ព័ត៌មានទាន់ហេតុការណ៍៖

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ប្រមូល​នារី​រកស៊ី​ផ្លូវភេទ​បាន​ប្រុស​ ស្រី​៦​នាក់​

ចែករំលែក៖

​ភ្នំពេញ​ គណៈ​បញ្ជាការ​ឯង​ភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដឹកនាំ​ដោយ​កម្លាំង​លោក​ឃឹម​ ស៊ុន​សូ​ដា​ អភិបាលរង​ បាន​ចុះ​ប្រមូល​នារី​រកស៊ី​ផ្លូវភេទ​ កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងលិច​ប៉ុ​សិ៍​កា​កាប​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ឃាត់​មនុស្ស​ចំនួន​៦​នាក់​ក្នុង​នោះ​មាន​ប្រុស​២​នាក់​ យក​ទៅ​អប់រំ​ ។​

​នារី​រកស៊ី​ផ្លូវភេទ​ដែល​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ឃាត់ខ្លួន​ទាំងនោះ​ទី​១​ឈ្មោះ​ញឹក​ យាន់​នី​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្តកណ្តាល​ ទី​២​ ឈ្មោះ​ ញឹក​ យា​មី​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ មានស្រុក​កំណើត​ ខេត្តកណ្តាល​ ទី​៣​ឈ្មោះ​ ឡេ​ង​ ស្រី​ណ​ប​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ទី​៤​ឈ្មោះ​ អឹ​ម​ស្រី​ល័​ក្ខ​ ភេទ​ស្រី​អាយុ​២២​ឆ្នាំ​មានស្រុក​កំណើត​នៅ​ខេត្តកណ្តាល​ទី​៥​ឈ្មោះ​ស៊ី​ម​តុង​ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ មានស្រុក​កំ​ណើ​រ​ខេត្តកំពត​ ទី​៦​ឈ្មោះ​ទឹម​ វុ​ទ្ធី​ ភេទ​ប្រុស​អាយុ​២៦​ ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​លោក​ឃឹម​ស៊ុន​សូ​ដា​ បានអោយ​ដឹង​ថា​ ដោយសារ​តែ​មានរ​ញេ​រ​ញៃ​នៅ​តាម​ដងផ្លូវ​សារ​ធារ​ណៈ​ និង​ធ្វើ​អោយ​ខូច​វប្ប​ធ​ម៍​នារី​ខ្មែរ​ធ្លាក់​ដុនដាប​ដោយសារ​តែ​នារី​រកស៊ី​ផ្លូវភេទ​ទាំងនោះ​ លោក​បាន​ដឹក​កម្លាំង​ចុះ​ប្រមូល​ឃាត់​បាន​ចំនួន​៦​នាក់​ ក្នុង​នោះ​មាន​ប្រុស​២​នាក់​ ដែល​ជា​អ្នក​ចាំ​ដឹក​នារី​យក​ទៅ​ដាក់​អោយ​ម៉ូយ​ដើម្បី​យក​ទៅ​អប់រំ​ ។​

​ក្រោយ​ពេល​ឃាត់ខ្លួន​ លោក​ឃឹម​ ស៊ុន​សូ​ដា​ បាន​ដោះ​លែង​ឈ្មោះ​ទឹម​ វុ​ទ្ធី​ អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចំណែក​មនុស្ស​ប្រុស​ ស្រី​ចំនួន​៥​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​ដើម្បី​អប់រំ​បន្ថែម​ ៕​ សុខា​សែន​ជ័យ​

image5 copy

image4 copy

image3 copy

image2 copy

image1 copy


ចែករំលែក៖