធន៍​ក្នុង​ការ​ជិះទូក​ក្ដោង​ហើយ​ក៏​អាច​បង្ហាត់​ អ្នក​ជំនាន់​ក្រោយ​បាន​ដូច​គ្នា​នឹង​គ្រូ​បរទេស​ ដែរ​ ៕​ សារី​ម​

ses (1)


ចែករំលែក៖