ព័ត៌មានទាន់ហេតុការណ៍៖

​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ប្រណីត​អត់​ច្បាប់​មួយ​កន្លែង​ក្នុងស្រុក​អន្លង់​វែង​ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ចុះ​បង្ក្រាប​

ចែករំលែក៖

​ខេត្ដឧត្ដរមានជ័យ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ កម្លាំង​រដ្ឋបាល​ព្រៃ​ ឈើ​ខេត្ដឧត្ដរមានជ័យ​សហការ​ជាមួយ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ លោក​ ទៀង​ ដេ​វី​ឌ​ នាយ​ខណ្ឌ​រដ្ឋបាល​ ព្រៃឈើ​បាន​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ កែ​ឆ្នៃ​ឈើ​ប្រណីត​អត់​ច្បាប់​មួយ​កន្លែង​ នៅ​ក្នុងភូមិ​កណ្ដាល​លើ​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ដឧត្ដរមានជ័យ​ ដែល​ មាន​ម្ចាស់​ឈ្មោះ​ អ៊ុ​ន​ សំ​រ៉​ង​ ។​

​ក្នុង​ករណី​បង្ក្រាប​នេះ​ជា​លទ្ធផល​រឹបអូស​ បាន​ឈើ​ប្រភេទ​គគីរ​ចំនួន​២៥១​ដុំ​ ស្មើ​ នឹង​២២​ម៉ែត្រគូប​ រួម​ទាំង​ម៉ាស៊ីន​ឈូស​ ច្រៀក​១​។​ ដោយឡែក​ម្ចាស់​សិប្បកម្ម​ អត់​ច្បាប់​ខាងលើ​បាន​រត់គេច​ខ្លួន​ រីឯ​ វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ចម្រុះ​បញ្ជូន​ទៅ​ រក្សា​ទុក​នៅ​ក្នុង​ទីស្នាក់ការ​ផ្នែក​រដ្ឋបាល​ ព្រៃឈើ​ស្រុក​អន្លង់​វែង​ ។​

​បើ​តាម​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ អន្លង់​វែង​លោក​ គួ​ន​ រ៉ា​ឌី​ បានឱ្យ​ដឹង​ថា​ រោង​សិប្បកម្ម​កែ​ច្នៃ​ដែល​បង្ក្រាប​នេះ​ កន្លង​ទៅ​លោក​បាន​ហៅ​ម្ចាស់​រោង​សិប្បកម្ម​ធ្វើ​កិច្ចសន្យា​មួយ​ដង​រួច​មក​ហើយ​ ដោយ​សុំ​កុំឱ្យ​មានការ​បន្ដ​ប្រកប​អាជីវ​ កម្ម​ប្រមូល​និង​ប្រើប្រាស់​អនុ​ផល​ព្រៃឈើ​អត់​ច្បាប់​បន្ដ​ទៀត​។​ ប៉ុន្ដែ​ម្ចាស់​រោង​ សិប្បកម្ម​មិន​បាន​គោរព​ទៅ​តាម​កិច្ច​ សន្យា​ដោយនៅ​តែ​បន្ដ​ប្រកប​អាជីវកម្ម​អត់​ច្បាប់​និង​ប្រើប្រាស់​អនុ​ផល​ព្រៃឈើ​ គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​ទើប​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​និង​រឹបអូស​វត្ថុ​តាង​ ។​ ចំណែក​ម្ចាស់​សិប្បកម្ម​បាន​រត់​ គេចខ្លួន​បាត់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ច្បាប់​ស្ដី​ពី​ ព្រៃឈើ​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទីតាំង​កែ​ច្នៃ​និង​ ប្រើប្រាស់​អនុ​ផល​ព្រៃឈើ​ដោយ​គ្មាន​ច្បាប់​ នៅ​ស្រុក​អន្លង់​វែង​មាន​ច្រើន​កន្លែង​ដែល​ ជំនាញ​រដ្ឋបាល​ព្រៃឈើ​កំពុង​កំណត់់​មុខសញ្ញា​ដើម្បី​ចុះ​បង្ក្រាប​ជា​បន្ដបន្ទាប់​ទៀត​ បំណង​លុប​បំបាត់​អាជីវកម្ម​បែប​អ​នា​ធិ​ប​ តេ​យ្យ​នេះ​ឱ្យ​អស់​ ៕​ ប៉ែន​ នួន​

esew (5)
esew (4)


ចែករំលែក៖