ព័ត៌មានទាន់ហេតុការណ៍៖

​សមត្ថកិច្ច​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ​ឃាត់ខ្លួន​ប្រុស​ស្រី​២​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ កម្លាំង​ការិយាល័យ​ ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ដ​ព្រះ​ សីហ​នុ​ នៅ​ម៉ោង​១០​និង​៣០​ នាទី​យប់​ ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ និង​ ម៉ោង​ ១២​និង​ ៣០​យប់​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ បាន​ឆ្មក់​បង្ក្រាប​ និង​ចាប់ខ្លួន​ មនុស្ស​ប្រុស​-​ស្រី​ចំនួន​២​នាក់​ បានជា​ បន្ដបន្ទាប់​នៅ​២​ទីតាំង​ផ្សេង​គ្នា​ដោយ​ ជាប់​សង្ស័យ​ពី​បទ​ប្រើប្រាស់​និង​ចែក​ ចាយ​គ្រឿងញៀន​ ។​ ប្រតិបត្ដិការ​នេះ​ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​ទីតាំង​ទី​១​ស្ថិត​នៅ​ក្រុម​ទី​៣១​ ភូមិ​៣​ សង្កាត់​លេខ​១​ និង​ ទីតាំង​ទី​២​ ស្ថិត​នៅ​ភូមិ​អូរ​១​ សង្កាត់​ លេខ​៤​ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​។​

​លោក​វរសេនីយ៍ឯក​ សាន់​ ប៊ុ​ន​ថន​ ស្នងការ​រង​ទទួល​បន្ទុក​ប្រធាន​កា​រិ​យា​ ល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​នៃ​ស្នង​ ការដ្ឋាន​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​ក្រោយ​ពេល​ចាប់ខ្លួន​ក្រុម​សមត្ថកិច្ច​បាន​ឆែក​រក​ឃើញ​វត្ថុ​តាង​មាន​ថ្នាំ​ ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២​ កញ្ចប់​,​ មាន​ទម្ងន់​៤,៣១​ក្រាម​,​ ទូរស័ព្ទ​ ដៃ​១​គ្រឿង​។​

​លោកស្នងការ​រង​បានឱ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ទី​១​ ឈ្មោះ​ព្រំ​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​៣៣​ ឆ្នាំ​មានមុខ​របរ​ កម្មករ​ នេសាទ​ ស្នាក់​នៅ​តំបន់​ទំនប់​រលក​ក្នុង​ ក្រុម​៣១​ ភូមិ​៣​ សង្កាត់​លេខ​១​ក្រុង​,​ ខេត្ដ​ព្រះ​សីហ​នុ​ជន​ម្នាក់​នេះ​សមត្ថកិច្ច​ បាន​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១​កញ្ចប់​មាន​ទម្ងន់​១​។​ ៥៨​ក្រាម​និង​ទូរស័ព្ទ​១​គ្រឿង​ និង​ទី​២-​ឈ្មោះ​ យ៉ោ​ ធី​ហឿ​ង​ ភេទ​ស្រី​ អាយុ​៥៣​ ឆ្នាំ​មានស្រុក​កំណើត​នៅ​ខេត្ដ​អាងយ៉ាង​ ប្រទេស​វៀតណាម​ ។​ ជន​ម្នាក់​នេះ​សមត្ថ​ កិច្ច​បាន​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ មេ​តំ​ហ្វេ​តា​មីន​ចំនួន​១​កញ្ចប់​មាន​ទម្ងន់​ ២,៧២​ក្រាម​ ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំ​ រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​ដើម្បី​ ចាត់ការ​តាម​នីតិវិធី​ ៕​ ឆ្លាម​សមុទ្រ​

esew (3)
esew (2)


ចែករំលែក៖