ព័ត៌មានទាន់ហេតុការណ៍៖

ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​ចុះ​បង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក​ឃាត់ខ្លួន​មនុស្ស​ចំនួន​៥​នាក់​ និង​ថ្នាំ​១​កញ្ចប់​តូច​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿង​ញៀ​ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ផ្ទៈ​ជួល​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​១២​ ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​

​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ សេង​សុផល​ នាយ​កា​រិ​យា​ល​យ័​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​ ចូលរួម​ជាមួយ​លោក​ចាន់​ ពិសិដ្ឋ​ នាយ​ក្រឡាបញ្ជី​ បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ទីតាំង​ចែកចាយ​គ្រឿងញៀន​ដោយ​ប្រើ​វិធី​ជំនាញ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ក្នុង​នោះ​ស្រី​ម្នាក់​ប្រុស​៤​នាក់​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១​គ្រឿង​ ថ្នាំ​ញៀន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​តូច​ និង​ថង់​ផ្លា​ស្ទីក​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។​

​បន្ទាប់​មក​ ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​កា​រិ​យា​ល​យ័​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​កសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ ៕​ តុង​ សីហា


3

1
2


ចែករំលែក៖