ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​ត្បូងឃ្មំ​ុ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពី​បទ​សង្ស័យ​ជួញដូរ​គ្រឿងញៀន​ និង​ជួញដូរ​ផ្លូវភេទ​

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មំ​ុៈ​ បុរស​ចំនួន​២​នាក់​ ដែល​ជា​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​ ដឹក​ជញ្ជូន​ រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ និង​ជួញដូរ​ផ្លូវភេទ​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៤​ កុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៤៦​ ភូមិ​រោងចក្រ​ស្ក​ ឃុំ​ត្រ​មូង​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ។​

​លោក​ឧត្តមសេនីយ៍​ ម៉ៅ​ ពៅ​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​បញ្ជាក់​ថា​ កំលាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ និង​ កំលាំង​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​មេមត់​ បាន​ឃាត់​មុខសញ្ញា​ជនសង្ស័យ​ ចំនួន​ ២​នាក់​ទី​១​ ឈ្មោះ​ ផា​ វុ​ត្ថា​ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ស្នាក់​នៅ​ភូមិ​រោច​ក្រ​ស្ក​ឃុំ​ត្រ​មូង​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​។​ទី​២​ ឈ្មោះ​ជឹ​ម​ ហុង​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ នៅ​ភូមិ​រោងចក្រ​ស្ក​ ឃុំ​ត្រ​មូង​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​។​

​សមត្ថកិច្ច​ត្រួតពិនិត្យ​ឃើញ​ និង​ដកហូត​ម្ស៉ៅ​ក្រាម​ពណ៌​ស​ សង្ស័យ​ជា​ថ្នាំ​ញៀន​ ចំនួន​ ១៤​ កញ្ចប់​ក្នុង​នោះ​ (​កញ្ចប់​ធំ​ ១១​ និង​ តូច​ ៣)​ ជញ្ជីង​ថ្លឹង​អេ​ឡិច​ត្រូ​និ​ច​ ១​គ្រឿង​ ឧបករណ៍​វិច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ និង​ម៉ូតូ​ម៉ាក​ស៊ុ​ស៊ូ​គី​ វី​វ៉ា​ ១​គ្រឿង​។​

​ជាមួយ​គ្នា​នេះ​ផង​ដែរ​សមត្ថកិច្ច​បាន​រក​ឃើញ​ នារី​រកស៊ី​ផ្លូវភេទ​ ចំនួន​ ៣​នាក់​៖​ ទី​១​ឈ្មោះ​ មាន​ រតនា​ ភេទ​ស្រី​អាយុ​ ២៥​ឆ្នាំ​ ទី​២​ឈ្មោះ​ លឹ​ម​ ដា​ ភេទ​ស្រី​ អាយុ​ ២៧​ឆ្នាំ​ និង​ទី​៣​ឈ្មោះ​ ឌី​ ស្រី​ណែ​ត​ ភេទ​ស្រី​ អាយុ​ ៣០​ឆ្នាំ​ អ្នក​ទាំង​៣​រស់នៅ​ភូមិ​រោងចក្រ​ស្ក​ ឃុំ​ត្រ​មូង​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ខេត្ត​ត្បូងឃ្មុំ​កំពុង​ចាត់ការ​តាម​នីតិវិធី​ ៕​ វណ្ណៈ​

IMG_9528

IMG_9529

IMG_9527 copy

IMG_9526

IMG_9524


ចែករំលែក៖