ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបទីតាំង​បើក​ហេ្គ​ម​ខុសច្បាប់​២​ កន្លែង​នៅ​កល់​ស្ពាន​អាកាស​ក្បាល​ថ្នល់​

ចែករំលែក៖

​ភ្នំពេញ​ ៖ទីតាំង​បើក​ហេ្គ​ម​២​កន្លែង​ នៅ​គល់​ស្ពាន​អាកាស​ក្បាលថ្នល់​ ស្ថិត​ នៅ​ភូមិ​ព្រែក​តា​គង់​ សង្កាត់​ចាក់​អង្រែ​ លើ​ ខណ្ឌមានជ័យ​ ត្រូវ​បាន​កម្លាំង​ចម្រុះ​ ចុះ​បង្ក្រាប​កាលពី​វេលា​ម៉េ​ា​ង​៥​រសៀល​ ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៥​ ដកហូត​កុំ​ ព្យូ​ទ័​រ​ដែល​បង្កប់​ទិនន័យ​ល្បែង​សី​ុ​សង​៣២​គ្រឿង​ ។​

​ប្រតិបត្ដិការ​បង្ក្រាប​ហេ្គ​ម​ទាំង​២​ទី​ តាំង​មាន​យីហោ​ណេ​ត​១៦៨​និង​៩៦​ណេ​ត​ ២៤​ម៉េ​ា​ង​ដែល​នៅ​ក្បែរ​គ្នា​ខាងលើ​នេះ​ ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​ មាស​ ច័ន្ទ​ពិសិដ្ឋ​ និង​សហការ​ជាមួយ​កម្លាំង​នគរបាល​សន្ដិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​ កម្លាំង​ នគរបាល​ខណ្ឌមានជ័យ​ កម្លាំង​នគរបាល​ ប៉ុស្ដិ៍​ និង​អាជ្ញាធរ​សង្កាត់​ចាក់​អង្រែ​លើ​។​

​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ទីតាំង​បើក​ហេ្គ​ម​ទាំង​២​នេះ​ មិនមែន​ អាជ្ញាធរ​សង្កាត់​ ឬ​ប៉ុស្ដិ៍​រដ្ឋបាល​មិនដឹង​ នោះ​ទេ​ គឺ​បើករ​កសី​ុ​ប្រមាណ​ជា​២-៣​ ខែ​មក​ហើយ​ តែ​ដោយ​អ្នក​មើល​ការ​ខុស​ ត្រូវ​ទីតាំង​បើក​ហេ្គ​ម​អី​ុ​ន​ធើ​ណេ​ត​ជាម​ន្ដ្រី​ នគរបាល​ ដូ​ចេះ្ន​ទើប​អាជ្ញាធរ​មូលដ្ឋាន​ ចេះ​តែ​បិទ​ភ្នែក​ឱ្យ​បើករ​កសី​ុ​ទាំង​បំពាន​ ច្បាប់​ ហើយ​អ្នក​ចូល​ទៅ​លេង​ភាគច្រើន​ ជា​សិស្សសាលា​ដែល​ផ្លាស់​ប្ដូរ​សម្លៀក​ បំពាក់​ អ្នកខ្លះ​ពាក់​ឯកសណ្ឋាន​ជា​សិស្ស​ សាលា​ក៏​មាន​ដែរ​ ។​

​ប្រភព​ព័ត៌មាន​បាន​បន្ដ​ថា​ កន្លង​មក​ ប្រជាពលរដ្ឋ​បាន​ផ្ដល់​ព័ត៌មាន​ដល់​នគរ​ បាល​មូលដ្ឋាន​ដែរ​ តែ​គ្មាន​ចំណាត់ការ​ នោះ​ទេ​ គឺ​ប្រៀប​ដូច​ជា​ចាក់​ចម្រៀង​ ឱ្យ​គោ​ស្ដាប់​អីចឹង​ ប៉ុន្ដែ​ព័ត៌មាន​នៃ​ការ​ ប្រកប​របរ​រក​សី​ុ​ខុសច្បាប់​នេះ​ បានដឹង​ ដល់​ក្រសួងមហាផ្ទៃ​ ទើប​ឈាន​ដល់​ការ​ ចុះ​បង្ក្រាប​ ទើប​ឈាន​ដល់​ការ​បង្ក្រាប​ ដកហូត​សម្ភារ​ កុំព្យូទ័រ​ជាង​៣០​គ្រឿង​ ដែល​បង្កប​ទិន្នន័យ​សម្រាប់​ចាក់​បាល់​ ។​

​លោក​វរសេនីយ៍ទោ​ ជឹ​ម​ សី​ុ​ថា​ អ​ធិ​ ការ​រង​នគរបាល​ខណ្ឌមានជ័យ​ទទួល​ការ​ ងារ​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា​ ប្រ​តិ​ប​តិ្ដ​ការ​ នេះ​ គឺ​ផែនការ​របស់​នគរបាល​សន្ដិសុខ​ ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​ហើយ​ដឹកនាំ​ដោយ​លោក​មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ខណ្ឌ​។​ ក្នុង​នោះ​កម្លាំង​ចម្រុះ​ដកហូត​កុំព្យូទ័រ​ ចំនួន​៣០​គ្រឿង​ ដែល​ប​ពា្ច​ូ​ល​ទិន្នន័យ​ ល្បែង​សី​ុ​សង​ តែ​នគរបាល​ខណ្ឌ​មិនដឹង​ ថា​ក្នុង​កុំព្យូទ័រ​នោះ​មាន​ល្បែង​អី្វ​ខ្លះ​នោះ​ ទេ​ លុះត្រាតែ​នគរបាល​ជំនាញ​ក្រសួង​ មហាផ្ទៃ​យក​កុំព្យូទ័រ​ទាំងនោះ​ទៅ​ពិនិត្យ​ ទើប​ដឹង​ពី​ប្រភេទ​ល្បែង​សី​ុ​សង​ដែល​ ប​ពា្ច​ូ​ល​ក្នុង​ទិន្នន័យ​កុំព្យូទ័រ​ ។​

​កុំព្យូទ័រ​ទាំងអស់​ នឹង​ដឹក​យក​ទៅ​កាន់​ នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង​ក្រសួង​មហា​ ផ្ទៃ​ ហើយ​ទីតាំង​បើក​ហេ្គ​ម​ទាំង​២​កន្លែង​ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​បិត​មិន​ឱ្យ​ ធើ្វ​អាជីវកម្ម​មួយ​រយៈ​រង់ចាំ​ការ​សម្រេច​ ជា​ក្រោយ​ ។​

​សូម​ប​ពា្ជ​ា​ក់ថា​ នៅ​ក្នុងភូមិ​សាស្ដ្រ​ ខណ្ឌមានជ័យ​សម្បូរ​ទៅ​ដោយ​តំបន់​កម្សាន្ដ​ បែប​យុវវ័យ​ ជា​ពិសេស​គឺ​ក្លឹ​ប​កម្សាន្ដ​ តែ​ម្ដង​ តែ​ក្លិប​ទាំងនោះ​ បង្កប់​ទៅ​ដោយ​ ការ​ប្រើប្រាស់​គ្រឿងញៀន​ ជា​ពិសេស​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ មាន​ ដូច​ហេ​ប​ភី​ក្លិប​,​ ឃី​ក្លិប​ ,​ សប្បាយ​ក្លិប​ ហើយ​ទីតាំង​បើក​អី​ុ​ន​ធើ​ណេ​ត​ក៏​សម្បូរ​ ដែរ​ ហើយ​ទីតាំង​បើក​ហេ្គ​ម​អី​ុ​ន​ធើ​ណេ​ត​ ក៏​សម្បូរ​បែប​ដែរ​ គ្រប់​ទីតាំង​ទាំងអស់​ គឺ​បង្កប់​ទៅ​ដោយ​ទិន្នន័យ​ហេ្គ​ម​ក្នុង​កុំព្យូទ័រ​ ដូចនេះ​ គួរតែ​អាជ្ញាធរ​ខណ្ឌមានជ័យ​ មាន​ វិធានការ​ត្រួតពិនិត្យ​ទីតាំង​ទាំង​ នោះ​ឱ្យ​បាន​ ដូច​គ្នា​ កុំឱ្យ​ប្រជាពលរដ្ឋ​ លើក​ឡើង​ថា​ បង្ក្រាប​១​ទុក​១ ៕ ​សណ្ដោស​
San-dos-2

San-dos-2-(1)

San-dos-2-(2)


ចែករំលែក៖