ព័ត៌មានទាន់ហេតុការណ៍៖

​កិច្ច​សហប្រតិបត្ដិការ​រវាង​កងទ័ព​ប្រជាជន​វៀតណាម​-​ចិន​ត្រូវ​បាន​ពង្រឹងពង្រីក​ឥត​ឈប់​ឈរ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​វៀតណាម​-​ចិន​ដែល​នឹង​ឈាន​ ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ កាលពី​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ គណៈ​ ប្រតិភូ​មួយ​ក្រុម​ដឹកនាំ​ដោយ​លោកនាយ​ ឧត្ដមសេនីយ៍​ ស៊ុំ​ សំណាង​ អគ្គនាយក​ អគ្គនាយកដ្ឋាន​ភស្ដុ​ភារ​-​ហិរញ្ញវត្ថុ​ ក្រសួងការពារជាតិ​បាន​អញ្ជើញ​សួរ​សុខ​ ទុក្ខ​ និង​ជូនពរ​ដល់​និវេសនដ្ឋាន​អនុព័ន្ធ​ យោធា​សាធារណរដ្ឋ​សង្គមនិយម​វៀត​ ណា​ម​ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​លោក​វរសេនីយ៍ឯក​ពិសេស​ ង្វៀ​ន​ អា​ញ់​យ៉ុ​ង​ ប្រធាន​អនុព័ន្ធយោធា​វៀត​ ណា​ម​បាន​ថ្លែងអំណរគុណ​ដល់​គណៈ​ ប្រតិភូ​អគ្គនាយកដ្ឋាន​ភស្ដុ​ភារ​-​ហិរញ្ញ​ វត្ថុ​ក្រសួងការពារជាតិ​ ព្រមទាំង​កោត​ សរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ផ្លែផ្កា​ពេញ​មួយ​ឆ្នាំ​២០១៥​កន្លង​មក​ក្រោម​កិច្ច​សហប្រតិបត្ដិការ​រវាង​កង​ ទ័ព​ប្រទេស​ទាំង​២​ត្រូវ​បាន​ពង្រឹងពង្រីក​ ឥត​ឈប់​ឈរ​ធ្វើ​ឱ្យ​ចំណង​មេត្រីភាព​រឹង​ រឹត​លេច​ត្រដែត​ឡើង​ថែម​ទៀត​ ។​

​ជាមួយ​ត្រក​ផ្កា​និង​វត្ថុ​អនុស្សាវរីយ៍​ ជូនពរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ វៀតណាម​-​ចិន​នា​ឱកាស​នេះ​លោកនាយ​ ឧត្ដមសេនីយ៍​អគ្គនាយក​ អគ្គនាយកដ្ឋាន​ ភស្ដុ​ភារ​-​ហិរញ្ញវត្ថុ​សម្ដែង​នូវ​ពរ​សព្វ​ សាធុការ​ និង​ថ្លែងអំណរគុណ​ចំពោះ​បក្ស​ រដ្ឋាភិបាល​ កងទ័ព​ប្រជាជន​វៀតណាម​ ដែល​បាន​ជួយ​ឧបត្ថម្ភ​មធ្យោបាយ​សម្ភារ​ ជា​បន្ដបន្ទាប់​ជួយ​ដល់​ការ​កសាង​ហ្វឹក​ ហ្វឺ​នក​ង​យោធពលខេមរភូមិន្ទ​ត្រូវ​បាន​ ពង្រឹងពង្រីក​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​ មួយ​ថ្ងៃ​ ។​

​បន្ទាប់​មក​គណៈប្រតិភូ​អគ្គនាយក​ ដ្ឋា​ន​ភស្ដុ​ភារ​-​ហិរញ្ញវត្ថុ​បាន​អញ្ជើញ​ ជូនពរ​ដល់​អនុព័ន្ធយោធា​ចិន​បន្ដ​ទៀត​។​

​លោក​វរសេនីយ៍ទោ​ លី​ នី​ង​យ៉ា​ អនុ​ ព័ន្ធ​យោធា​ចិន​បាន​សម្ដែង​ការ​សាទរ​ ចំពោះ​វត្ដមាន​គណៈប្រតិភូ​កង​យោធ​ ពល​ខេមរភូមិន្ទ​ដែល​បាន​អញ្ជើញ​ចូល​ ជូនពរ​យើងខ្ញុំ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ចិន​ដែល​នឹង​ឈាន​មក​ដល់​នា​ ចុង​ស​ប្ដា​ហ៍​នេះ​ ។​

​ក្នុង​នោះ​លោក​វរសេនីយ៍​អនុព័ន្ធ​ យោធា​ចិន​ក៏​បាន​លើក​ឡើង​ពី​កិច្ច​សហ​ ប្រតិបត្ដិការ​រវាង​កងទ័ព​ប្រទេស​ទាំង​២​ កម្ពុជា​-​ចិន​កន្លង​មក​បក្ស​ រដ្ឋាភិបាល​ កងទ័ព​រំដោះប្រជាជន​ចិន​ជួយ​ឧបត្ថម្ភ​ មធ្យោបាយ​សម្ភារ​ជា​ច្រើន​ជូន​កង​យោធពលខេមរភូមិន្ទ​មាន​លទ្ធភាព​ក្នុង​ការ​ បំពេញភារកិច្ច​ការពារ​មាតុភូមិ​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​ ស៊ុំ​ សំណាង​ បាន​ថ្លែងអំណរគុណ​ចំពោះ​បក្ស​ រ​ដ្ឋា​ភិ​ បាល​ កងទ័ព​រំដោះប្រជាជន​ចិន​ជា​និច្ច​ កាល​តែង​បាន​ឧបត្ថម្ភ​គាំទ្រ​សព្វ​បែប​ យ៉ាង​ ពិសេស​ជួយ​បណ្ដុះបណ្ដាល​ធន​ ធាន​មនុស្ស​ដល់​កង​យោ​ពល​ខេមរភូមិន្ទ​ ដូច​ជា​ជួយ​សាងសង់​វិទ្យាស្ថាន​ទ័ព​ជើង​ គោក​អគារ​៥​ជាន់​ មន្ទីរពេទ្យ​ព្រះ​កេតុ​ មាលា​ ។​ ព្រមទាំង​ថ្មីៗ​នេះ​បាន​ផ្ដល់​ជំនួយ​ ជា​ច្រើន​ជួយ​ដល់​មន្ទីរពេទ្យ​ក្នុង​ការ​ព្យា​ បាល​យោធិន​របួស​ជំងឺ​ និង​ប្រជាពលរដ្ឋ​ កម្ពុជា​ ជា​សក្ខីភាព​បញ្ជាក់​កាន់តែ​ ច្បាស់​នូវ​មិត្ដភាព​សាមគ្គីភាព​ និង​កិច្ច​ សហប្រតិបត្ដិការ​ស្អិត​ល្មួត​ ។​

​បន្ទាប់​មក​ប្រតិភូ​ក៏​បាន​ប្រគល់​កន្ដ្រក​ផ្កា​និង​វត្ថុ​អនុស្សាវរីយ៍​ ព្រមទាំង​ជូនពរ​ ជ័យ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដល់​អនុ​ ព័ន្ធ​យោធា​ចិន​ផង​ដែរ​ ៕​ សុខដុម​

sses (2)

sses (3)


ចែករំលែក៖