ព័ត៌មានទាន់ហេតុការណ៍៖

ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ ឧបត្ថម្ភ​សៀវភៅ​ដើម្បី​បង្កើន​ការ​ប្រមូល​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ​សាលារៀន​សម្រាប់​កុមារ​កម្ពុជា​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​ ៣០​ ខែមករា​ឆ្នាំ​ ២០១៦​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​សៀវភៅ​ប្រមាណ​ជាង​ ៣០០​ ក្បាល​សម្រាប់​បណ្ណាល័យ​ក្នុង​សាលា​បឋម​សិក្សា​ព្រៃវែង​ស្ថិត​ក្នុង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​ គោលបំណង​នៃ​ការ​ឧបត្ថម្ភ​នេះ​គឺ​ដើម្បី​ជួយ​លើក​ស្ទួយ​វប្បធម៌​នៃ​ការ​អាន​ដល់​កុមារ​កម្ពុជា​។​

​លោក​ James​ Ma​នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​ និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​ បាន​មាន​ប្រសាសន៍​ថា​ “​ចំណេះដឹង​គឺជា​គន្លឹះ​នៃ​ភាព​ជោគជ័យ​សម្រាប់​កុមារ​របស់​យើង​។​ ការ​អាន​គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ចំណោម​វិធីសាស្ត្រ​ជា​ច្រើន​ដើម្បី​ទទួល​បាន​ចំណេះដឹង​។​ ដោយ​ដឹង​ច្បាស់​ពីសារ​សំខាន់​នៃ​ការ​អាន​យើង​បាន​ឧបត្ថម្ភ​សៀវភៅ​រាប់​ពាន់​ក្បាល​ដល់​សាលារៀន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ខេត្ត​និង​រាជធានី​ភ្នំពេញ​។​ លើស​ពី​នេះ​ទៅ​ទៀត​យើង​បាន​ជួយ​បង្កើត​បណ្ណាល័យ​មួយ​ចំនួន​ ជា​ពិសេស​សាលារៀន​នៅ​តាម​បណ្តា​ខេត្ត​។​ បណ្ណាល័យ​គឺជា​កន្លែង​សម្រាប់​ការ​សិក្សា​រៀនសូត្រ​ពេញ​មួយ​ជីវិត​។​ កម្មវិធី​បណ្ណាល័យ​របស់​យើង​កឺ​បើក​សម្រាប់​ទាំងអស់​គ្នា​។​ សិស្សានុសិស្ស​ លោកគ្រូ​អ្នកគ្រូ​និង​សហគមន៍​មូលដ្ឋាន​ បាន​ស្វាគមន៍​យ៉ាង​ខ្លាំង​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​នេះ​ ។​ យើង​សង្ឃឹមថា​សិស្សានុសិស្ស​ លោកគ្រូ​អ្នកគ្រូ​ និង​សហគមន៍​មូលដ្ឋាន​នឹង​អាច​បង្កើន​ចំណេះដឹង​របស់​ពួក​គេ​តាម​រយៈ​ការ​អាន​”​។​

​លោក​ សុ​ជាតិ​ នាយករង​សាលា​បឋម​សិក្សា​ព្រៃវែង​បាន​មាន​ប្រសាសន៍​ថា​ “​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​យល់​យ៉ាង​ច្បាស់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា​។​ បណ្ណាល័យ​របស់​យើង​បាន​បង្កើត​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ប៉ុន្តែ​យើង​មិន​មាន​សៀវភៅ​ច្រើន​សម្រាប់​សិស្សានុសិស្ស​របស់​យើង​ទេ​។​ ដោយ​មានការ​ឧបត្ថម្ភ​សៀវភៅ​ពី​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ​របស់​យើង​បាន​កើនឡើង​យ៉ាងច្រើន​។​ វា​ជា​រឿង​ដ៏​ល្អ​មួយ​ដែល​វា​មិន​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មាន​អារម្មណ៍​ធុញទ្រាន់​ក្នុង​ការ​អាន​សៀវភៅ​ដដែលៗ​។​ តាំង​នាម​ឲ្យ​ សិស្សានុសិស្ស​ និង​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ការ​ឧបត្ថម្ភ​សៀវភៅ​បណ្ណាល័យ​នេះ​”​។​

​សូ​នី​តា​ ជា​សិស្ស​ថ្នាក់​ទី​៥​ បាន​និយាយ​ថា​ “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ដែល​បាន​នាំ​យក​នូវ​សៀវភៅ​យ៉ាងច្រើន​សម្រាប់​បណ្ណាល័យ​របស់​យើង​។​ ខ្ញុំ​នឹង​អាន​សៀវភៅ​បន្ថែម​ទៀត​ ហើយនឹង​ចូល​បណ្ណាល័យ​អាន​សៀវភៅ​ឲ្យ​បាន​ញឹកញាប់​ជាង​មុន​។​ ខ្ញុំ​ចង់​ប្រាប់​ថា​មិត្ត​ភ័ក្តិ​របស់ខ្ញុំ​និង​ខ្ញុំ​នឹង​ចាប់ផ្តើម​ប្រកួត​អាន​សៀវភៅ​ដើម្បី​ចង់​ដឹង​ថា​នរណា​អាច​អាន​សៀវភៅ​អស់​មុនគេ​នៅ​ក្នុង​បណ្ណាល័យ​។​ ខ្ញុំ​ជឿ​ថា​សៀវភៅ​ទាំងនេះ​នឹង​ផ្តល់​ជំនួយ​យ៉ាងច្រើន​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​របស់ខ្ញុំ​នៅ​ពេល​អនាគត​ផង​ដែរ​។​ សូម​អរគុណ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​”៕​ ស​ ដា​រ៉ា​

se


ចែករំលែក៖