ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​របស់​ចៅក្រម​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​:​ កម្លាំង​អាវុធហត្ថ​ខេត្ត​ ស្រុក​ ស្នាក់​ការ​សន្តិសុខ​៥០៣​ សហការ​គ្នា​ឃាត់ខ្លួន​បុរស​ម្លា​ក់តាម​ដីកា​របស់​សាលាដំបូង​ខេត្តបាត់ដំបង​ ។​

​ករណី​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៤​នាទី​ ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ត្រង់​ចំណុច​ផ្ទះ​ជនសង្ស័យ​ ស្ថិត​ក្នុងភូមិ​ក្រញាំ​ ឃុំ​ផ្ទះ​រុង​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ។​

​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឈួ​ន​ អឿ​ន​ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​.​ឃុំ​ខាងលើ​ ។​

​ប្រភព​ពី​កងកម្លាំង​អាវុធហត្ថ​ដែល​ចុះ​អនុវត្ត​បាន​ឲ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​បុរស​សង្ស័យ​រូប​នេះ​ ធ្វើ​ឡើង​តាម​ ដីកា​បងគាប់​ឲ្យ​នាំ​ខ្លួន​លេខ​២៤​ ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ ដោយ​ចោទ​ពី​បទ​ជួញដូរ​ និង​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដែល​ជនសង្ស័យ​រូប​នេះ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ ។​

​គួរ​រំលឹក​ថា​ ករណី​អាវុធហត្ថ​ឃាត់ខ្លួន​បុរស​តាម​ដីកា​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ខាងលើ​នេះ​ដែរ​ ត្រូវ​បាន​មតិ​មហាជន​លើក​ឡើង​ថា​ បុរស​រូប​នេះ​អាច​ជាប់​ពាក់​ពន្ធ​នឹង​ប្លន់​ប្រដាប់​អាវុធ​បាញ់​សម្លាប់​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ម្នាក់​យក​ទ្រព្យ​សម្បា​តិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​កាលពី​យប់​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅផ្ទះ​វេរ​លុយ​ វី​ង​ ស្ថិត​ក្នុងភូមិ​ថ្លុក​ដង្កោ​ ឃុំ​ផ្ទះ​រុង​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​កន្លង​មកនេះ​ ៕​ ប៉ឹម​ ពិន​

ses

ses (1)


ចែករំលែក៖