ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ចុះ​បង្ក្រាប​ កាស៊ីណូ​ ហេង​ ហេង​អន្លង់​ជ្រៃ​ ឃាត់ខ្លួន​មនុស្ស​ ដកហូត​ មាន់​ជល់​ រថយន្ត​ ម៉ូតូ​មួយ​ចំនួន​

ចែករំលែក៖

IMG_9556 copy

IMG_9549 copy

IMG_9548 copy

IMG_9547 copy

IMG_9546 copy

IMG_9543 copy

IMG_9542 copy

IMG_9540 copy

IMG_9539 copy

(null) copy

​ខេត្ត​ត្បូងឃ្មំ​ុៈ​ កាស៊ីណូ​ យីហោ​ ហេង​ ហេង​ អន្លង់​ជ្រៃ​ ក្នុង​នោះ​មាន​ សង្វៀន​បញ្ជល់មាន់​ និង​បើក​ល្បែង​ជា​ច្រើន​មុខ​ទៀត​ ត្រូវ​បាន​កម្លាំង​នគរបាល​ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​ត្បូងឃ្មុំ​ ដែល​ដឹកនាំ​ ដោយ​លោក​ ឧត្ដមសេនីយ៍​ ម៉ៅ​ ពៅ​ ស្នងការ​ ខេត្ត​ត្បូងឃ្មុំ​ បាន​ចុះ​បង្ក្រាប​ កាលពី​រសៀល​ ថ្ងៃ​ទី​០៤​ កុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​អន្លង់​ជ្រៃ​ ឃុំ​កក់​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។​

​លោក​ឧត្ដមសេនីយ៍​ ម៉ៅ​ ពៅ​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​២១​នាក់​ក្នុង​នោះ​ជា​បុគ្គលិក​កាស៊ីណូ​ ផង​និង​អ្នក​មក​លេងល្បែង​ផង​ រថយន្ត​ ១៦​ គ្រឿង​ ម៉ូតូ​ ១៤​ គ្រឿង​និង​មាន់​ជល់​១៤​ ក្បាល​ហើយ​មាន់​ដែល​មាននៅ​ក្នុង​ទ្រុង​ ទាំងអស់​មាន​ជាង​១០០​ក្បាល​ ឯណោះ​ ដែល​ត្រៀម​ទុក​សម្រាប់​បញ្ជល់​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ចំនួន​២១​នាក់​ រួម​ នឹង​វត្ថុ​តាង​រថយន្ត​ ម៉ូតូ​ និង​មាន់​ជល់​និង​សម្ភារ​:​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​ត្បូងឃ្មុំ​ កំពុង​សួរនាំ​ និង​សុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា​ និង​លោក​អភិបាលខេត្ត​ត្បូងឃ្មុំ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សូម​បញ្ជាក់​ថា​ កា​ស៉ី​ណូ​ ហេង​ ហេង​ អន្លង់​ជ្រៃ​ភាគច្រើន​ ភ្ញៀវ​ចូល​លេង​ជាង​៩០​ភាគរយ​ជា​ជនជាតិ​ខ្មែរ​ រឺ​ឯ​ ជនជាតិ​វៀតណាម​ មាន​តិចតួច​ប៉ុណ្ណោះ​។​

​ដោយ​យោង​តាម​ស្តី​ពី​ល្បែងស៊ីសង​ និង​បម្រាម​របស់​រាជរដ្ឋាភិបាល​ គឺ​មិន​អនុញ្ញាត​ឱ្យ​ជនជាតិ​ខ្មែរ​ចូល​លេងល្បែង​នៅ​តាម​ កា​ស៊ី​ណី​ នោះ​ទេ​ គឺ​អនុញ្ញាត​ឱ្យ​តែ​ជនបរទេស​តែ​ប៉ុណ្ណោះ​៕​ វណ្ណៈ​


ចែករំលែក៖