ព័ត៌មានទាន់ហេតុការណ៍៖

ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ជួយ​ពង្រឹង​ការ​អប់រំ​ដល់​សិស្ស​កុមារ​

ចែករំលែក៖

​ខេត្តកំពង់ចាម​៖​ វិស័យ​អប់រំ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ ក្នុង​ចំណោម​ផ្នែក​សំខាន់​មួយ​ចំនួន​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំងអស់​ ។ ​ដោយ​យល់​ច្បាស់​ នៃ​តម្រូវការ​ការ​អភិវឌ្ឍ​លើ​វិស័យ​នេះ​ ណា​ហ្គា​វើ​ល​ បេះដូង​សប្បុរស​ បាន​និង​កំពុង​ផ្តោត​លើ​ការ​រួមចំណែក​យ៉ាង​សំខាន់ ​ក្នុង​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​ ។ ​នៅ​ថ្ងៃ​ទី​ ២៣​ ខែមករា​ ឆ្នាំ​ ២០១៦​ ណា​ហ្គា​វើ​ល​ បេះដូង​សប្បុរស​ដឹកនាំ​ដោយ​លោក ​James​ Ma​ នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​ បាន​ចែក​នូវ​សម្ភារៈ​សិក្សា​ជា​ច្រើន​ដល់​សិស្សានុសិស្ស​សាលា​បឋម​សិក្សា​ស្លែង​ និង​សាលា​បឋម​សិក្សា​ខ្យោ​ង​ស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម​ ។​

​លោក​ James​ Ma​បាន​មាន​ប្រសាសន៍​ថា​ “​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​និង​កំពុង​បន្ត​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​។​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​នាំ​យក​នូវ​ក្តី​សង្ឃឹម​សម្រាប់​សិស្ស​ក្រីក្រ​ និង​កុមារ​កំព្រា​ជាង​ ៧០.០០០​នាក់​ (​ប្រាំពីរ​ម៉ឺន​នាក់​)​ តាម​រយៈ​ការ​ចែក​សម្ភារៈ​សិក្សា​ដើម្បី​ធ្វើ​ឲ្យ​លក្ខខណ្ឌ​នៃ​ការ​អប់រំ​នៅ​តាម​តំបន់​ជនបទ​មាន​ភាព​ប្រសើរ​ឡើង​។​សម្ភារៈ​សិក្សា​ទាំងនេះ​រួម​មាន​សៀវភៅសរសេរ​ កូន​កាបូប​ដាក់​ប៊ិ​ច​ខ្មៅ​ដៃ​ កា​តាប​សិស្ស​សៀវភៅ​រឿង​និង​សៀវភៅអាន​សម្រាប់​បណ្ណាល័យ​ជាដើម​។​សម្ភារៈ​សិក្សា​ទាំងនេះ​គឺជា​តម្រូវការ​មូលដ្ឋាន​ដែល​នឹង​អាច​ឲ្យ​កុមារ​សិក្សា​ក្នុង​លក្ខខណ្ឌ​មួយ​ល្អ​ប្រសើរ​ជាង​មុន​។​វិស័យ​អប់រំ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​ទាំងអស់​។​យើង​នឹង​ផ្តួចផ្តើម​បង្កើត​កម្មវិធី​អប់រំ​បន្ថែម​ទៀត​ដើម្បី​លើកទឹកចិត្ត​ដល់​កុមារ​ឲ្យ​ខិតខំ​សិក្សា​រៀនសូត្រ​ជាង​មុន​សម្រាប់​អនាគត​របស់​ពួក​គេ​ក៏​ដូច​ជា​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​ផង​ដែរ​”​។​

​លោក​វិ​ន​វាសនា​នាយក​សាលា​បឋម​សិក្សា​ស្លែង​ បាន​មាន​ប្រសាសន៍​ថា​“​មាន​តែ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ប៉ុណ្ណោះ​ដែល​បាន​មក​ទី​នេះ​ និង​បាន​នាំ​យក​នូវ​ក្តី​សង្ឃឹម​សម្រាប់​យើង​។​យើង​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ដែល​តែងតែបាន​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​របស់​យើង​។​នេះ​បង្ហាញ​ថា​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ពិតជា​យកចិត្តទុកដាក់​ចំពោះ​ពួក​យើង​។​យើង​ពិតជា​មាន​មោទនភាព​ចំពោះ​ពួក​គេ​ហើយ​យើង​ពិតជា​មានសំណាង​ណាស់​ ពីព្រោះ​យើង​មាន​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។​ការ​ឧបត្ថម្ភ​របស់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ ពិតជា​ធ្វើ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់​គ្នា​មានទឹក​ចិត្តជា​ខ្លាំង​។​ការ​ជួយ​ពង្រឹង​ក្នុង​ចំណោម​កុមារ​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​។​ខ្ញុំ​សង្ឃឹមថា​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​នឹង​បន្ត​ការ​រួមចំណែក​ជួយ​សហគមន៍​របស់​យើង​។​តាំង​នាម​ឲ្យ​សិស្សានុសិស្ស​ ឪពុក​ម្តាយ​ និង​អាណា​ព្យ​បាល​របស់​ពួក​គេ​ខ្ញុំ​សូម​កោតសរសើរ​នូវ​អ្វី​ដែល​ណា​ហ្គា​វើ​ល​បាន​ធ្វើ​សម្រាប់​សហគមន៍​និង​ប្រទេស​ជាតិ​របស់​យើង​“​។​

​លោក​សុ​ផាត​ សន្តិភាព​កុមារ​នាយក​សាលា​បឋម​សិក្សា​ខ្យោ​ង​បាន​មាន​ប្រសាសន៍​ថា​“​យើង​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ដែល​តែងតែ​ឧបត្ថម្ភ​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​របស់​យើង​។​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​មិន​ត្រឹមតែ​បាន​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​របស់​យើង​ប៉ុណ្ណោះ​ទេ​ ហើយ​ថែម​ទាំង​បាន​ផ្តល់​សៀវភៅ​សម្រាប់​បណ្ណាល័យ​របស់​យើង​ទៀត​ផង​។​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ គឺជា​ស្ថាប័ន​ដំបូង​គេ​ដែល​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ប្រឡង​អាន​សៀវភៅ​ដើម្បី​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​របស់​យើង​ឲ្យ​អាន​សៀវភៅ​។​កម្មវិធី​ប្រឡង​អាន​សៀវភៅ​ គឺជា​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​ ពីព្រោះ​វា​នឹង​ជួយ​ផ្លាស់​ប្តូរ​ទម្លាប់​កុមារ​របស់​យើង​។​ជា​ធម្មតា​កុមារ​នៅ​តាម​ខេត្ត​មិនសូវ​ចូល​ចិត្ត​អាន​សៀវភៅ​ប៉ុន្មាន​ទេ​។​ប៉ុន្តែ​ឥឡូវនេះ​ពួក​គេ​ដឹង​ពីសារ​សំខាន់​នៃ​ការ​អាន​។​យើង​នឹង​រៀបចំ​កាលវិភាគ​ដើម្បី​ដាក់​ឲ្យ​សិស្សានុសិស្ស​របស់​យើង​អាន​សៀវភៅ​”៕​ ស​ ដា​រ៉ា​

P1

P2


ចែករំលែក៖