ព័ត៌មានទាន់ហេតុការណ៍៖

​យុវជន​ចិន​ចំណាយ​ប្រាក់​៣២​ដុល្លារ​ក្នុង​មួយ​ម៉ោង​ជួយ​ស្រី​ស្អា​តទៅ​ស្រុក​បង្អួត​សាច់ញាតិ​

ចែករំលែក៖

​សម្ពាធ​គ្រួសារ​ឱ្យ​រៀប​ការ​មាន​គូ​ ស្រករ​យុវជន​ដែល​នៅ​លីវ​ជា​ច្រើន​ក្នុង​ ប្រទេស​ចិន​បាន​បង្ខំចិត្ដ​ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​ជួល​ស្រី​ស្អា​តទៅ​ស្រុក​ជំរាបសួរ​ឪពុក​ម្ដាយ​បងប្អូន​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ ។​

​បុរស​នៅ​លីវ​ក្នុង​ប្រទេស​ចិន​ប្រមាណ​ ៨០​ភាគរយ​តែងតែ​រង​សម្ពាធ​ពី​គ្រួសារ​ឱ្យ​យកប្រពន្ធ​ដើម្បី​មាន​កូនចៅ​បន្ដ​វង្ស​ ត្រកូល​។​ នៅ​ពេល​ទៅ​ផ្ទះ​នា​បុណ្យ​ចូល​ ឆ្នាំ​អ្នក​ដែល​គ្មាន​មិត្ដ​ស្រី​ទៅ​ជាមួយ​ត្រូវ​ ឆ្លើយ​សំនួរ​ជា​ច្រើន​ ។​ ទាំងនោះ​គឺជា​លទ្ធ​ ផលា​ស្រាវជ្រាវ​ទៅ​លើ​បុរស​នៅ​លីវ​មាន​ អាយុ​ក្រោម​៤០​ឆ្នាំ​នៅ​ទូ​ទាំង​ប្រទេស​ចិន​។​

​សារព័ត៌មាន​ Modern​ Express​ បាន​ផ្សាយ​ថា​ ពាក្យ​សម្ដី​ដែល​ឪពុក​ម្ដាយ​ តែងតែ​សួរ​ថា​ កូន​មិន​នៅ​ក្មេង​ទៀត​ ឡើយ​ឪពុក​ម្ដាយ​ក៏​កាន់តែ​ចាស់​ណាស់​ ដែរ​ កូន​មិត្ដភក្ដិ​របស់​ម៉ាក់​ទើបតែ​កើត​ កូន​គួរ​ឱ្យ​ស្រឡាញ់​ខ្លាំង​ណាស់​?​ ។​

​ចំណែក​ស្រី​ដែល​រង​សម្ពាធ​ពី​គ្រួសារ​វិញ​មាន​២០​ភាគរយ​ទាំងនោះ​ហើយ​បានជា​បុរស​ស្ដ្រី​នៅ​លីវ​តែងតែ​ជួល​ស្រី​ស្អាត​ ទៅ​ផ្ទះ​ជំរាបសួរ​ឪពុក​ម្ដាយ​ដើម្បី​ឱ្យ​គាត់​សប្បាយចិត្ដ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​។​

​ចំណុច​ទាំងនោះ​ហើយ​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ ជួល​សង្សា​ទៅ​លេង​ស្រុក​រីក​ដុះដាល​គ្រប់​ទិស​ទី​នៅ​ក្នុង​ប្រទេស​ចិន​ទទួល​បាន​ប្រាក់​ចំណូល​ជា​ច្រើន​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ ម្ដងៗ​ ។​

​តម្លៃ​ក្នុង​ការ​ជួល​មាន​រហូត​ដល់​ទៅ​៣២​ដុល្លារ​ក្នុង​មួយ​ម៉ោង​និង​ថ្លៃ​ជាង​នេះ​ ទៅ​ទៀត​អាស្រ័យ​ទៅ​លើ​កិច្ចព្រមព្រៀង​ ដូច​ជា​ដេក​ក្នុង​បន្ទប់​ជាមួយ​គ្នា​ឬ​ថើប​ គ្នា​នៅ​មុខ​សាច់ញាតិ​ជាដើម​ ៕​ ម៉ែ​វ​ សា​ធី​

esew (6)

esew


ចែករំលែក៖