ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេ​ជោ​ហ៊ុន​ សែន​៖​ ខ្ញុំ​សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បង្ហាញ​នូវ​ក្តី​គោរព​ស្រឡាញ់​ចំពោះ​រូប​ខ្ញុំ​

ចែករំលែក៖

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ បាន​មាន​ប្រសាសន៍​នៅ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា​ សម្តេច​សូម​សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បង្ហាញ​នូវ​ក្តី​គោរព​ស្រឡាញ់​ចំពោះ​រូប​សម្តេច​ ។​

​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​ ដែល​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ហ្វេ​ស​បុក​៖

«​បងប្អូន​ប្រជាពលរដ្ឋ​ជាទី​គោរព​ស្រឡាញ់​!

​ខ្ញុំ​សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បង្ហាញ​នូវ​ក្តី​គោរព​ស្រឡាញ់​ចំពោះ​រូប​ខ្ញុំ​ ជា​ពិសេស​ក្នុង​ពេល​ដែល​ខ្ញុំ​ចុះ​សួរសុខទុក្ខ​បងប្អូន​ដោយ​ផ្ទាល់​ កាលពី​រសៀល​ថ្ងៃ​សៅរ៌​កន្លង​ទៅ​នេះ​ នៅ​សួនច្បារ​សាធារណៈ​នាគ​បាញ់​ទឹក​ នៅ​កន្លែង​ហាត់ប្រាណ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី​ និង​នៅ​មុខ​វាំង​។​

​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​ដែល​បានឃើញ​បងប្អូន​នាំ​កូនចៅ​មក​កំសាន្ត​ និង​មក​ហាត់ប្រាណ​នៅ​តាម​ទីធ្លារ​សួនច្បារ​សាធារណៈ​ទាំងនេះ​ដោយ​ទឹកមុខ​រីករាយ​។​ ការ​ថតរូប​ជាមួយ​បងប្អូន​ជនរួមជាតិ​ គឺ​មា​ន័យ​ខ្លាំង​ណាស់​ចំពោះ​រូប​ខ្ញុំ​ ហើយ​ខ្ញុំ​ពេញចិត្ត​ថតរូប​សែ​ល​ហ្វី​ (Selfie)​ ជាមួយ​បងប្អូន​គ្រប់ពេល​។​ ខ្ញុំ​ចង់អោយ​បងប្អូន​កាន់តែ​មាន​ភាព​ជិត​ស្និ​ទ្ឋ​ជាមួយ​ខ្ញុំ​ ព្រោះ​សុខទុក្ខ​បងប្អូន​គឺជា​សុខទុក្ខ​របស់ខ្ញុំ​ផង​ដែរ​។​

​ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ខ្លាំង​ នៅ​ពេល​មានឱកាស​ចុះ​មក​សួរសុខទុក្ខ​ និង​បាន​ស្វែង​យល់​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ ព្រះសង្ឃ​ យុវជន​ យុវនារី​ និង​កុមារ​តូចៗ​ ជា​ច្រើន​ដែល​កំពុ​រត់​លេង​ និង​កំពុង​ហាត់​កីឡា​យ៉ាង​សប្បាយ​រីករាយ​នៅ​តាម​សួនច្បារ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​។​ សូម​បងប្អូន​ជនរួមជាតិ​ជួប​តែ​សំណាងល្អ​»​ ៕

7

6

5

4

3

2

1

8


ចែករំលែក៖