ព័ត៌មានទាន់ហេតុការណ៍៖

ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បញ្ជូន​លិខិត​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​មេត្តា​ពិនិត្យ​និង​លើក​យោបល់​ជូន​សម្ដេច​រឿង​ហ៊ុន​ ប៊ុ​ន​ធឿ​ន​ រំលោភ​យក​ដី​អ្នកស្រី​ឃួ​ន​ ម៉ា​លី​ន​

ចែករំលែក៖

​ភ្នំពេញ​ ៖​ លោក​ ហូ​ សិ​ទ្ធី​ នាយក​ខុទ្ទកាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ កាលពី​ថ្ងៃ​ទី​៣​ ខែមីនា​ ឆ្នាំ​២០១៥​ បាន​ចេញ​លិខិត​លេខ​ ៣៣៤…​ខន​/​០១៥​ គោរព​ជូន​លោក​អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ មេត្តា​ពិនិត្យ​ និង​លើក​យោបល់​ជូន ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ យោង​លិខិត​ ចុះ​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​២០១៥​ របស់​ឈ្មោះ​ ឃួ​ន​ ម៉ា​លី​ន​ មាន​ទីលំនៅ​ ផ្ទះ​លេខ​១៤៦J​ ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ​ រាជធានី​ភ្នំពេញ​ ដាក់​ពាក្យបណ្ដឹង​ អន្តរាគមន៍​ គោរព​ជូន​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពាក់ព័ន្ធ​ទៅ​នឹង​ឈ្មោះ​ ហ៊ុន​ ប៊ុ​ន​ធឿ​ន​ ហៅ​តា​លាង​ រំលោភ​យក​ដី​។​

​នៅ​ក្នុង​ពាក្យបណ្ដឹង​អន្តរាគមន៍​របស់​អ្នកស្រី​ឃួ​ន​ ម៉ា​លី​ន​ គោរព​ជូន​សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ បាន​ធ្វើ​សំណើ​សូម​សម្ដេច​មេត្តា​អន្តរាគមន៍​ទៅ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ឱ្យ​ជួយ​ចាត់​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​ ករ​ណិ​វិវាទ​ដីធ្លី​ រវាង​អ្នកស្រី​ នឹង​ឈ្មោះ​ជឹ​ម​ ឃាន​,​ ថៃ​ ជា​ហួត​ និង​ហ៊ុន​ ប៊ុ​ន​ធឿ​ន​ ហៅ​តា​លាង​ ទៅ​គណៈកម្មការ​សុរិយោដី​រាជធានី​ភ្នំពេញ​ និង​ជួយ​ជម្រុញ​លោក​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បន្ត​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​

​អ្នកស្រី​ឃួ​ន​ ម៉ា​លី​ន​ បាន​បញ្ជាក់​ពី​ប្រវត្តិ​នៃ​ការ​កាន់កាប់​ដីចម្ការ​ ទំហំ​សរុប​ ១១៩.៧៥៥​ម៉ែត្រការ៉េ​ ស្ថិត​នៅ​ភូមិ​ទំនប់​ និង​ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ នៅ​ឆ្នាំ​១៩៧៩​ ជា​ដី​បឹង​ដាំ​ឈូក​របស់​ក្រុមសាមគ្គី​ តែ​ក្រោយមក​ ប្រជាជន​ខ្លះ​បាន​ផ្ទេរ​ចំណែក​ដី​របស់​ខ្លួន​ទៅ​ឱ្យឈ្មោះ​ សួន​ ខែ​ម​,​ ម៉ៅ​ ហេង​,​ ម៉ៅ​ ស​,​ សៀម​ យួ​ប​,​ ស្រី​ ប៉ា​ទី​ និង​អ្នកស្រី​ផ្ដាច់​ ហើយ​អ្នក​ទាំង​៦​ម្ចាស់​នេះ​ក៏​បាន​បន្ត​ដាំ​ឈូក​ និង​ដាក់​ពាក្យសុំ​កាន់កាប់​ដីធ្លី​មាន​បង្កាន់ដៃ​ត្រឹមត្រូវ​ក្នុង​ឆ្នាំ​១៩៩០​។​ លុះដល់​ឆ្នាំ​១៩៩២​ អ្នក​ទាំង​៥​នាក់​នោះ​ ក៏​បាន​លក់​មក​ឱ្យ​ខ្លួន​ (​ឃួ​ន​ ម៉ា​លី​ន​)​ វិញ​ផ្ដាច់​ មាន​បង្កាន់ដៃ​ និង​ឯកសារ​បញ្ជាក់​ដោយ​អាជ្ញាធរ​ ដូច​មាន​ភស្ដុ​តាង​បញ្ជាក់​ខាងក្រោម​៖

១-​ បង្កាន់ដៃ​លេខ​៦៣២៣​ ចុះ​ថ្ងៃ​ទី​២៥-១២-១៩៩០​ ឈ្មោះ​ម៉ៅ​ ហេង​ និង​លិខិត​ផ្ទេរសិទ្ធិ​,​ ២-​បង្កាន់ដៃ​លេខ​៦៣២៥​ ចុះ​ថ្ងៃ​ទី​២៥-១២-១៩៩០​ ឈ្មោះ​សៀម​ យួ​ម​ និង​លិខិត​ផ្ទេរសិទ្ធិ​,​ ៣-​ បង្កាន់ដៃ​លេខ​ ១៨៣០២​ ចុះ​ថ្ងៃ​ទី​១៥-៩-១៩៩០​ ឈ្មោះ​ម៉ៅ​ ស​ និង​លិខិត​ផ្ទេរសិទ្ធិ​ ៤-​ បង្កាន់ដៃ​លេខ​១៦៧៨៦​ ចុះ​ថ្ងៃ​ទី​៣០-៦-១៩៩០​ ឈ្មោះ​សួន​ ខែ​ម​ ប្រពន្ធ​ឈ្មោះ​ ឃួ​ន​ ម៉ា​លី​ន​ និង​លិខិត​ផ្ទេរសិទ្ធិ​,​ ៥-​ បង្កាន់ដៃ​ លេខ​១៨២៧៣​ ចុះ​ថ្ងៃ​ទី​១៦-៦-១៩៩០​ ឈ្មោះ​សួន​ ឆែម​ ប្រពន្ធ​ ឈ្មោះ​ ឃួ​ន​ ម៉ា​លី​ន​ លិខិត​ផ្ទេរសិទ្ធិ​ (​ត្រូវ​បាន​ក្រុម​ទាហាន​ហែក​ចោល​ មាន​លិខិតបញ្ជាក់​)​។​ ក្រៅពី​នោះ​ មាន​លិខិតបញ្ជាក់​បន្ថែម​ទៀត​ ដូច​តទៅ​ ៖​ -​ លិខិតបញ្ជាក់​ស្ដី​ពី​ ក្រុម​ទាហាន​ហែក​បង្កាន់ដៃ​ (​ឃួ​ន​ ម៉ា​លី​ន​)​ ចោល​ ។​

-​លិខិតបញ្ជាក់​ ពី​ចៅក្រម​គង់​ សែត​ ស្ដី​ពី​តុលាការ​ធ្វើ​បាត់​បង្កាន់ដៃ​។​ ចំពោះ​ឯកសារ​ទិញ​
-​លក់​ដី​ ដែល​ឈ្មោះ​ហ៊ុន​ ប៊ុ​ន​ធឿ​ន​ ដាក់​មក​ទាំង​អស់នោះ​ គឺ​សុទ្ធតែ​ជា​ឯកសារ​ដី​កន្លែង​ផ្សេង​ ដែល​ឈ្មោះ​ហ៊ុន​ ប៊ុ​ន​ធឿ​ន​នេះ​ មាន​ចេតនា​ដាក់​បន្លំ​។​

អ្នកស្រី​ឃួ​ន​ ម៉ា​លី​ន​ បញ្ជាក់​ទៀត​ថា​ អ្នកលក់​ដី​ និង​អាជ្ញាធរ​នៅ​ពេល​នោះ​ សុទ្ធតែ​ នៅ​រស់​នៅឡើយ​ ហើយ​កំពុង​បំពេញ​តួនាទី​ក្នុង​មុខងារ​ដដែល​នេះ​មិន​អាច​បន្លំ​បាន​ទេ​ ក្នុង​នោះ​ក៏​មាន​លិខិត​ដែល​អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់​ដូច​ជា​ ១-​របាយការណ៍​ចុះ​ថ្ងៃ​ទី​ ០២-៤-២០០៣​ របស់​ផ្នែក​យុត្តិធម៌​ខណ្ឌឫស្សីកែវ​,​ ២-​ ចម្លើយ​លោក​ជុំ​ សារាយ​ ចៅសង្កាត់​ភ្នំពេញ​ថ្មី​ ក្នុង​កំណត់ហេតុ​ចុះ​ស្រាវជ្រាវ​របស់​របស់​ក្រុមការងារ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ ចុះ​ថ្ងៃ​ទី​២៧-៣-២០០៨,៣-​ ចម្លើយ​របស់​លោក​ក្រូច​ ចាន់​តា​ល់​ មន្ដ្រី​នគរបាល​យុត្តិធម៌​ សង្កាត់​ភ្នំពេញ​ថ្មី​ក្នុង​កំណត់ហេតុ​ចុះ​ស្រាវជ្រាវ​របស់​ក្រុមការងារ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ចុះ​ថ្ងៃ​ទី​៥-២-២០០៨​ និង​៤-​ ចម្លើយ​របស់​លោក​មុ​យ​ ជា​ ប្រធាន​ភូមិ​បា​យ៉ាប​ ក្នុង​កំណត់ហេតុ​ចុះ​ស្រាវជ្រាវ​របស់​ក្រុមការងារ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ចុះ​ថ្ងៃ​ទី​២៩-១១-២០០៧។​

​អ្នកស្រី​ឃួ​ន​ ម៉ា​លី​ន​ បាន​បញ្ជាក់​ជូន​សម្ដេច​តេ​ជោ​ ពី​ការ​រំលោភ​យក​ដី​នេះ​យ៉ាង​ច្បាស់​ថា​ ក្រោយ​ពេល​ព្រឹត្តិការណ៍​ខែកក្កដា​ ឆ្នាំ​១៩៩៧​ក៏​ស្រាប់តែ​មាន​ក្រុម​គ្រួសារ​ទាហាន​ និង​ប្រជាពលរដ្ឋ​ខ្លះ​ ចូល​មក​រំលោភ​សាងសង់​សំណង់​តូចៗ​ ស្នាក់​នៅ​លើ​ដី​នេះ​ អ្នកស្រី​ខិតខំ​ទៅ​ប្ដឹង​អាជ្ញាធរ​គ្រប់​ទីកន្លែង​ តែ​គ្មាន​ អ្នក​ណា​ជួយ​ដោះស្រាយ​ឡើយ​ ហើយ​ក៏​មាន​អ្នកខ្លះ​លួច​លក់​-​ទិញ​ស្ងាត់ៗ​ រួច​កសាង​ឯកសារ​បន្លំ​ ធ្វើ​ដូច​ជា​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ពិតប្រាកដ​ ដើម្បី​ជា​លេស​បិទ​បាំង​ការ​រំលោភ​របស់​ខ្លួន​ និង​ដើម្បី​បន្លំ​ បំភាន់​ថ្នាក់ដឹកនាំ​ ថា​ខ្លួន​បាន​កាន់កាប់​ត្រឹមត្រូវ​តាម​ច្បាប់​។​ ចំពោះ​ការ​រំលោភ​ពី​ប្រជាពលរដ្ឋ​ គឺ​មាន​ទំហំ​តូចតាច​ទេ​ ប៉ុន្តែ​ការ​រំលោភ​ពី​អ្នកមាន​ ដូច​ជា​លោក​ ជឹ​ម​ ឃាន​,​ ថៃ​ ជា​ហួត​ និង​លោក​ ហ៊ុន​ ប៊ុ​ន​ធឿ​ន​ ហៅ​តា​លាង​ ទើប​ជា​ការ​រំលោភ​ដ៏​ធំធេង​ និង​ប្រកបដោយ​ការ​ប្រើ​កលល្បិច​បន្លំ​អាជ្ញាធរ​គ្រប់កន្លែង​ ហើយ​រឹង​ទ​ទឺង​មិន​ស្ដាប់​ការ​ហាមឃាត់​ពី​អាជ្ញាធរ​ថែម​ទៀត​ផង​។​

តាម​ការ​ចុះ​ស្រាវជ្រាវ​របស់​ក្រុមការងារ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ បាន​ធ្វើការ​ពិនិត្យ​វាស់វែង​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​បញ្ជាក់​ថា​ អ្នក​រំលោភ​បំពាន​យក​ដី​អ្នកស្រី​នោះ​ មាន​៖​ -​ ឈ្មោះ​ ជឹ​ម​ ឃាន​ បាន​កាន់កាប់​ដី​ទំហំ​18.33m2​ ,​ -​ ឈ្មោះ​ថៃ​ ជា​ហួត​ (​ម្ចាស់​ក្រុមហ៊ុន​សំណង់​ប៉េង​ ហួត​)​ បាន​កាន់កាប់​ដី​ទំហំ​ 17.627​ m2,​ -​ ឈ្មោះ​ ហ៊ុន​ ប៊ុ​ន​ធឿ​ន​ បាន​កាន់កាប់​ដី​ទំហំ​ 55.000m2,​ ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ បាន​កាន់កាប់​ដី​ទំហំ​ 28.797m2​ ។​

​កន្លង​មក​ករណី​នេះ​ ក៏​មានការ​ដោះស្រាយ​ផង​ដែរ​ ទី​១-​ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ បាន​កោះហៅ​ភាគី​ទាំងអស់​ មក​សម្រុះសម្រួល​ ហើយ​អ្នកស្រី​ បាន​ទាមទារ​ថា​ “​សុខចិត្ត​ផ្ដល់​ឱ្យ​អ្នក​រំលោភ​ទាំង​៣​ខាងលើ​ម្នាក់ៗ​ចំនួន​២០%​ នៃ​ចំនួន​ដែល​បាន​កំពុង​កាន់កាប់​ រីឯ​ប្រជាពលរដ្ឋ​ដែល​រំលោភ​កាន់កាប់​ កំពុង​ស្នាក់​នៅ​មុន​ឆ្នាំ​២០០៧​ អ្នកស្រី​មិន​ទាមទារ​វិញ​ទេ​។​”​ ចំពោះ​ភាគី​រំលោភ​យក​ដី​លោកស្រី​ទាំង​៣​នាក់​ខាងលើ​មិន​មាន​យោបល់​អ្វី​ឡើយ​។​,​ ២-​ ក្រុមការងារ​របស់​ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ បាន​ចុះ​វាស់វែង​ និង​ទទួល​បាន​ទិន្នន័យ​យ៉ាង​ច្បាស់លាស់​អំពី​ទីតាំង​ដី​ នៅ​ចំណុច​រំលោភ​យក​ដី​អ្នកស្រី​ច្បាស់លាស់​ទាំងអស់​ហើយ​។​,៣-​ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​បាន​ចេញ​លិខិត​លេខ​ ០១១​ /០៧​ ទរ​ព​ ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៩-៤-២០០៧​ ស្នើ​ឱ្យ​អាជ្ញាធរ​ក្រុង​ហាមឃាត់​ការ​សាងសង់​ផ្សេងៗ​។​,​ ៤-​ អភិបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​លេខ​ ២៧១​ លស​.​អ​ធិ​.​ខ​ ចុះ​ថ្ងៃ​ទី​២២-៧-២០០៨​ ហាមឃាត់​មិន​ឱ្យ​អ្នក​រំលោភ​ទាំង​៣​ ខាងលើ​ សាងសង់​ជា​បណ្ដោះអាសន្ន​។​,​ ៥-​លិខិត​លេខ​ ១៤៣៨​ ដ​ន​សស​/​សុ​រិ​ ចុះ​ថ្ងៃ​ទី​២៨-៩-២០០៧​ របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ហាមឃាត់​មិន​ឱ្យ​សាងសង់​ជា​បណ្ដោះអាសន្ន​។​,​ ៦-​ លិខិត​លេខ​ ៣២៣​ ដ​ន​សក​ សណ​ ចុះ​ថ្ងៃ​ទី​ ១៧-៣-២០០៦​ របស់​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ជូនដំណឹង​លោក​ ថៃ​ ជា​ហួត​ (​ម្ចាស់​បុរី​ប៉េង​ ហួត​)​ មិន​ឱ្យ​សាងសង់​។​,​ ៧-​ របាយការណ៍​ចុះ​ថ្ងៃ​ទី​២១-៣-២០១៤​ របស់​លោក​ ខឹ​ម​ ជា​សោភ័ន​។​

អ្នកស្រី​ឃួ​ន​ ម៉ា​លី​ន​ បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​សុំ​អន្តរាគមន៍​ពី​សម្ដេច​តេ​ជោ​ទៀត​ថា​ ទោះបីជា​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​អាជ្ញាធរ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ បាន​ចាប់​វិធានការ​ហាមឃាត់​យ៉ាងណា​ក៏​ដោយ​ ប៉ុន្តែ​ភាគី​លោក​ ថៃ​ ជា​ហួត​,​ លោក​ជឹ​ម​ ឃាន​ និង​លោក​ហ៊ុន​ ប៊ុ​ន​ធឿ​ន​ ហៅ​តា​លាង​ នៅ​តែ​បន្តសកម្មភាព​រំលោភ​ការ​កាន់កាប់​ដី​របស់​លោកស្រី​ មិន​ក្រែង​នឹង​ច្បាប់​នោះ​ឡើយ​។​ ជាក់ស្ដែង​ភាគី​ ហ៊ុន​ ប៊ុ​ន​ធឿ​ន​ បានដឹង​ហើយ​ថា​ ដី​ទំហំ​119.755m2​ តាម​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ ដី​ទំនាស់​ ចុះ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០០៧​ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ចាត់វិធានការ​ហាមឃាត់​រួច​ហើយ​ តែ​បុគ្គល​នោះ​នៅ​តែ​ប្រព្រឹត្ត​អំពើ​ផ្ទុយ​ច្បាប់ព្រហ្មទណ្ឌ​ ដោយ​លួចលាក់​ជួល​ ធ្វើ​អំណោយ​ និង​សាងសង់​សំណង់​ផ្សេងៗ​ នៅ​លើ​ដី​កំពុង​មាន​វិវាទ​នោះ​ ជា​បន្តបន្ទាប់​ឥត​ឈប់​ឈរ​។​ រីឯ​លោក​ថៃ​ ជា​ហួត​ បាន​រំលោភ​លើ​ដី​ទំនាស់​ទំហំ​ជាង​៤​ពាន់​ម៉ែត្រការ៉េ​ បន្ថែម​ទៀត​ លើ​ដី​ដែល​បាន​រំលោភ​ពី​មុន​។​

ចំពោះ​លោក​ ជឹ​ម​ ឃាន​ វិញ​ ក៏​មានការ​រំលោភ​យក​ដី​បន្ថែម​ទៀត​ដែរ​ រហូត​ដល់​សព្វ​ថ្ងៃនេះ​។​ ដោយសារ​មាន​សកម្មភាព​ រំលោភ​យក​ដី​កំពុង​មាន​ទំនាស់​ នៅ​តែ​បន្ត​រហូត​ដល់​បច្ចុប្បន្ន​ ទើប​អ្នកស្រី​បាន​ដាក់​ពាក្យបណ្ដឹង​អន្តរាគមន៍​ សុំ​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ជួយ​ចាត់វិធានការ​ជា​ថ្មី​ម្ដងទៀត​។​ ក្រោយ​ពេល​មាន​បណ្ដឹង​នេះ​សាលា​រាជធានី​ភ្នំពេញ​បាន​កោះ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ជំនាញ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​នៅ​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ក្រោម​អធិបតីភាព​ លោក​ឃួ​ង​ ស្រេង​ អភិបាលរង​រាជធានី​ភ្នំពេញ​ ក្នុង​ក្រម​ខណ្ឌ​ជា​គណៈកម្មការ​ សុរិយោដី​ថ្នាក់​រាជធានី​ខេត្ត​ ស្រប​តាម​បញ្ញត្តិ​មាត្រា​ ១២​ នៃ​អនុក្រឹត្យ​លេខ​៤៧​ អន​ក្រ​/​បក​ ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០០២​។​

អ្នកស្រី​បន្ត​ថា​ តាម​ស្មារតី​នៃ​អង្គប្រជុំ​ គឺ​បាន​សម្រេច​ហាមឃាត់​ជា​បណ្ដោះអាសន្ន​ តាម​បណ្ដឹង​ អន្តរាគមន៍​របស់​អ្នកស្រី​ និង​បង្កើត​គណៈកម្មការ​ចុះ​វាស់វែង​ ពិនិត្យ​ស្ថានភាព​ដី​ជាក់ស្ដែង​ដើម្បី​ធ្វើការ​ដោះស្រាយ​។​ ហេតុ​ដូច្នេះ​ ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្រេចសេចក្ដី​ ថា​ប្រគល់​ដី​ទំហំ​ជាង​១១​ហិ​កតា​មក​ឱ្យ​អ្នកស្រី​គ្រប់គ្រង​ ឬ​មិន​ប្រគល់​ទើប​អ្នកស្រី​សំណូមពរ​យ៉ាង​ទទូច​សូម​សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​ ចាត់​ឱ្យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ជួយ​ចាត់​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​ និង​ករ​ណិ​វិវាទ​ដីធ្លី​ ទៅ​គណៈកម្មការ​សុរិយោដី​ រាជធានី​ភ្នំពេញ​ បន្ត​ដោះស្រាយ​ជា​សមត្ថកិច្ច​តាម​ច្បាប់​កំណត់​។​ ដោយហេតុ​ថា​ សាលា​រាជធានី​ភ្នំពេញ​ បាន​ចូលរួម​ក្នុង​ការ​ចុះ​អង្កេត​ វាស់វែង​ ជា​ពិសេស​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ ហាមឃាត់​នូវ​សកម្មភាព​ឈូស​ឆាយ​ ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​កន្លង​មក​។​

​តាម​អនុក្រឹត្យ​លេខ​៤៧​ អន​ក្រ​/​បក​ ចុះ​ថ្ងៃ​ទី​៣១-​ឧសភា​-២០០២​ មាត្រា​៤​ កថាខណ្ឌ​ទី​១​ ចំណុច​ទី​៣​ កំណត់​សាលា​រាជធានី​ភ្នំពេញ​ ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ដោះស្រាយ​វិវាទ​ដែល​ទាក់ទង​នឹង​អចលនវត្ថុ​ ដែល​មិន​ទាន់​ចុះបញ្ជី​សុរិយោដី​ស្រប​តាម​បញ្ញត្តិ​មាត្រា​២​ នៃ​អនុក្រឹត្យ​នេះ​។​

​អ្នកស្រី​ឃួ​ន​ ម៉ា​លី​ន​ គោរព​ជូន​សម្ដេច​តេ​ជោ​ទៀត​ថា​ ករណី​រំលោភ​ដី​របស់​អ្នកស្រី​ ពី​សំណាក់​ក្រុម​អ្នកមាន​ទ្រព្យ​ មក​លើ​អ្នកស្រី​ជា​ជន​ទន់ខ្សោយ​នេះ​ កន្លង​មក​មានឈ្មោះ​មាស​ តារា​ បាន​ចូល​មក​ក្នុងផ្ទះ​អ្នកស្រី​ទារ​រក​បង្កា​ន់​ដី​នេះ​ រួច​វាយ​អ្នកស្រី​ឱ្យ​រង​របួស​បាក់ឆ្អឹង​ខ្នង​ តែ​ក្រោយមក​តុលាការ​បាន​ចោទ​ជន​នោះ​ពី​បទ​ប៉ុនប៉ង​រំលោភ​ទៅ​វិញ​ ហើយ​ក៏​បាន​ដោះ​លែង​ទៅ​។​ ក្នុង​រឿង​ក្ដី​នេះ​ ក្រុម​គ្រួសារ​អ្នកស្រី​ទាំងមូល​បាន​ទទួល​ការ​ឈឺចាប់​ទាំង​ផ្លូវ​កាយ​ ផ្លូវចិត្ត​ ហើយ​រស់នៅ​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​ ។​ ពេល​នេះ​ ក្រុមការងារ​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ​រក​ឃើញ​នូវ​ការ​ពិត​ ដូច​សេចក្ដី​បញ្ជាក់​ពី​ខាងលើ​ច្បាស់លាស់​ហើយ​នៅ​តែ​ការ​សម្រេច​ថា​ តើ​ប្រគល់​ដី​ឱ្យ​នាង​ខ្ញុំ​វិញ​ ឬ​ក៏​បណ្ដោយ​ឱ្យ​ក្រុម​អ្នកមាន​ទ្រព្យ​នេះ​ ធ្វើ​ព្យុះ​ភ្លៀង​ រំលោភ​តទៅ​ទៀត​ ឬ​យ៉ាងណា​ប៉ុណ្ណោះ​។​

អ្នកស្រី​បន្ត​ថា​ កន្លង​មក​ភាគី​វិវាទ​ បាន​ប្រជុំ​ដោះស្រាយ​ម្ដង​ ជា​២​ដង​រួច​មក​ហើយ​ នៅ​សាលា​រាជធានី​ភ្នំពេញ​ ហើយ​សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ទទួលស្គាល់​នូវ​គំនូស​បង្ហាញ​ ពី​ទីតាំង​ដី​មាន​ទំនាស់​ចេញ​ដោយ​មន្ទីរ​សុរិយោដី​ក្រុង​។​ ប៉ុន្តែ​ការ​រង់ចាំ​របស់​អ្នកស្រី​ មក​ដល់​ពេល​នេះ​ នៅ​តែ​គ្មាន​ចម្លើយ​ ទើប​អ្នកស្រី​ស្នើ​សុំ​សម្ដេច​មេត្តា​អន្តរាគមន៍​ ជំរុញ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​បន្ត​ការ​ដោះស្រាយ​ និង​ផ្ដល់​យុត្តិធម៌​ដល់​អ្នកស្រី​ជា​ជន​រង​គ្រោះ​និង​សូម​សម្ដេច​មេត្តា​ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ឱ្យ​ជួយ​ចាត់​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​ ករណី​វិវាទ​ដីធ្លី​ រវាង​អ្នកស្រី​ជាមួយ​ឈ្មោះ​ ជឹ​ម​ ឃាន​,​ ថៃ​ ជា​ហួត​ និង​ឈ្មោះ​ហ៊ុន​ ប៊ុ​ន​ធឿ​ន​ ហៅ​តា​លាង​ ទៅ​គណៈកម្មការ​សុរិយោដី​រាជធានី​ភ្នំពេញ​ និង​ជួយ​ជំរុញ​ ដល់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បន្ត​ជួយ​ ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ នគរវត្ត​មិន​អាច​ទាក់ទង​បាន​ទេ​ ពី​ឈ្មោះ​ហ៊ុន​ ប៊ុ​ន​ធឿ​ន​ ហៅ​តា​លាង​ ដោយ​តាម​ទូរស័ព្ទ​កន្លង​មក​ឱ្យ​តែ​ឮ​ថា​ កាសែត​នគរវត្ត​ គាត់​បញ្ជាក់​ថា​ ខ្ញុំ​មិន​និយាយ​ជាមួយ​ទេ​អ្នកកាសែត​នគរវត្ត​រួច​ក៏​ចុច​បិទ​ទូរស័ព្ទ​។​

ដោយឡែក​ប្រភព​គួរ​ឱ្យ​ជឿ​ទុក​ចិត្តបាន​បង្ហើប​ថា​ ឈ្មោះ​ហ៊ុន​ ប៊ុ​ន​ធឿ​ន​ ហៅ​តា​លាង​ ខណៈ​មាន​ជំនាញ​រំលោភ​ដី​អ្នក​ដទៃ​បាន​ជោគជ័យ​គឺ​បាន​ធ្វើ​អាជីវកម្ម​ដី​ទាំងនោះ​ លក់​យក​លុយ​ដើម្បី​ទប់ទល់​ផ្លូវច្បាប់​លើ​សំណូក​សូកប៉ាន់​ ក្នុង​នោះ​មាន​លេចឮ​ថា​ លោក​ហ៊ុន​ប៊ុ​ន​ធឿ​ន​ ហៅ​តា​លាង​ ហ៊ាន​ទាំង​ចំណាយ​ដី​ ឱ្យ​ថ្នាក់លើ​ដែល​ពាក់ព័ន្ធ​ ជា​ដី​១​ដុំ​ ២​ដុំ​ ប៉ុន្តែ​មិនដឹង​ថា​ អស់លោក​ណា​ ដែល​កំពុង​ទទួលយក​ក្នុង​សំណូក​មិន​ថ្លៃថ្នូរ​ ពី​ជន​រំលោភ​យក​ដី​អ្នក​ទន់ខ្សោយ​នេះ​ទេ​។​

ម្យ៉ាងវិញទៀត​ ឈ្មោះ​ហ៊ុន​ ប៊ុ​ន​ធឿ​ន​ ហៅ​តា​លាង​ បាន​បោះពាក្យ​សម្ដី​មក​លើ​ជន​រង​គ្រោះ​ ថា​ខ្លួន​នឹង​លក់​ដី​ដែល​កំពុង​មាន​ទំនាស់​នេះ​ ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ​ ដើម្បី​យក​មក​តតាំង​ជាមួយ​អ្នកស្រី​ឃួ​ន​ ម៉ា​លី​ន​ ដែល​មាន​ជីវភាព​ក្រីក្រ​លំបាក​ រកតែ​អង្ករ​ច្រក​ឆ្នាំង​មិន​បាន​ និង​រស់នៅ​ដោយ​ការ​ភិតភ័យ​ អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកនេះ​ ៕​ សុខ​ ខេមរា​​

Hun-bunthuern

Hun-bunthuern1

Hun-bunthuern2


ចែករំលែក៖