ព័ត៌មានទាន់ហេតុការណ៍៖

ពលករ​ខ្មែរ​ម្នាក់​ត្រូវ​ឃាតក​សម្លាប់​កប់​ដី​នៅ​ក្នុង​ខេត្ដ​ប៉ា​ធុម​ថា​នី​

ចែករំលែក៖

​ខេត្ដបាត់ដំបង​ ៖​ ពលករ​ខ្មែរ​ចំណាក​ ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ​ ត្រូវ​ឃាតក​វាយ​សម្លាប់​រួច​អូស​យក​ សព​ទៅ​កប់​ចោល​នៅ​ក្នុង​ព្រៃរបោះ​ ក្បែរ​ទីតាំង​កំពុង​សាងសង់​មួយ​កន្លែង​ ក្នុង​ប្រទេស​ថៃ​ខណៈ​ដែល​ជន​រង​អង្គុយ​ ផឹកស៊ី​ជាមួយ​កម្មករ​កសាង​សំណង់​ធារាសាស្ដ្រ​នៅ​ទីនោះ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ យប់​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នា​ពេល​ រំលង​អធ្រាត្រ​ហើយ​សាកសព​សមត្ថកិច្ច​រក​ឃើញ​នៅ​ចំណុច​ក្បែរ​ប្រព័ន្ធ​ធា​រា​ សាស្ដ្រ​ទី​៣​ ត្រើយ​ខាងកើត​អូរ​ ស្ថិត​ក្នុង​ ភូមិ​១​ ឃុំ​បឹង​យី​ថូ​ ស្រុក​ថា​ន់​បូ​រី​ ខេត្ដ​ ប៉ា​ធុម​ថា​នី​ ប្រទេស​ថៃ​ ។​ ជន​រង​គ្រោះ​ មានឈ្មោះ​ ម៉ៃ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជា​ពលករ​ខ្មែរ​ដែល​កំពុង​តែ​ដើរ​រក​ការ​ ងារ​ធ្វើ​នៅ​ក្នុង​តំបន់​នោះ​ជាមួយ​ប្រពន្ធ​ ។​

​សាក្សី​ម្នាក់​ឈ្មោះ​ ច័ន្ទ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ជា​ពលករ​ខ្មែរ​និង​ជា​កម្មករ​សាងសង់​នៅ​ក្នុង​បូ​រី​សុភា​ល័យ​នោះ​បាន​និយាយ​ថា​ ជន​រង​គ្រោះ​ជាមួយនឹង​ប្រពន្ធ​ របស់​គេ​បាន​មក​សុំ​ធ្វើ​ជា​កម្មករ​សំណង់​ នៅ​ទី​នេះ​តាំងពី​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ប៉ុន្ដែ​សុំ​ គេ​មិន​បាន​ក៏​ចេះ​តែ​នៅ​សម្រាក​ជាមួយ​កម្មករ​ដទៃ​ទៀត​ជា​បណ្ដោះអាសន្ន​ទម្រាំ​ រក​ការងារ​បាន​ធ្វើ​ ។​

​សាក្សី​បាន​បន្ដ​ថា​ នៅ​ព្រលប់​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស៊ី​ លេង​ជាមួយនឹង​កម្មករ​ចំនួន​៦​នាក់​នៅ​ ក្បែរ​ទីតាំង​សាងសង់​នោះ​រហូត​ដល់​យប់​ជ្រៅ​ ។​ ពេល​នោះ​គេ​ឃើញ​ប្រពន្ធ​ជន​ រង​គ្រោះ​ចូល​ទៅ​សម្រាក​មុន​ហើយ​ជន​ រង​គ្រោះ​នៅ​ផឹកស៊ី​លេង​ជា​ធម្មតា​ជា​ មួយ​គេឯង​ចំណែក​រូប​គាត់​(​សាក្សី​)​ក៏​ បាន​ចូល​សម្រាក​ដែរ​ដោយសារ​តែ​ការ​ផឹកស៊ី​នេះ​បាន​អូស​បន្លាយពេល​យប់​ជ្រៅ​ពេក​ ។​

​លុះ​ព្រឹក​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ក៏​ស្រាប់តែ​ បានឮ​ភរិយា​ជន​រង​គ្រោះ​ឆោឡោ​ឡើង​ ដោយសារ​បាត់​ប្ដី​មិនឃើញ​ចូល​ទៅ​ សម្រាក​ទើប​ក្រុម​កម្មករ​ដែល​នៅ​ទីនោះ​បាន​នាំ​គ្នា​ជួយ​ដើរ​រក​ក៏​បាន​ប្រទះ​ឃើញ​ ដាវ​សាំ​មូ​រ៉ៃ​និង​ដំបង​ឈើ​ជ្រុង​មាន​ប្រឡាក់​ ឈាម​ដែល​ឃាតករ​បន្សល់​ទុក​នៅ​ក្បែរ​កន្លែង​អង្គុយ​កើតហេតុ​ដែល​ជា​កន្លែង​ ផឹកស៊ី​កាលពី​យប់​ទើប​អ្នកគ្រប់គ្រង​នៅ​ទីនោះ​បាន​រាយការណ៍​ទៅ​ក្រុម​តម្រួត​ក្នុង​មូលដ្ឋាន​ឱ្យ​ចុះ​មក​ត្រួតពិនិត្យ​ ។​

​នៅ​ពេល​នោះ​ដែរ​គេ​សង្កេត​ឃើញ​ មាន​ក្រុម​តម្រួត​ក្រុម​គ្រូពេទ្យ​និង​ក្រុម​ ត្រួតពិនិត្យ​បាន​ដើរ​ពិនិត្យ​ជុំវិញ​បរិវេណ​ទីតាំង​កើតហេតុ​រហូត​ដល់​ក្នុង​ព្រៃរបោះ​ ក្បែរ​ខាង​និង​បាន​ឆ្លង​ទៅ​ម្ខាង​អូរ​នៃ​ប្រព័ន្ធ​ធារាសាស្ដ្រ​ស្រាប់តែ​ប្រទះ​ឃើញ​ដៃជើង​ជន​រង​គ្រោះ​ផុស​ឡើង​មក​លើ​ដី​ព្រាលៗ​ ដោយសារ​តែ​ឃាតក​សម្លាប់​ហើយ​ អូស​សព​យក​ទៅ​កប់​ទាំង​ប្រញាប់ប្រញាល់​ ទើប​មិន​អាច​កប់​ឱ្យ​បាន​ជ្រៅ​ហើយ​ខាង​ ជំនាញ​ក៏​បាន​កាយ​ដី​ដើម្បី​យក​សព​មក​ ពិនិត្យ​ ។​

​នៅ​លើ​ដងខ្លួន​ជន​រង​គ្រោះ​មាន​ស្នាម​មុខរបួស​ចំនួន​២​កន្លែង​ដែល​ត្រូវ​ឃាតក​ កាប់​នឹង​ដាវ​សាំ​មូ​រ៉ៃ​ត្រង់​លើ​ស្មា​ខាងស្ដាំ​ចំណែក​ក្បាលមាន​ស្នាម​វាយ​នឹង​ដំបង​ ឈើ​ជ្រុង​បណ្ដាល​ឱ្យ​ផុង​លលា​ដ៏​ក្បាល​ ផ្នែក​ខាងស្ដាំ​ចំនួន​២​កន្លែង​ ។​

​ករណី​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ ជំហាន​ដំបូង​ថា​ អំពើ​ឃាតកម្ម​នេះ​អាច​ កើតឡើង​ដោយសារ​តែ​មាន​ទំនាស់​ក្នុង​ ពេល​ផឹកស៊ី​ហើយ​ជនល្មើស​មាន​គ្នា​មិន​ ក្រោម​ពី​២​នាក់​ឡើយ​ ព្រោះ​ការ​វាយ​ សម្លាប់​និង​នាំ​សាកសព​ទៅ​កប់​ក្នុង​ព្រៃ​ របោះ​មាន​ចំងាយ​ឆ្ងាយ​គ្រាន់បើ​និង​ត្រូវ​អូស​លី​សព​ឆ្លង​អូរ​ថែម​ទៀត​ ។​ ដូច្នេះ​ បើ​ម្នាក់ឯង​គឺ​មិន​អាច​ធ្វើ​បាន​ទេ​ប៉ុន្ដែ​ ក្រោយ​ពេល​កើតហេតុ​ខណៈ​ដែល​សមត្ថកិច្ច​បើក​ការ​ស្រាវជ្រាវ​ដើម្បី​រក​អ្នក​ដែល​ ចូលរួម​ផឹកស៊ី​កាលពី​យប់​ដែល​មាន​គ្នា​ចំនួន​៦​នាក់​គឺ​បាន​បាត់​ម្នាក់​ដោយ​មិន​ ដឹង​ថា​គេ​គេចខ្លួន​ទៅ​ទីណា​។​ ទោះជា​យ៉ាង​ នេះ​ក្ដី​ក្រុម​តម្រួត​កំពុង​តែ​ព្យាយាម​ដុត​ ដៃ​ដុត​ជើង​ដើម្បី​តាម​រកមុខ​ឃាតក​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ក្នុង​ ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ។​

​រីឯ​សព​សមត្ថកិច្ច​បាន​ទាក់ទង​មក​ បងប្អូន​ដើម្បី​នាំ​យក​ត្រឡប់​មក​កម្ពុជា​ វិញ​នៅ​ពេល​ប្រពន្ធ​ជន​រង​គ្រោះ​រត់ការ​ ច្បាប់​រួចរាល់​ ៕​ សំ​ វិច្ឆិកា​

5

2

1


ចែករំលែក៖