ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ហា​យ​ប្រ៊ី​ត​ពន្លះ​រថយន្ត​កាម​រី​ឆ្លាម​បណ្តាល​ឲ្យ​រង​របួស​ម្នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​រង​របួសធ្ងន់​ ត្រូវ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ដោយសារ​តែ​បើករថយន្ត​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បំរុង​ឆ្លងផ្លូវ​យ៉ាង​ពេញទំហឹង​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ០០​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ខាងលិច​រង្វង់​មូល​ចោម​ចៅ​ប្រហែល​៣០០​ ម៉ែត្រ​ស្ថុ​ិ​ត​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​បើ​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​ អាយុ​ប្រហែល​ ៤០​ឆ្នាំ​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ TOYOTA​ ហា​យ​ប្រី​ដ​ ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2W-6385​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ក្ន​ ុ​ង​ទឹ​ស​ដៅ​ពី​លិចទៅ​កើត​ ក្នុង​ល្បឿន​លឿន​ ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​ជ្រុល​ទៅ​បុក​និង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក់​ CAMRY​ ឆ្លាម​ ព​ណ៍​ស្ករ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​2Y-1860​ បើក​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ធ្វើ​ដំណើរ​កាត់​ទទឹង​ទ្រូង​ថ្នល់​បំរុង​បត់​ឆ្វេង​ បណ្តាល​អោយ​រថយន្ត​របស់​ជនជាតិ​ចិន​ផ្ទុះ​ពោង​រង​របួស​សន្លប់​នៅ​ហ្នឹង​កន្លែង​ ចំណែក​រថយន្ត​ឆ្លាម​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង​ ។​ សាក្សី​បាន​បន្ត​ទៀត​ថា​មូលហេតុ​ដែល​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ចរាចរ​នេះ​បណ្តាល​មក​ពី​ផ្ល​ ូ​វ​ងងឹត​ បូក​រួម​ទាំង​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។​

​ក្រោយ​ពេល​កើតហេតុ​ បុរស​ជនជាតិ​ចិន​ត្រូវ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ ចំណែក​អ្នកបើកបរ​រថយន្ត​ឆ្លាម​ដើរទៅ​ព្យាបាល​ដោយ​ខ្ល​ ួ​ន​ឯង​ ដោយឡែក​រថយន្ត​ទាំង​២​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​ ៍សែន​ជ័យ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​ សុខា​សែន​ជ័យ​

image3 copy

image2 copy

image1 copy

image5 copy

image4 copy


ចែករំលែក៖