ព័ត៌មានទាន់ហេតុការណ៍៖

​នាយក​ថ្មី​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​ចូល​កាន់​តំណែង​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​តែងតាំង​លោក​ Samiuela​ T.​ Tukuafu​ ជានា​យក​ថ្មី​ប្រចាំ​ប្រទេស​ កម្ពុជា​ ។​ លោក​ Tukuafu​ ដែល​មាន​ សញ្ជាតិ​តុង​ហ្គា​ចូល​កាន់​តំណែង​នេះ​ជា​ផ្លូវ​ ការ​កាលពី​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៦​ ។​

​លោក​ Tukuafu​ ចូល​មក​កាន់​ តំណែង​ជំនួស​លោក​ Eric​ Sidgwick​ ដែល​ត្រូវ​បាន​តែងតាំង​ជានា​យក​ប្រចាំ​ ប្រទេស​នៃ​ស្ថាន​បេសកកម្ម​របស់​ធនា​ គារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស​វៀត​ ណា​ម​។​ ក្នុង​តួនាទី​ថ្មី​នេះ​លោក​ Tukuafu​ នឹង​ដឹកនាំ​ប្រតិបត្ដិការ​របស់​ADB​ក្នុង​ ប្រទេស​កម្ពុជា​ដើម្បី​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​របស់​ប្រទេស​នេះ​ ពោល​គឺ​ការ​ លើកកម្ពស់​កំណើន​ប្រកបដោយ​បរិ​ យា​ប័ន​ភាព​និង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋ​ កិច្ច​ ។​ លោក​នឹង​គ្រប់គ្រង​លើ​ការ​អនុវត្ដ​ យុទ្ធសាស្ដ្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​ របស់​ADB​ឆ្នាំ​២០១៤-២០១៨​សម្រាប់​ ប្រទេស​កម្ពុជា​ដែល​ស្រប​ទៅ​តាម​យុទ្ធសាស្ដ្រ​ចតុកោណ​ដើម្បី​កំណើន​ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​ដំណាក់កាល​ទី​ ៣​ និង​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ របស់​រាជរដ្ឋាភិបាល​ ។​

​លោក​ Tukuafu​ មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​បាន​សម្រេច​នូវ​កំណើន​ សេដ្ឋកិច្ច​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បើ​ទោះបីជា​ មាន​បញ្ហា​ប្រឈម​ពិសេសៗ​មួយ​ចំនួន​ក៏​ដោយ​ ។​ ខ្ញុំ​នឹង​បន្ដ​បំពេញការងារ​ជា​ មួយ​នឹង​រដ្ឋាភិបាល​ វិស័យ​ឯកជន​ ដៃគូ​ អភិវឌ្ឍន៍​ និង​ដៃគូ​ពាក់ព័ន្ធ​ដទៃ​ទៀត​ ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​របស់​ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ ។​ មុន​នឹង​ ទទួល​បានការ​តែងតាំង​ជានា​យក​ប្រចាំ​ ប្រទេស​កម្ពុជា​លោក​ Tukuafu​ បាន​ បំពេញការងារ​ជា​ប្រធាន​សេដ្ឋវិទូ​នៅ​ ការិយាល័យ​អគ្គនាយក​នៃ​នាយកដ្ឋាន​ អាស៊ី​អាគ្នេយ៍​របស់​ADB​ ។​

​កន្លង​មក​លោក​ធ្លាប់​ដឹកនាំ​កា​រិ​យា​ ល័យ​ចាត់ចែង​គម្រោង​នៃ​ផ្នែក​គ្រប់គ្រង​វិស័យ​សាធារណៈ​ វិស័យ​ហិរញ្ញវត្ថុ​ និង​ ពាណិជ្ជកម្ម​របស់​នាយកដ្ឋាន​អាស៊ី​ អាគ្នេយ៍​និង​ធ្លាប់​ដឹកនាំ​ប្រតិបត្ដិការ​ការងារ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ផង​ដែរ​ ។​ ក្នុង​រយៈ​ ពេល​នេះ​លោក​បាន​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​ប្រទេស​កម្ពុជា​ចន្លោះ​ពី​ ឆ្នាំ​២០០៤​ ដល់​ឆ្នាំ​២០១២​ ក្នុង​នាម​ជា​ ប្រធាន​ក្រុម​គម្រោង​សម្រាប់​កសាង​ វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​ ឡើង​វិញ​ក៏​ដូច​ជា​ការងារ​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​សំខាន់ៗ​មួយ​ចំនួន​ផង​ដែរ​ ។​

​លោក​ Tukuafu​ ធ្លាប់​កាន់​មុខ​តំណែង​ ជា​មន្ដ្រីជាន់ខ្ពស់​ក្នុង​វិស័យ​សាធារណៈ​ និង​ឯកជន​ជាង​៣១​ឆ្នាំ​ ។​ មុន​នឹង​ចូល​ធ្វើ​ ការងារ​ជាមួយ​ADB​លោក​ Tukuafu​ គឺជា​ទេសាភិបាល​រង​នៃ​ធនាគារជាតិ​ របស់​ប្រទេស​តុង​ហ្គា​ ពី​ឆ្នាំ​១៩៩៥​ដល់​ ឆ្នាំ​២០០០​ ។​

​លោក​ក៏​ធ្លាប់​កាន់​តួនាទី​ជា​ប្រធាន​ ហិរញ្ញវត្ថុ​និង​ទីផ្សារ​ឱ្យ​ធនាគារ​ Westpac​ ក្នុង​ប្រទេស​តូ​ហ្គា​ ជាស​វន​ករ​ជាន់ខ្ពស់​ ក្រុមហ៊ុន​ Price​ Waterhouse​ (​ឥឡូវ​ នេះ​មានឈ្មោះ​ថា​ Price​ Waterhouse​ and​ Coopers)​ ក្នុង​ប្រទេស​ហ្វ៉ី​ជី​ និង​ជា​ អគ្គ​គណនេយ្យករ​រង​ និង​ជា​ប្រធាន​ផ្នែក​ ថវិកា​នៃ​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​តុង​ហ្គា​ផង​ដែរ​ ។​ លោក​ Tukuafu​ មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ខាង​ពាណិជ្ជកម្ម​ (​ធនាគារ​ និង​ហិរញ្ញវត្ថុ​ សាជីវកម្ម​)​ ពី​សកល​វិទ្យាល័យ​ New​ South​ Wales​ ក្នុង​ប្រទេស​អូស្ដ្រាលី​។​ លោក​រៀប​ការ​ហើយ​មានកូន​២​នាក់​និង​ ចៅ​២​នាក់​ ។​

​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​ម៉ានីល​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្ដេជ្ញា​ កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​កតាម​រយៈ​កំណើនសេដ្ឋកិច្ច​ប្រកប​ ដោយ​បរិ​យា​ប័ន​ភាព​កំណើន​ដែល​ធានា​ដល់​ចីរភាព​បរិស្ថាន​និង​សមាហរណកម្ម​តំបន់​ ។​ បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៦៦​ធនា​ គារ​នេះ​ជា​កម្មសិទ្ធិ​របស់​សមាជិក​ចំនួន​៦៧​ប្រទេស​ដែល​ក្នុង​នោះ​៤៨​ប្រទេស​ មក​ពី​តំបន់​នេះ​ ៕​ ហេង​ សូ​រិ​យា​

sses (1)


ចែករំលែក៖