ព័ត៌មានទាន់ហេតុការណ៍៖

​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ព្រួយបារម្ភ​ពេល​ជប៉ុន​ត្រៀម​បាញ់​ទម្លាក់​ផ្កាយ​រណប​កូរ៉េ​ខាងជើង​

ចែករំលែក៖

​សកម្មភាព​របស់​កូរ៉េ​ខាងជើង​បាន​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​មានការ​ព្រួយ​ បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​នោះ​មាន​ទាំង​អា​មេ​ រិ​ក​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ ព្រមទាំង​ចិន​ផង​ ដែរ​ ។​ ប៉ុន្ដែ​រដ្ឋាភិបាល​ចិន​ដូច​ជា​ធ្វើ​ ព្រងើយ​ចំពោះ​ការ​គំរាមកំហែង​របស់​ កូរ៉េ​ខាងជើង​ ។​

​សារព័ត៌មាន​ជប៉ុន​ Sankei​ បាន​ផ្សាយ​ ថា​ រដ្ឋាភិបាល​ជប៉ុន​បាន​ត្រៀមលក្ខណៈ​ បាញ់​ទម្លាក់​ផ្កាយ​រណប​សិប្បនិមិត្ដ​របស់​ កូរ៉េ​ខាងជើង​ដែល​ទីក្រុង​តូ​ក្យូ​ចាត់​ទុក​ថា​ អាច​នឹង​ធ្លាក់​ចុះ​មក​លើ​ទឹកដី​ជប៉ុន​។​ ទាំង​ នោះ​ជា​សកម្មភាព​ថ្មី​របស់​ទីក្រុង​តូ​ក្យូ​ ក្រោយ​ពេល​កូរ៉េ​ខាងជើង​ប្រកាស​ថា​នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​ក្នុងអំឡុងពេល​ពី​ ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​។​

​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ជប៉ុន​ លោក​ Nakatani​ កាលពី​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ បាន​ចេញ​បញ្ជា​ឱ្យ​កម្លាំង​ការពារ​ដែន​ អាកាស​ជប៉ុន​ត្រៀមលក្ខណៈ​បាញ់​ទ​មា្ល​ក់​ផ្កាយ​រណប​របស់​កូរ៉េ​ខាងជើង​ដែល​អាច​ធ្លាក់​ចូល​មក​ក្នុង​ទឹកដី​ជប៉ុន​ ។​

​កម្លាំង​ការពារ​ដែល​អាកាស​របស់​ ជប៉ុន​បាន​ប្រកាស​ឱ្យ​ដឹង​ថា​បាន​បញ្ជូន​ នាវា​បំពាក់​កាំជ្រួច​មី​ស៊ី​ល​ប្រភេទ​ SM3​ អាច​បាញ់​បាន​ចម្ងាយ​១.២០០​គីឡូម៉ែត្រ​ និង​អាច​បាញ់​ទម្លាក់​មី​ស៊ី​ល​ដែល​ហោះ​ ចូល​លម្អ​អាកាស​ ស្ថិត​នៅ​លើ​ដែន​ អាកាស​ក្នុង​ដែនសមុទ្រ​ជប៉ុន​ ។​

​ប្រសិនបើ​កាំជ្រួច​មី​ស៊ី​ល​វាយ​ស្ទាក់​ រយៈ​ចម្ងាយ​ឆ្ងាយ​មិន​អាច​កម្ទេច​គោលដៅ​បាន​ជោគជ័យ​ជប៉ុន​នឹង​ប្រើប្រាស់​ មី​ស៊ី​ល​ PAC3​ វាយ​ស្ទាក់​ចុង​ក្រោយ​ ពេល​ធ្លាក់​ជិត​មក​ដល់​ដី​។​ មី​ស៊ី​ល​PAC3​ បាញ់​បាន​ចម្ងាយ​ក្រោម​១០០​គីឡូម៉ែត្រ​តែ​មាន​ប្រព័ន្ធ​នាំ​ផ្លូវ​ទៅ​កម្ទេច​មី​ស៊ី​ល​ របស់​សត្រូវ​។​ បច្ចុប្បន្ន​មី​ស៊ី​ល​ខាងលើ​ បាន​ដាក់​ការពារ​ទីក្រុង​តូ​ក្យូ​និង​កងពល​២​ទៀត​ដាក់​នៅ​លើ​កោះ​អូ​គី​ណា​វ៉ា​ ។​

​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ លោក​ស៊ី​ន​ហ្សូ​ អា​បេ​ បាន​ព្រមាន​ជា​ស្រេច​ថា​ នឹង​បាញ់​ កម្ទេច​មី​ស៊ី​ល​នោះ​ប្រសិនបើ​ធ្លាក់​លើ​ ទឹកដី​ជប៉ុន​។​ តាំងពី​ល្ងាច​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ សហរដ្ឋអាមេរិក​បាន​ស្រែក​បរិហារ​ថា​ នេះ​ជា​ភស្ដុ​តាង​កាន់តែ​ជាក់ស្ដែង​ដែល​ ជំរុញ​ក្រុមប្រឹក្សាសន្ដិសុខ​ត្រូវ​តែ​សម្រេច​ ដាក់​ទណ្ឌកម្ម​បន្ថែម​ឱ្យ​សក្ដិ​សម​ ។​ ការ​ បាញ់​សាកល្បង​មី​ស៊ី​ល​ថ្មី​នេះ​ជា​សម្ពាធ​ថ្មី​មួយទៀត​លើ​ក្រុង​ប៉េ​កាំ​ង​ដែល​ជា​សម្ពន្ធ​ មិត្ដ​តែ​មួយ​គត់​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​ ។​ ប៉ុន្ដែ​ថ្វីបើ​នៅ​ថ្ងៃនេះ​ចិន​បាន​សម្ដែង​ក្ដី​ ព្រួយបារម្ភ​ខ្លាំង​និង​បាន​បង្ខំ​ឱ្យ​កូរ៉េ​ខាងជើង​ ឈប់​បង្ក​សកម្មភាព​ញុះញង់​បង្កហេតុ​ បង្ក​ភាព​តានតឹង​ក្នុង​តំបន់​ក្ដី​ក៏​អ្នកវិភាគ​មួយ​ចំនួន​ធំ​យល់​ថា​ ចិន​ទំនងជា​មិន​ បញ្ចេញ​សកម្មភាព​អ្វី​ទេ​។​

​បន្ទាប់​ពី​អា​មេ​រិ​ក​ ជប៉ុន​ និង​កូរ៉េ​ខាង​ ត្បូង​នៅ​ថ្ងៃ​ពុធ​នេះ​ចិន​បាន​សម្ដែង​ក្ដី​ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​ប្រកាស​ របស់​កូរ៉េ​ខាងជើង​ពី​ចេតនា​ចង់​បាញ់​សាក​ ល្បង​មី​ស៊ី​ល​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ ។​ ប៉ុន្ដែ​ក្នុង​ពេល​ដែល​ទីក្រុង​សេ​អ៊ូ​ល​ តូ​ក្យូ​ ពូត​ដៃ​គ្នា​ជាមួយ​អា​មេ​រិ​ក​គំរាម​បាញ់​ បំផ្លាញ​មី​ស៊ី​ល​កូរ៉េ​ខាងជើង​ទីក្រុង​ប៉េ​កាំ​ង​ វិញ​បាន​ត្រឹម​អំពាវនាវ​ឱ្យ​ទីក្រុង​ព្យុ​ង​យ៉ាង​ចេះ​អត់ធ្មត់​ ។​

​កូរ៉េ​ខាងជើង​បាន​បិទ​បញ្ចប់​ពាក្យ​ ចចាមអារ៉ាម​ដោយ​បាន​ជូន​ព័ត៌មាន​ទៅ​កាន់​ភ្នាក់ងារ​បី​របស់​អង្គការសហប្រជាជាតិ​(​អង្គការ​ដឹក​ជញ្ជូនជើង​ទឹក​អន្ដរជាតិ​Organisation​ maritime​ international​ -OMI)​ នៅ​ថ្ងៃ​អង្គារ​ ទី​២​ ខែកុម្ភៈ​ ពី​ចេ​ត​ នា​ចង់​បាញ់​បង្ហោះ​មី​ស៊ី​ល​នាំ​ផ្កាយ​រណប​ នៅ​រវាង​ពី​ថ្ងៃ​ទី​៨​ទៅ​២៥​ ខែកុម្ភៈ​ ចន្លោះ​ ពី​ម៉ោង​៧​ព្រឹក​ទៅ​ម៉ោង​១២​ថ្ងៃត្រង់​ ។​ ជម្រើស​ពេលវេលា​ដែល​នាំ​គេ​នឹកឃើញ​ ដល់​ថ្ងៃ​១៦​ ខែកុម្ភៈ​ ថ្ងៃ​ខួប​សព​អគ្គ​ មគ្គុទេសក៍​ គី​ម​ ជុង​អ៊ី​ល​ ជា​ឪពុក​របស់​ លោក​គី​ម​ ជុង​អ៊ុ​ន​ ៕​ ម៉ែ​វ​ សា​ធី​

5346872-3x2-940x627


ចែករំលែក៖