ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកអ្នកដំណើរពីទីក្រុង Madrid Barajas ទៅកាន់អារ៉ាប៊ីសាអ៊ូឌីត រងការគំរាមកំហែងបំផ្ទុះគ្រាប់បែក

ចែករំលែក៖

BARAJAS-AIRPORT

 

ទីភ្នាក់ងារព័ត៌មានអេស្ប៉ាញ​បានផ្សព្វផ្សាយនៅ​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា អ្នកដំណើរទាំងអស់​ដែលស្ថិតនៅក្នុង​យន្ត​ហោះ​មួយគ្រឿង ត្រៀមចេញដំណើរពីទីក្រុង Madrid  ឆ្ពោះទៅកាន់​ទីប្រទេសអារ៉ាប៊ីសាអ៊ូឌីតនោះ​ត្រូវជម្លៀស​ភ្លាមៗ​ជា​បន្ទាន់ បន្ទាប់ពីមានការគំរាមកំហែង​បំផ្ទុះគ្រាប់បែក បង្កអំពើភេរវកម្ម ។

ប្រភពព័ត៌មាន EL Pais បានផ្សព្វផ្សាយថា អាកាសយានដ្ឋានទីក្រុង Madrid’s Barajas បានស្ថិតនៅក្រោម​ការប្រុងប្រយ័ត្ន​ខ្ពស់​ បន្ទាប់ពីមានព័ត៌​មាន​ស្តីអំពី​ការគំរាមកំហែង​បំផ្ទុះគ្រាប់បែក​ទៅលើជើងហោះហើរចេញពីរដ្ឋធានីប្រទេសអេស្ប៉ាញ​ឆ្ពោះទៅកាន់​ទីក្រុងរ៉ីយ៉ាដ ។

ជើងហោះហើរ SVA fLIGHT 226 តាមការកំណត់​ត្រូវចេញដំណើរនៅវេលាម៉ោង១០និង៥៤នាទី ប៉ុន្តែ​មិនអាចចេញ​ដំណើរ​នោះឡើយ ដោយស្ថិតនៅក្នុងអាកាសយានដ្ឋាននេះដដែល ។ កាសែត El Pais បានផ្សព្វផ្សាយ​ដោយស្រង់​ប្រភព​ព័ត៌មានពីប៉ូលិស​បញ្ជាក់ថា ការប្រកាសអាសន្ន​ត្រូវបានធ្វើឡើង បន្ទាប់ពី​ការរកឃើញអក្សរកត់ត្រា«បំផ្ទុះគ្រាប់​បែក​លើយន្តហោះ» ។ អក្សរកត់ត្រានេះ​បានរកឃើញ​នៅជាប់ជាមួយកូនកាំបិត​មួយនៅមាត់ទ្វារម៉ាស៊ីន​ស្កែនឥវ៉ាន់​នៅ​លើយន្តហោះនេះតែម្តង ។

អាកាសយានិក​បានរកឃើញអក្សរកត់ត្រា​នេះ នៅមុនពេលដែល​យន្តហោះចាប់ផ្តើមចេញដំណើរ ។ ក្រោយ​ហេតុ​ការណ៍​នេះភ្លាម កងកម្លាំងសន្តិសុខ​បានទៅដល់​ ហើយបានចាប់ផ្តើមត្រួតពិនិត្យ និងសាកសួរ​អ្នកដំណើរគ្រប់រូប ។ ស្រ្តីអ្នកនាំពាក្យ​អាកាសចរណ៍បញ្ជាក់ថា នៅមិនទាន់ដឹងអំពីព័ត៌មានលម្អិត​ទាក់ទង​បញ្ហាគំរាមកំហែងនេះ ក៏ដូច​មូល​ហេតុ​ពិតប្រាកដនៅឡើយ ។ អ្នកដំណើរត្រូវជម្លៀសប្រកបដោយសុវត្ថិភាពគ្រប់គ្នា ៕

 


ចែករំលែក៖