ព័ត៌មានទាន់ហេតុការណ៍៖

​ច្រក​គីឡូ​លេខ​៩​ស្រុក​សំពៅ​លូន​បើកដៃ​ឱ្យ​ពលករ​ខ្មែរ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​

ចែករំលែក៖

​ខេត្ដបាត់ដំបង​ ៖​ សមត្ថកិច្ច​ប៉ុស្ដិ៍​ គីឡូ​លេខ​៩​ដែល​មាន​ទីតាំង​ឋិត​ក្នុងភូមិ​ជ្រៃ​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​បាន​រង​ការ​ រិះគន់​ពី​ប្រជាពលរដ្ឋ​ថា​បាន​បើកដៃ​ឱ្យ​ពល​ ករ​ខ្មែរ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​តាម​ ច្រក​ដើម​អម្ពិល​ និង​ដើម​ក្ងោក​តាម​ រយៈ​មេខ្យល់​ ។​

​តាម​ការ​លើក​ឡើង​របស់​ប្រជា​ពល​ រដ្ឋ​បាន​និយាយ​ថា​ ជា​រៀងរាល់ថ្ងៃ​នៅ​ ប៉ុស្ដិ៍​គីឡូ​លេខ​៩​គេ​តែង​ឃើញ​មាន​ ការ​នាំ​ចេញ​ទំនិញ​ជា​ច្រើន​ប្រភេទ​ដូច​ ជា​ឈើ​មាន់​គីប​ផ្សេងៗ​ ពិសេស​គឺ​ពលករ​ ខ្មែរ​ខុសច្បាប់​ដែល​បាន​ចេញចូល​តាម​ ច្រក​នោះ​ជា​រៀង​រាល់​យប់​ ។​ បញ្ហា​នេះ​ ពិតជា​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេលវេលា​ ខណៈ​នា​ពេល​កន្លង​មក​មានការ​បាញ់​ សម្លាប់​ពលករ​ខ្មែរ​ពី​សំណាក់​ទាហាន​ថៃ​ ថែម​ទៀត​ផង​ ។​

​ប្រភព​ពី​ក្រុម​ពលករ​ដែល​ទើបនឹង​ ឆ្លង​ដែន​ពី​ប្រទេស​ថៃ​បាន​ប្រាប់​ថា​ ពួក​គាត់​ មាន​គ្នា​៨​នាក់​បាន​ឆ្លង​ចូល​តាម​ច្រក​ ដើម​ក្ងោក​ហើយ​ក្នុង​ម្នាក់ៗ​បាន​បង់ប្រាក់​ឱ្យទៅ​ខាង​សមត្ថកិច្ច​ដែល​រត់ការ​នៅ​ ទីនោះ​ចំនួន​១.៥០០​បាត​ ។​

​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ លោក​ អ៊ួ​ន​ ខុន​ មេ​ប៉ុស្ដិ៍​គីឡូ​លេខ​៩​ បាន​បំភ្លឺ​កាលពី​យប់​ ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ថា​ ក្នុង​ច្រក​ របស់​លោក​កាលពីមុន​មាន​នាំ​ឈើ​ និង​ មាន់​ចេញចូល​ខ្លះ​មែន​ដើម្បី​យក​លុយ​ មក​ដោះស្រាយ​ក្នុង​អង្គភាព​ និង​ថ្លៃ​គុយ​ ទាវ​កាហ្វេ​មេ​ ។​ ប៉ុន្ដែ​នៅ​ពេល​នេះ​គ្មាន​ ទៀត​ទេ​គឺ​មាន​តែ​គីប​បន្ដិចបន្ដួច​ និង​ កូន​មាន់​យក​ទៅ​ចិញ្ចឹម​តិចៗ​ប៉ុណ្ណោះ​ ។​ លោក​ថា​ចំណែក​ករណី​ពលករ​ដែល​ឆ្លង​ ដែន​គឺ​គ្មាន​ទេ​ព្រោះ​ពេល​នេះ​ខាង​ថៃ​គេ​ បិទ​ហើយ​ ។​

​បើ​ទោះបីជា​យ៉ាងនេះ​ក្ដី​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ កាលពី​យប់​ ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ច្រក​ដើម​ ក្ងោក​គេ​ឃើញ​មាន​ពលករ​ខ្មែរ​ជា​ច្រើន​បាន​សម្រុក​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ទាំង​យប់​ជា​ច្រើន​នាក់​ ៕​ សហការី​

20160202185307%205


ចែករំលែក៖