ព័ត៌មានទាន់ហេតុការណ៍៖

(ព័ត៌មានថ្មីបំផុត)៖ ហេតុការណ៍អគ្គិភ័យឆេះឡត៍មួយកន្លែងនៅឃុំព្រែកអញ្ចាញបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តកណ្តាល៖ ហេតុការណ៍អគ្គិភ័យមួយបានកើតឡើងនៅទីតាំងឡត៍ឥដ្ឋមួយកន្លែងកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

លោកឡូ សំអាត អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មាននគរវត្តដែលចុះដល់កន្លែងកើតហេតុបានរាយការណ៍ថា ហេតុការណ៍នេះ​មិនបង្កឲ្យមានការរាលឆេះជាទ្រង់ទ្រាយធំនោះទេ ហើយបានរលត់ទៅវិញនៅមុនពេលរថយន្តពន្លត់អគ្គិភ័យទៅដល់ ដោយសារតែបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយអន្តរាគមន៍ម្នាក់មួយដៃ ម្នាក់មួយជើង ។

មូលហេតុបណ្តាលឲ្យហេតុការណ៍កើតឡើងត្រូវគេដឹងថា បណ្តាលមកពីការទុស្សេខ្សែភ្លើង ៕

ses (2)

ses (4)

ses (3)

ses (1)

ses

ses (5)


ចែករំលែក៖