ព័ត៌មានទាន់ហេតុការណ៍៖

ធើ្វ​ពត់​ជា​ឈឺពោះ​បត់ជើង​ល្បួង​កេ្ម​ង​ស្រី​ អាយុ​៦​ឆ្នាំ​រំលោភ​ក្នុង​ព្រៃ​

ចែករំលែក៖

​ខេត្ដកំពត​ ៖​យុវជន​ម្នាក់​ធើ្វ​ពត់​ជា​ឈឺ​ ពោះ​បត់ជើង​ រួច​លួងលោម​ហៅ​កេ្ម​ង​ ស្រី​ឱ្យទៅ​ជាមួយ​ប៉ុនប៉ង​រំលោភ​ តែ​ពុំ​ បាន​សម្រេច​ទេ​ ហើយ​ត្រូវ​សមត្ថកិច្ច​ ឃាត់ខ្លួន​ក្រោយ​ពី​កើតហេតុ​ ។​ ជន​សង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៥​ ហើយ​ត្រូវ​បា​នប​ពា្ជ​ូ​ន​ ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៥​ ក្នុង​សំណុំរឿង​ប៉ុនប៉ង​រំលោភ​ សេពសន្ថវៈ​ទៅ​លើ​កេ្ម​ង​ស្រី​ជា​អា​នីតិជន​។​

​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ ការដ្ឋាន​នគរបាល​ខេត្ដកំពត​បានឱ្យ​ដឹង​ថា​ យុវជន​ជាប់ចោទ​ឈ្មោះ​ ដួង​ សុភាព​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​តេ​ជោ​ អភិវឌ្ឍ​ ស្រុក​ឈូក​ ខេត្ដកំពត​។​ រីឯ​កុមារី​ រង​គ្រោះ​ អាយុ​៦​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ជា​ មួយ​យុវ​ជនជាប់សង្ស័យ​ ។​

​បើ​តាម​នគរបាល​អះអាង​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៥​ ជន​ សង្ស័យ​បាន​ជិះ​កង់​ចេញពីផ្ទះ​បំណង​ទៅ​ ដាក់​អន្ទាក់​សត្វ​ តែ​ចៃដន្យ​ កង់​របស់​គេ​ ក៏​បែក​ ។​ រីឯ​កុមារី​រង​គ្រោះ​បាន​ចេញពី​ ផ្ទះ​ទៅ​ឃ្វាលគោ​ ក្របី​ ជាមួយ​បងប្រុស​ នៅ​ជិត​កន្លែង​ដែល​ជនសង្ស័យ​បែក​កង់​។​ ពេល​នោះ​ ជនសង្ស័យ​ក៏​បណ្ដើរ​កង់​ទៅ​ អង្គុយ​ចុច​ហេ្គ​ម​លេង​ជាមួយ​កុមារី​រង​ គ្រោះ​ ព្រមទាំង​បងប្រុស​កុមារី​រង​គ្រោះ​ផង​ដែរ​ ។​ នៅ​ពេល​អង្គុយ​ចុច​ហេ្គ​ម​បាន​មួយសន្ទុះ​ ជនសង្ស័យ​បាន​បណ្ដើរ​កង់​ របស់​គេ​ទៅ​ក្រោយ​បំណង​ទៅ​ផ្ទះ​ តែ​ពេល​ នោះ​កុមារី​រង​គ្រោះ​បាន​ដើរ​ពីក្រោយ​ តាម​ជនសង្ស័យ​ ។​ លុះ​ពេល​ទៅ​ដល់​ពាក់​ កណ្ដាលផ្លូវ​ ជនសង្ស័យ​ទំនងជា​ធើ្វ​ពត់​ជា​ ឈឺពោះ​រួច​ក៏​ផេ្ដ​ក​កង់​ទុក​ចោល​នៅ​ក្បែរ​ ដើមឈើ​ធំ​មួយ​ជាប់​ផ្លូវ​រួច​ធើ្វ​ជា​រត់​ចូល​ ក្នុង​ព្រៃ​ ដើម្បី​បត់ជើង​ ហើយ​ពេល​ចូល​ ដល់​កន្លែង​បត់ជើង​ ក៏​បាន​ស្រែកហៅ​ កុមារី​រង​គ្រោះ​ រួច​ធើ្វ​សកម្មភាព​ប៉ុនប៉ង​ ចាប់រំលោភ​តែ​មិន​បាន​សម្រេច​នោះ​ទេ​ ហើយ​បើ​តាម​ជនសង្ស័យ​បាន​សារភាព​ ថា​ មូលហេតុ​ដែល​មិន​អាច​រំលោភ​បាន​ សម្រេច​ ព្រោះ​កុមារី​រង​គ្រោះ​ស្រែកយំ​ និង​រើបម្រះ​ ។​ ភ្លាមៗ​នោះ​ដែរ​ កេ្ម​ង​ស្រី​ រង​គ្រោះ​បាន​រក​ផ្លូវ​រត់​ចេញ​មក​ក្រៅ​ តែ​ ដោយសារ​ការ​ភិតភ័យ​ធើ្វ​ឱ្យ​នាង​ស្រែក​ យំ​វ​ងេ្វ​ង​ផ្លូវ​ ខណៈនោះ​ម្ដាយ​កុមារី​រង​ គ្រោះ​ ការ​ដែល​បាត់​កូន​យូរ​ពេក​ ក៏​បាន​ ដើរ​ស្រែករ​កកូន​ ចៃ​ដ​ន្ដ​ក៏​លឺ​សំឡេង​កូន​ ស្រែកយំ​ ហើយ​កុមារី​រង​គ្រោះ​ក៏​បាន​ រៀបរាប់​ពី​សកម្មភាព​ដែល​ជនសង្ស័យ​ ប៉ុនប៉ង​ចាប់រំលោភ​ ទើប​បែក​ការណ៍​ ខណៈ​ដែល​ម្ដាយ​កុមារី​រង​គ្រោះ​បាន​ ហៅ​ជនសង្ស័យ​មក​ជជីក​សួរ​និង​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ឱ្យ​សមត្ថកិច្ច​នគរ​បាល​ឃាត់់ខ្លួន​ជនសង្ស័យ​តែ​ម្ដង​ ៕ ​សហការី​


ចែករំលែក៖