ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ជា​ឈ្មួញ​ប្រមូល​ទិញ​ដំឡូង​មី​ម្នាក់​ ដេក​ស្លាប់​នៅ​ក្នុង​រថយន្ត​ដោយសារ​ខ្យល់គ​

ចែករំលែក៖

​ខេត្តមណ្ឌលគិរី​៖​ បុរស​ម្នាក់​បាន​ដេក​ស្លាប់​ក្នុង​រថយន្ត​របស់​ខ្លួន​នៅ​ពី​យប់​ថ្ងៃ​ទី​២៧​មក​រា​នេះ​នៅ​ចំនុច​អូរ​ផ្លា​យ​ស្ថិត​ក្មុ​ង​ភូមិ​ស្រែ​អំ​ពូ​ម​ឃុំ​ស្រែ​អំ​ពូ​ម​ស្រុក​ពេ​ជ្រា​ដា​។​

​សម្ថ​កិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ បុរស​នោះ​ជា​ថៅកែ​ដែល​ប្រមូល​ទិញ​ដំឡូង​មី​ មានឈ្មោះ​ ហន​ សុ​ឃាង​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ មាន​ទីលំនៅ​នៅ​ភូមិ​ពូ​រាំង​ ស្រុក​ពេ​ជ្រា​ដា​ ខេត្ត​មណ្ឌល​គី​រី​ ។​

​ក្រោយ​ពី​ការ​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​ជន​រង​គ្រោះ​ សម្ថ​ត​កិច្ច​រក​មិនឃើញ​ថា​ ជន​រង​គ្រោះ​មាន​របួស​ស្នាម​អ្វី​នោះ​ឡើយ​ ដូច្នេះ​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គ​តែ​ម្ដង​ ។​

​បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​សព​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពី​ណី ​៕​ ឦសាន​

ss

ss (1)


ចែករំលែក៖